តាមពង្សាវតារបស់សម្តេចវាំងជួន បានត្រឹមតែបញ្ជាក់ថាស្តេចពញាក្រែត ឬ ព្រហ្មកិល ឬ ព្រះបាទសន្ទ អនុរាជ បានកោះហៅហោរាអោយមកទស្សន៏ទាយ។ ព្រះអង្គចង់ដឹងថា តើមានអ្នកមានបុណ្យណា មួយ អាចនឹងមកដណ្តើមរាជ្យព្រះអង្គឬទេ?
ក្រោយមកបានគន់គូរ គូសវាសយ៉ាងល្អិតល្អន់ ហោរាបានទាយទួលថ្វាយព្រះមហាក្សត្រថា : “ អ្នកមានបុណ្យបានកើតនៅក្នុងត្រកូលក្សត្រហើយ ។ឥឡូវនេះ អ្នកមានបុណ្យអាយុបាន ៧ឆ្នំា ហើយ បន្លំខ្លួនរស់នៅធ្វើជារាស្ត្រសាមញ្ញធម្មត នៅតំបន់មួយឆ្ងាយពីមហានគរ។ អ្នកមានបុណ្យនោះ អាចនឹង មកដណ្ដើមយកព្រះរាជបល្លង្ក័។ អ្នកមានបុណ្យនោះ មានសញ្ញាកងចក្រ័ ប្រចាំខ្លួននៅលើបាទដៃ និង បាទជើង ជាសញ្ញាសំគាល់ “។
គ្រាន់តែបានឮសូរហោរាទស្សន៏ទាយដូច្នេះ ស្តេចព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជកើតមានក្តីភ័យ ព្រួយបារម្ភ រន្ធត់ក្នុងឪរា ខ្លាចរបួតបាត់រាជសម្បត្តិពីដៃ។ ព្រះអង្គក៏ចាត់ចែងចេញបញ្ជាអោយអស់នា មឺនមន្ត្រី ពលសេនាបរិវាទទាំងឡាយ ធ្វើការសើបសង្កេតគ្រប់ច្រក គ្រប់ទីកន្លែង ដើម្បីរុករកអ្នកមាន បុណ្យ។ តែ គ្មាននរណាមួយអាចរកដឹងបានថា តើអ្នកអ្នកមានបុណ្យនៅទីណាឡើយ។
ស្តេចពញាក្រែក ឬ ព្រះបាទសន្ទពនុរាជ ម្តងនេះ បង្គាន់បញ្ជាអោយកេណ្ឌប្រមូលបង្ខំយកក្មេងក្មាង ទាំងអស់ ពីគ្រប់ទីកន្លែងគ្រប់ទិសទីខេត្តក្នុងនគរ ដែលមានអាយុ ៧ឆ្នាំ មកធ្វើការពិសោធន៏ សាកល្បង ដាក់បាទដៃបាទជើង លើម្សៅដែលគេដាក់ក្នុងចង្អេរ។ ក្មេងណាដែលគ្មានបញ្ចេញស្នាមកងច័ក្រលើ ចង្អេរម្សៅទេ ក្មេងនោះត្រូវរួចខ្លួន ហើយ គេដោះលែងអោយមានសេរីភាព ត្រឡប់ទៅផ្ទះសម្បែងវិញ។
ដូចដែលយើងបានរៀបរាប់នៅផ្នែកខាងដើមមកថា ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរ ទី ១៦ មាន មហេសីមួយ ឈ្មោះអ្នកម្នាងកែវ។ ព្រះនាងទ្រង់មានគ័ភ៌ នៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ដែលត្រូវជា គ.ស ១០០០។ គឺនៅក្នុងសម័យកាល ដែលដំបងក្រញូងបានបះបោរ លើកកងទ័ព មកវាយប្រហារ ដណ្តើមយករាជ្យ ។ ក្នុងឪកាសនោះ ព្រះនាងបានបន្លំធ្វើជាអ្នកស្រុកអ្នកភូមិសាមញ្ញ លួចរត់គេច ភៀសខ្លួន ចេញរួចផុតពីមហានគរ ទៅរស់នៅតាមជាយជនបទ ឆ្ងាយដាច់ស្រយាលពីគេឯង។ ព្រះនាង បានតាយាយពីរនាក់ប្តីប្រពន្ធ តាគហេ និង យាយលក្ខណ៏ ទទួលយកទៅចិញ្ជឹមបីបាច់ ថែរក្សា ជួយលាក់បំពួណបំបិទបំបាំង ឆ្ងាយពីភ្នែកច្រមុះ ពួកក្រុមស្តេចដំបងក្រញូង។ ខែ មានគ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវជា ម.ស ៩២៣ ច.ស ៣៦៣ និង ត្រូវជា គ.ស ១០០១ ព្រះនាងប្រសូត្របានបុត្រ មួយព្រះអង្គ មានសម្បុរភ្លឺស្អាតស្រស់បំព្រង ហើយ មានសញ្ញកងច័ក្រលើបាទដៃ និង បាទជើង ដែល បញ្ជាក់លក្ខណះជាអ្នកមានបុណ្យ។
តាគហេយាយលក្ខណ៏ បានស្រឡាញ់ថ្នាក់ថ្មមទំនុកបម្រុងព្រះនាងកែវ និង ទារកដូចជាកូន និងចៅបង្កើតសមួយថ្ងៃមួយ ប្តីប្រពន្ធតាគហេ យាយលក្ខណ៏ និងព្រះនាងកែវបាននាំព្រះរាជបុត្រទោច្រូត ស្រូវជាមួយ។ ទៅដល់កន្លែងធ្វើការ គេបានយកព្រះរាជបុត្រទៅដាក់អោយផ្ទុំ ក្រោមម្លប់ឈើ។ ដោយរវល់ជាប់ជក់នឹងការងារពេក ម្នាក់ៗមិនបាននឹកភ្នកចាប់អារម្មណ៏ដល់ទារក ដែលកំពុងតែត្រូវ ស្ថិតនៅក្រោមកំដៅកាំរស្មីព្រះអាទិត្យឡើយ។ ពេលនោះ ទិដ្ឋភាពដ៏សែនអស្ចារ្យ ដែលគេមិនដែលធ្លាប់ឃើញ ហើយ ដែលមិនធ្លាប់កើតមានសោះនោះ បានកើតមានឡើង គឺទេពឥន្រ្ទី និងបក្សាបក្សីជាច្រើនទាំងហ្វូង បានហោះចុះមក កកកុំ ក្រុងព័ទ្ធជិតជុំ ការពារទារក មិនអោយត្រូវកំដៅថ្ងៃ។ តាគហេ ឃើញដូចនោះ ភ័យលោះព្រលឹង ខំរត់យ៉ាងលឿនស្លេវទៅដេញ
បង្អើលហ្វូងសត្វបក្សាបក្សី។ ទៅដល់ តាគហេខំពិនិត្យមើលខ្លាចក្រែងទារករងគ្រោះថា្នក់ ឬ មានរបូស ស្លាកស្នាម។ តែគាត់មើលមិនឃើញមានអ្វីដែល ជាករគួរអោយភ័យព្រួយបារម្ភ ឡើយ។ ផ្ទុយទៅវិញ ទារកហាក់ដូចជាបានទទួល នូវសេចក្តី និង ការថ្នាក់ថ្មន ឥតហ្មងបីហ្វូវបក្សាបក្សី។
បាតុភូតដ៏សែនអស្ចារ្យនេះ បានបណ្តានំាអោយព្រះនាងកែវ តាគហេ និង យាយលក្ខណ៏ ដាក់ឈ្មោះ ទារកថា បក្សីចាំក្រុង។
តែបើយោងទៅតាមពង្សាវតាវត្តកោកកាកវិញ គេអាចដឹងថាមហេសីរបស់ព្រះបាទចក្រព័ត្រ ទ្រង់មាន គ័ភ៌ នៅពេលដែលដំបងក្រូញូងលើទ័ពមកវាយប្រហារដណ្តើមរាជ្យ។ ព្រះនាងបានរួចរត់ទៅលាក់ខ្លួន ពួនអាត្មា នៅតាមភូមិស្ថានតំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មក ព្រះនាងប្រសូតបានព្រះរាជបុត្រ មួយព្រះអង្គ។ តែ គេមិនបានស្គាល់ឈ្មោះព្រះរាជបុត្រអង្គនោះទេ ។ ធំឡើង ពេញវ័យកាលណា ព្រះ រាជបុត្របានមានមហេសី ។ ព្រះមហេសីទ្រង់មានគ័ភ៌ បាន ១០ខែ កាលក្នុងរាជ្យ និងសម័យដេលស្តេចពញាក្រែក ឬ ព្រហ្មកិល ឬ ព្រះបាទសន្ធពអនុរាជ កោះហៅហោរា អោយមក ទស្សន៏ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះ ព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយ ប្រការណាមួយត្រឹមត្រូវឡើយទេ។ ព្រះរាជបុត្រអង្គនេះ បើតាមពង្សាវតាវត្តទឹកវិល មានឈ្មោះថាពញា ពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ ពញាពេជ្រ ឈ្មោះ អ្នកម្នាងទេព។
ស្តេចពញាក្រែក ឬ ព្រហ្មវិល ឬ សន្ធពនុរាជ កាលបើហោរាព្យាករទាយថា អ្នកមានបុណ្យ បានមកចាប់ ប្រមូលស្ត្រីទាំងអស់ក្នុងនគរ ដែលមានផ្ទៃពោះចំនួន ១០ខែ យកទៅ ប្រហារជីវិត កុំអោយមានសល់។ ពេជ្ឃឃាតត្រូវកាប់ស្ត្រីទាំងនោះជាបីកង់ គឺ ត្រង់ក និង ពោះ។
អ្នកម្នាងទេព ដែលកាលនោះ បានមកលាក់ខ្លួន រស់នៅក្នុងស្រុក ស្ទោង មិន បានគេចផុតពីគ្រោះកំ ណាចនេះទេ។ ព្រះនាងត្រូវស្តេចចាម សេន្ទ្រា ជាស្តេចចាម ចំណុះខ្មែរ តាំងតែពីសម័យរាជ្យ ព្រះថោង នាងនាគ ឬ សម្តេចព្រះកុម៉ែរាជ្យ ព្រហមហាក្សត្រខ្មែរទី ១ នៅស្រុកស្ទោង ចាប់យកទៅថ្វាយព្រះរាជា។ ព្រះសន្ធពអនុរាជក៏បង្គាប់អោយក្រុមពេជ្ឃឃាតស្តេចចាម យកទៅប្រ ហារជីវិតដោយគ្មានស្រណោះប្រោសប្រណី។ កន្លែងពិឃាអ្នកម្នាងទេពស្ថិតនៅខាងត្បូង កំពង់ព្រះជិន ហើយ នៅខាងលិចវាំងស្តេចចាមសេន្ទ្រា។ នៅពេលដែលពួកពេជ្ឃឃាត កាប់ប្រហារត្រង់ពោះ ព្រះនាង ទេព ទារកនោះរត់ឡើង ទៅនៅត្រង់ទ្រូងម្តាយ។ ហើយ ដល់ពួកពេជ្ឃឃាតចេញទៅបាត់ទារកក៏ធ្លាក់ចេញមកក្រៅ។ គឺនៅពេលនេះហើយ ដែលទេពឥន្ទ្រី និង ហ្វូងបក្សាបក្សីជាច្រើន បានហោះកុះករ កកកុំ ចុះមករោម ក្រុង ការពារ ព័ទ្ធជិតជុំវិញ ។ សត្វខ្លះ ទៀត ត្រដាងស្លាបដាក់ទ្រក្រោមទរក ការពារ កុំអោយប៉ះប្រឡាក់នឹងដី។ តាគហេ ដេលឃ្វាលគោនៅជិត នោះឃើញហ្វូងសត្វបក្សាបក្សី ជាច្រើន ហោះក្រវែល ក្រឡឹងចុះករឡឹងឡើង ឆ្វាត់ឆ្វែង ច្រើនពេក ក្នុងមេឃ កើតក្តីឆ្ងល់ សង្ស័យ ហើយ ក័ដើតម្រង់ទៅមើលដល់កន្លែង។ ស្រាប់តែគាត់ភ្ញាក់ព្រឺត នឹង គិតទៅអស្ចារ្យខ្លំាងពេក កាលបើឃើងទារកមួយ ត្រូវបានហ្វូងសត្វបក្សាបក្សីចោមរោម ក្រុងការពារ។ គាត់ក៏លើកបីទារក យកមកចិញ្ជឹមបីបាច់ថែរក្សា ថ្នាក់ថ្នម យ៉ាងប្រុងប្រយ័ត្ន និង ស្រឡាញ់ជាទីបំផុត។ តាគហេ បានដាក់ឈ្មោះ បក្សីចាំក្រុង អោយទារកនោះជាប់រៀងរហូតមក។
យូរឆ្នាំងកន្លងមក ស្តេចពញាក្រែក ឬ ព្រហ្មកិល ឬ ព្រះបាទសន្ធពអនុរាជ សុបិនឃើញសត្វគ្រុឌហោះ ចេញពីទិសខាងត្បូង មកខ្ចេះយកភ្នែកព្រះទាំងគូ។ ព្រះអង្គភ័យរន្ធត់ញាប់ញ័រ ព្រួយបារម្ភយ៉ាងខ្លំាង ហើយ មានសញ្ញាកងចក្រលើបាទដៃ និងបាទជើង ។ រួបកងចក្រនោះ បើមើលនឹងភ្នែក មើលមិនឃើញទេ។ បើចង់មើលឃើញ ត្រូវតែយកបាទដៃបាទជើងទៅដាក់លើម្សៅ។ ដូច្នេះ ហើយ ទើបបានជាព្រះមហាក្សត្របង្គាប់អោយបាមឺនពលរេហ៏កេណ្ឌគៀរ ក្មេងអាយុ ៧ឆ្នាំ ពីគ្រប់ទិសទីតំបន់ក្នុងនគរ យកមកពិសោធន៏ ដាក់បាទដៃបាទជើងលើចង្អេរម្សៅ។
តាគហេ ត្រូវនាំ បក្សីចាំក្រុង ទៅមហានគរធើ្វការពិសោធន៏នឹងគេដែរ។បក្សីចាំក្រុងដាក់ដៃដាក់ជើងទៅ លើម្សៅ ហើយ ដកមកវិញកាលណា សា្រប់តែរូបកងចក្រុដាមដិតជាប់ក្រឡៅ ធ្វើអោយមនុស្សម្នានា មឺន ពលរេហ៏ទាំងឡាយ ភ្ញាក់ផ្អើលឆោឡោ ឈូឆរ ច្របូកច្របល់ ទ្រហឹងអឺងកង។ មើលឃើញមិន ស្រួល យល់ថាស្ថានការណ៏មិន ល្អ អាចនាំមកនូវគ្រោះថ្នាក់ តាគហេក៏ចាប់កញ្ជ់ដៃ លើក បក្សីចាំក្រុង ដាក់អៀវលើ ក រត់យ៉ាងលឿន ហើយ គេចខ្លួនយ៉ារហ័សចេញផុតពីប្រជុំជនដែលមានមនុស្សអ៊ូអរ។ គ្រានោះមានសត្វម្រឹគីម្រឹគាបក្សាបក្សីទាំងហ្វូង។ រត់ស្រុះស្រដង្ហែរដង្ហមអមតាមផ្លូវ ចាំការពារ បក្សីចាំក្រុង ពីក្រោយ។ ព្រះមហាក្សត្រព្រះសន្ធពអនុរាជ ឬ សេ្តចព្រះហ្មកិល គា្រន់តែបានទទួលដំណឹង ដឹងអស់គ្រប់ហេតុការណ៏ច្បាស់លាស់ភ្លាមកាលណាក៏ បញ្ជាអោយកងទ័ព ដេញតាមចាប់ បក្សីចាំក្រុង និង តាគហេ។
តាគហេអៀវ បក្សីចាំក្រុងបណ្តើរ រត់បណ្តើរ ងាងឆ្វេងស្តាំ មើលក្រោយបណ្តើរ។ គាត់ភ័យតក្កមា នៅ ពេលដែលងាកមើលទទៅឃើញទ័ពស្តេច ដេញតាមប្រកិតពីក្រោយ។ រត់ចូលទៅដល់ព្រៃមួយ គាត់យក បក្សីចាំក្រុង ទៅដាក់លាក់ ហើយ មានប្រសាសន៏ថា “ ចៅពួនអោយស្ងៀម កុំមាត់អ្វីទាំងអស់ “ ។ មន្ទាប់មក គាត់ចេញទៅសើប លបលួចមើលចលនាទ័ពស្តេច។ ហេតុតែបក្សីចាំក្រុង ជាអ្នកមានបុណ្យ បារមី ទ័ពរបស់ស្តេចពញាក្រែកដេញតាមមិនទាន់ រកមិនឃើញឡើយ ហើយ ចេះតែទៅផុត មក ផុត ដើរហួសទៅហួសមក។ កាលបើស្ថានភាពបានធូរស្រាលបន្តិចហើយ តាគហេលើក បក្សីចាំក្រុង ដាក់ លើ ក ហើយ អៀវដើររត់កាត់វាល ចូលព្រៃតូច ចូលព្រៃធំ មានព្រៃកា្រស់មានព្រៃស្តើង វិលត្រឡប់ តម្រង់ទៅគេហស្ថានវិញ។ មកដល់ជិតផ្ទះ តាគហេយកបក្សីចាំក្រុង ទៅកលាក់ក្នុងគម្ពោតព្រៃ ដោយ ពោលថា “ ចៅគង់រង់ចាំនៅទីនេះសិនហើយ “ ។
គាត់បានរៀបរាប់គ្រប់ហេតុការណ៏ពីដើមដល់ចប់ ប្រាប់ប្រពន្ធ និង ទូលថ្វាយអ្នកម្នាងកែវ។ ហើយ គាត់ក៏អោយភរិយាចាត់ចែងរៀបចំបាយទឹកស្បៀងអាហារ និង បង្វេចសម្រាប់រត់ភៀសខ្លួន ចាកចេញ ពីទីប្រជុំជន ទៅនៅអោយឆ្ងាយដាច់ស្រយាល ក្នុងគោលបំណងសង្ឃឹមថា នឹងមានបានសន្តិសុខ ដល់ រួបបក្សីចាំក្រុង។ រូចស្រេចស្រួលបួលហើយកាលណា តាគហេត្រឡប់ទៅយកបក្សីចាំក្រុងលើកអៀវ ដាក់លើ ក ហើយ ធ្វើដំណើរផ្សងព្រេង កាត់វាលចូលព្រៃ ដោយគ្មានទិសដៅអ្វីជាពិតប្រាកដ។ ទៅដល់ទួលមួយ មានដើមរលួសដុះជាច្រើន យលើឃើញថា ជាកន្លែងល្អសមរម្យ តាគហេ និង បក្សីចាំក្រុង ក៏នាំគ្នាឈប់សម្រាកនិន្ទ្រា។ ទីកន្លែងទយលដើមរលួសនោះ ថ្ងៃក្រោយក្លាយទៅជា ខេត្តរលួស ហើយមានវត្តមួយឈ្មោះវត្តរលួស ជាប់រៀងរហូតមកដល់សព្វថ្ងៃ។
ព្រឹក្សព្រហាម តាគហេបនាម បក្សីចាំក្រុង ធ្វើដំណើររត់ភៀសខ្លួនតទៅមុខទៀត។ ទៅដល់ព្រៃកមួយ គាត់បានជួបអ្នកកម្លោះម្នាក់ឈ្មោះ ជីក្រែង ដែលកំពុងតែអុំទូកស្ទូចត្រី។ ជីក្រែងបានមកដល់សព្វថ្ងៃ ដើម្បីរលឹកប្រវត្តិរបស់បក្សីចាំក្រុង និង គុណបំណាច់របស់ជីក្រែង។
តាគហេ និង ចក្សីចាំក្រុង ខំធ្វើដំណើរបន្តទៅមុខទៀត កាត់វាលចូលព្រៃ កាត់ព្រៃចូលវាល រហូតដល់ភ្នំមួយ។នៅទីនោះ គាត់បានជួមតាម្នាក់ឈ្មោះ តាមឹង។ គាត់រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់តាមឹង ពី ដើមដល់ចប់។ គាត់បានពោលបន្ថែមថា “ ឥឡូវនេះ គាត់រឹងរឹតតែអាសន្នមានទុក្ខពិបាកយ៉ាងធ្ងន់ ពីព្រោះគាត់អស់ស្បៀងអាហារ “។ តាមឹង ស្តាប់ឮសូរដូច្នេះ កើតមានចិត្តអាណិត អាសូរស្រឡាញ់រាប់ អាន ហើយ ជួយលាក់បំពូនផ្គត់ផ្គង់ តាគហេ និង បក្សីចាំក្រុង។ រួចហើយ គាត់បានទៅប្រមែប្រមូលវេច ខ្ចប់បាយទឹកអង្ករត្រីសាច់ ទុកអោយតាគហេ ធ្វើជាស្បៀង ក្នុងការធ្វើដំណើរតទៅមុខ។កន្លែងព្រៃភ្នំនោះ តាំងតែពីសម័យបក្សីចាំក្រុង មកដល់សព្វថ្ងៃ បានទទួលឈ្មោះថា “ ភ្នំអាសន្នទុក្ខ “ ដែលឥឡូវក្លាយទៅជា ភ្នំសន្ទុក ។ ឆ្លងផុតពីព្រៃភ្នំចូលមកដល់វាល តា និងចៅនាំគ្នាឈប់សម្រាក។ សត្វល្មាំងមួយហ្វូង បានចេញមកយាមការពារបក្សីចាំក្រុង។ កន្លែងនោះក៏ជាប់មានឈ្មោះថា គោកល្មាំង ឬ គោកព្រះកង តរៀងមក។ អ្នកខ្លះហៅថាគោកព្រះកង ពីព្រោះនៅក្បែរបឹងជិតនោះ ពេល បក្សីចាំក្រុង ព្រះអង្គច្រត់ដៃ អោនក្បាល សោយទឹក ស្នាមកងចក្របានដិតដៅក្រឡៅ ជាប់លើដីភក់។
ចេញផុតពីស្រុកអសន្នទុក្ខ ទៅដល់វាលផ្សេងទៀត បក្សីចាំក្រុង បានជួបនឹងសេះព័ណ៏ ខៀវមួយមានកំពស់ប្រមាណជាបីហត្ថ។ សេះព័ណ៏ខៀវដើរចេញមកលុតជង្គង់សំពះបក្សីចាំក្រុង បីដង។បក្សីចាំក្រុងក៏បានសេះនោះមកធ្វើជាជំនិះ។ ឯតាគហេវី គាត់ដើរពីមុខនាំផ្លូវ។ កន្លែងដែល បក្សីចាំក្រុងជួនសេះ បានមានឈ្មោះជាប់មកថា គោកសេះ។
តាគហេ និង បក្សីចាំក្រុង ទាំងតា ទាំងចៅ នាំគ្នាគេចបន្តជានិច្ច ឆ្លងកាត់ព្រៃកស្ទឹង ទន្លេ ធ្លាក់ទៅដល់ ខេត្តជើងព្រៃ។ ពេលនោះ កងទ័ពពលរេហ៏របស់ស្តេចពញាក្រែង ក៏បានដេញតាមប្រកិតដិតមកដល់ ដែរ។ អ្នកទាំងពីរខំពូនលាក់ខ្លូនក្នុងព្រៃ យ៉ាងសែនវេទនាជាទីបំផុត។យប់ឡើង គេយកផែនពសុធា ធ្វើជាគ្រែយកមេឃធ្វើជាមុង យកសូរសព្ទ័សព្វសត្វ ក្នុង ព្រៃសា្ងត់ជ្រៅជ្រងំ ធ្វើជាវង់ដូរ្យតន្ត្រីប្រគុំបទ ភ្លេង បំពេរលួងលោម ក្តីទុក្ខព្រួយ។ ទៅដល់កន្លែងមួយឈ្មោះ ត្រពាំងកងមាស ជួនចំជាពេលយប់ តា និង ចៅ នាំគ្នាឈប់សម្រាកនិន្ទ្រាយកកម្លាំង។ ទីនោះ បើតាមពង្សាវតាវត្តទឹកវិល មានឈោ្មះថា មុងមាសអ្នករតាគហេ តែពង្សាវតារបស់សម្តេចវាំងជួន បញ្ជាក់ថា កន្លែងដែលបក្សីចាំក្រុង សំពះបន់ ស្រន់កុំអោយមានមួស មានឈ្មោះថា ទូលគហេ ដែល ស្ថិតនៅក្នុងស្រុក មុខកំពូល ខេត្តកណ្តាល សព្វថ្ងៃ។
តាគហេ និង បក្សីចាំក្រុង នៅតែខិតខំប្រឹងរត់គេចពីកងទ័ពសេ្តចពញាក្រែង ចេញពីពៃ្រតូចចូលព្រៃធំ ចេញពីវាល ចូលព្រៃ ហើយនៅពេលនោះបានមកដល់ ទន្លេមួយធំ។ ដែលសព្វថ្ងៃនេះមានឈោ្មះថា ទន្លេមេគង្គ។ តាគហេ និង បក្សីចាំក្រុង អស់សង្ឃឹមជាខ្លាំង ដោយសារតែមានផ្ទៃទឹកធំល្វឹងល្វើយ ហើយគ្មានទូកទៅទៀត ហើយនៅទីនោះ មានដើមរការ និង ដើមល្វា កងទ័ពរបស់ស្តេចក៏ជិតមកដល់ផង ។បក្សីចាំក្រុង បានលុតជង្គង់ផ្ទាល់នឹង ដីហើយដៃសំពះដាក់ទៅលើក្បាលបានបន់ស្រន់ថា ប្រសិនបើខ្ញុំបាទពិតជាអ្នកមានបុណ្យសម្រាប់គ្រប់
គ្រងសម្បត្តិនគរខ្មែរមែន ដូចនេះសូមអោយដើមរការទោរទៅ និង ដើមល្វារទេរមក ។ ដោយគុណបុណ្យបារមីរបស់បក្សីចាំក្រុង មិនទាន់នឹងនិយាយចប់ផង ស្រាប់តែដើមរកាក៏កោងទៅ ហើយដើមល្វាក៏កោងមកជួបគ្នាដែលជាហេតុនាំអោយ លោកតាគហេ និង បក្សីចាំក្រុងអាចឆ្លងទៅ ត្រើយម្ខាងបាន។ លោកតាគហេ និង បក្សីចាំក្រុងក៏សួរវាលើដើមទាំងពីរទៅ។នៅពេលដែលទៅត្រើយ ម្ខាងនោះ ស្រាប់តែកងទ័ពស្តេចក៏មកដល់ តែដើមរកា និង ដើមល្វាក៏រលាវិញ ដូចដើមដែលមិនអាច អោយកងទ័ពរបស់ស្តេចពញាក្រែងឆ្លងបាន។ ដែលបានមានឈ្មោះមកដល់សព្វថ្ងៃនេះ គឺរកាកោង និង រល្វាទេរ ជាភូមិស្រុកមួយ។ ហើយបក្សីចាំក្រុងចាប់ផ្តើមមានជំនឿនៅខ្លូនថា ពិតជាមានគុណ បុណ្យបារមីមែន។
តាគហេ និង ចៅជា បក្សីចាំក្រុង បានរត់ជាបន្តទៅទៀត ចេញពីវាល ចូលព្រៃ។ បានទៅដល់ទីកន្លែង មួយនៅក្រោមម្លប់ដើមជ្រៃ មានថ្មដាមួយយ៉ាងធំ បក្សីចាំក្រុងនិង លោកតាគហេ ក៏បានសម្រាកនៅទី នោះ ដែលថ្មនោះទេវតាបានប្រែក្រឡាខ្លួនធ្វើ សម្រាប់អោយបក្សីចាំក្រុង។ ហើយថ្មដា បានជាប់ ឈ្មោះមកដល់បច្ចុប្បន្តនេះថា ជាថ្មដា ដែលស្ថិតនៅក្នុង ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកណ្តាល។
តាគហេ និង បក្សីបានធ្វើដំណើរទៅដល់ទីកន្លែងមួយ ដែលមានបឹងនៅជិតនោះ។ ដោយធ្វើដំណើរ អស់កម្លាំងពេកតាគហេ និង បក្សីចាំក្រុងក៏បានឈប់សម្រាក ។តាគហេ ក៏បានទៅកាច់មែនជ្រៃមក ដោតសម្រាប់ធ្វើម្លប់អោយបក្សីចាំក្រុង ។បក្សីចាំក្រុងដោយធើដំណើរអស់កម្លាំងពេកនោះ ក៏ផ្ទុំលក់ទៅ។ គ្រានោះផងដែរ ក៏មានបក្សាបក្សីជាច្រើនមករកចំណីបឹងនោះ ដោយបានស្រែកញ៉ោក ញ៉ាកពេញបឹង ។តាគហេ បានលឺ ស្មានតែកងទ័ពរបស់ស្តេចពញាក្រែងមកឡោមព័ទ្ធចាប់បក្សីចាំក្រុង ក៏ស្រវេស្រវា ទៅអោយបក្សីចាំក្រុងរត់គេច ។បក្សីចាំក្រុងបានឡើង ទៅលើដើមជ្រៃ បក្សីចាំក្រុងបាន ខំស្វែងរកមើលកងទ័ពស្តេចតែរកមិនឃើញ ឃើញតែបក្សាបក្សីស្វែវរកចិកចំណីនៅក្នុងបឹង។ បក្សីចាំក្រុងក៏ចុះមកវិញ ដោយបានខឹងតាគហេជាខ្លំាង។ បក្សីចាំក្រុងបានបន្សល់ទុកនូវ សា្នមជើង នៅជាប់នឹងមែកជ្រៃ។ ហើយដើមជ្រៃនៅមានជីវិតមកដល់សព្វថ្ងៃនេះ ។ ដែលមកដល់បច្ចុប្បន្ននេះ អ្នកស្រុកបានទុកដើមជ្រៃនេះជាកន្លែងជាទីសក្ការះបួជា អារះអ្នកតា សម្រាប់បន់ស្រន់សុំ សេចក្តី ស្រណុកសុខសប្បាយ កុំអោយមានជម្ងឺឈឺថ្កាក់អោយសោះ។
ចំពោះកងទ័ពរបស់ស្តេច ព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជ នៅតែតាមចាប់ បក្សីចាំក្រុងបន្តទៀត។ បក្សីចាំក្រុង បានធើ្វដំណើរ ទៅដល់ជិតបឹងមួយ ក៏បានប៉ះផ្លែល្វាសោយនៅជិតនោះ។ បក្សីចាំក្រុងបានសោយផ្លែល្វាដើម្បីចំអែតកាយ។ ដែលល្វាមានរសជាតិផ្អែម ឆ្ងាញ់ពិសារ។ ហើយ តំបន់នោះក៏បានជាប់ឈ្មោះថា ល្វាផ្អែម តែមកបច្ចុប្បន្ននេះ យើងហៅថា ល្វាឯម នៅក្នុងខេត្ត កណ្តាល។
កងទ័ពដែលបញ្ជាដោយស្តេច ព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជ តាមរុករកជាបន្ត ដោយមិន បន្ធូរដៃ ឡើយ ។ មេទ័ពពីរនាក់ ដែលមានឈ្មោះថា ចៅពញាចក្រី និង ចៅពញារាជាជេដ្ឋា បានតាមដាន ចាប់ បក្សីចាំក្រុង តែចាប់មិនបានសោះ។ មេទ័ពទាំងពីរត្រូវបានទទួលមរណភាព ដោយសារតែគុណបុណ្យ បារមីដ៏សក្តិសិទ្ធិរបស់បក្សីចាំក្រុង នៅភ្នំអាសន្នទុក។ សេ្តចព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជ ឃើញដូចនេះ ក៏ខឹងច្រឡោតយ៉ាងខ្លាំង មួយកម្រិតទៀត ដោយខា្លច បក្សីចាំក្រុង មកដណ្តើមយករាជ សម្បត្តិ អំណាច ទឹកដី នោះ ។ ស្តេចមិនបង្អង់ ក៏នាំពលសេនាប្រចាំរាជវាំង មកតាមចាប់បក្សីចាំក្រុង ដោយផ្ទាល់។
ចំណែកលោកតាគហេ ននិង ចៅបក្សីចាំក្រុង បានបន្តធ្វើដំណើរទៅទៀត បានទៅដល់បឹងមួយ។ ហើយក៏បានសុំទូកគេចម្លងទៅត្រើយម្ខាងខាងលិច ត្រង់ម្តុំកោះឬស្សីកែវ។ គ្រានោះ កងទ័ពស្តេចក៏តាមមកដល់ដែរ។ តាគហេ និង បក្សីចាំក្រុង នាំគ្នារត់ចូលពូនក្នុងបឹងរាជ ដែលមានឈូកដុះពាសពេញ ។ កងពលសេនាស្តេច ដេញតាមសិ្អតពីក្រោយ ហើយ នាំយកដំរីគោ ក្របី មកអោយដើរសារចុះសារឡើងជាន់ឈ្លីបឹងឈូក បែកភក់វក់វ៉ាល់ ដើម្បីសម្លាប់បក្សីចាំក្រុង កុំអោយរត់រូច។ តែដំរីគោក្របី កាលណាដើរមកដល់កន្លែងបក្សីចាំក្រុង តាគហេពួន ចេះតែនាំគ្នាដើរ ឃ្វាងរហូត។ តា និង ចៅ បានរួចជីវិតជាថ្មី។ បឹងឈូក ដោយសារដំរីគោក្របីដើរជាន់ឈ្លីមិនឈប់ឈរ ក៏រីងខះទឹកបែរជាគោកស្ងួត។ ដើម្បីរលឹកដល់ប្រវត្តិតស៊ូ រត់គេចភៀសខ្លួនរបស់បក្សីចាំក្រុង និង តាគហេ គេបានដាក់ឈ្មោះទឹកដីនោះថា គោកបញ្ជាន់។
បក្សីចាំក្រុង និង តាគហេ នាំគ្នារត់បន្តដំណើរទៅមុខទៀតទៅទិសខាងលិច។ តាមផ្លូវ បក្សីចាំក្រុងបាន ប្រទះឃើញ នារីក្រមុំម្នាក់ មានរូបរាង ដំណើរ សម្ផស្ស សាច់ល្អ ស្រស់ស្អាត គួរអោយចាប់ចិត្តសេ្នហា។ នាងក្រមុំរូបនោះកំពុងដងទឹក។ កន្លែងប្រទះជួបស្រីស្រស់ ត្រូវគេដាក់ឈ្មោះថា ប្រទះនាង ដែលក្លាយបន្តិចម្តងៗ ទៅជា ប្រទះឡាង។
នៅតាមផ្លូវ ទៅដល់ទូលមួយ តា និង ចៅ ដោយស្រេកឃ្លានពេក បានបេះផ្លែឈើឪជ្រឹង យកមកបរិ ភោគចំអែតកាយ។ ទីនោះជាប់ឈ្មោះថា ទ្រនុំជ្រឹង ជារៀងរហូតមក។ ដើរហួសទីកន្លែងនោះឆ្ងាយ បន្តិច ស្រាប់តែបក្សីចាំក្រុង និង តាគហេ ត្រូវកងពលទាហាន សេ្តចឡោមព័ទ្ធចោមចាប់។ កន្លែងចោមចាប់ទីមួយ បានក្លាយទៅជា ភូមិចោមចាប់ ។ កន្លែងចោមចាប់ទីពីរ នៅជិតគ្នានោះដែរ បានក្លាយទៅជា ភូមិចោមចៅ។
ដើម្បីរត់ដោះដៃយករួចខ្លួន ម្តងនេះដូចលើកមុនដែរ តាគហេ នាំបក្សីចាំក្រុង ចុះពួនក្នុងបឹងទៀត។ ពួកពលរេហ៏ស្តេចនាំយកដំរីក្របីគោ អោយមកជាន់ឈ្លីបញ្ជាន់បឹងដូចលើកមុន។ តែ នៅតែមិនបាន សម្រេច។ បក្សីចាំក្រុង និង តាគហេ នៅតែរត់រូចពិកណ្តាប់ដៃ សេ្តចពញាក្រែង ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ។ បឹងនោះ ត្រូវបានគេដាក់ឈ្មោះថា បឹងបុកបែន ដែលថ្ងៃក្រោយមក ក្លាយទៅជា បឹងក្បែន។
រត់រូចចេញពីបឹងកាលណាចៅ និង តា នាំគ្នារត់ទៅលាក់ខ្លួនពួកអាត្មា ក្នុងព្រៃក្រាស់ជិតនោះ។ ព្រៃនោះមានឈ្មោះថា ព្រៃពួន បច្ចុប្បន្ននេះ ទៅជា ព្រៃពួច។ កងពលទ័ពស្តេចនៅតែដេញតាមប្រកិត បីក្រោយជានិច្ច។
តាគហេ និង បក្សីចាំក្រុងចេះតែខំពួនគេចវះ ខំដើរ ខំរត់កាត់វាលចូលព្រៃ ទៅដល់ជើងភ្នំរូង។ នៅក្នុង ភ្នំនោះ មានរូងមួយយ៉ាងធំ រស់ស្តេចកណ្តុរស ។ ស្តេចកណ្តុរសក៏បានជួយសង្គោ្រះ យកអាសារបក្សី ចាំក្រុង នាំយកទៅលាក់ទុកក្នុងរូងរបស់ខ្លួន។ រំពេចនោះដែរ ពឹងពាងជាច្រើនបាននំាគ្នាបញ្ជេញកម្លាំង ធ្វើមង ចាក់ស្រះព័ទ្ធព័ន្ធបិទបាំងមាត់រន្ធសេ្តចកណ្តុរស។ កងទ័ពទាហាន ស្តេចព្រហ្មកិល មកដល់ទីនោះដែរ តែរកបក្សីចាំក្រុង និង តាគហេ មិនឃើញ។
មកដល់ភ្នំរូង បក្សីចាំក្រុង និង តាគហេ បានគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធ និងអ្នកសច្ចំបំបាំងបាត់ ជួយ ថែរក្សាទំនុកបម្រុង ឧបត្តមណែនាំ បង្ហាត់បង្រៀន អប់រំប្រដែប្រដៅ ផ្តល់នូវមុខវិជ្ជាសិល្ប៏សាស្ត្រគ្រប់ បែបបទនិង ជួយចម្លងអោយផុត ពីគ្រោះកាចចង្រៃគ្រប់បែបយ៉ាង។ តាំងតែពីពេលនោះមក បក្សីចាំក្រុង និង តាគហេ រស់នៅឯភ្នំរូង ដោតសុវត្តិភាព សុខសប្បាយ គ្មានសៅហ្មង គ្មានភ័យព្រួយ បារម្ភ ខ្លាចស្តេចសន្ធពអនុរាជឡើយ។
ទោះបីជាដឹងថាខ្លួនមានជាប់ឈាមជ័រ ជាបុត្រព្រះមហាក្សត្រ ទោះបីជាធ្លាប់ត្រូវរងគ្រោះរងទុក្ខទោស វេទនាលំបាកលម្បិន ស្ទើរស្លាប់ស្ទើររស់ រត់ចោលស្រុក ព្រាត់ប្រាស់ម្តាយកូនជីដូនជីតា ដោយសារចិត្ត កាចសាហាវយង់ឃ្នងរបស់ស្តេចព្រហ្មកិល ទោះបីជាស្គាល់ដឹងថា ស្តេចអង្គនោះ គ្មានគិតនឹងឃើញអ្វី ក្រៅអំពីចង់បានអំណាច ហើយ ដើរកាប់ចាក់សម្លាប់ប្រជានុរាស្ត្រកំចាត់គ្រប់អស់អ្នកចេះដឹង មានសម្ថតភាព មានបុណ្យបារមីខ្លាំងពូកែជាងខ្លួន ក៏បក្សីចាំក្រុង មិនដែលមាននឹកចង់បង្កើតអោយ មានក្រុងបក្សពួក មានទាហានទ័ពទឹង ឬ ទៅបំបះបំបោរបំផុះបំផុសប្រជាជាន បង្កអោយមានចលាចល រំជើបរំជួល មានអសន្តិសុខ សង្រ្គាមបង្ហូរឈាមក្នុងនគរដែរ។ គឺ បក្សីចាំក្រុងមាន ឧត្តមគតិច្បាស់លាស់ ក្នុងបញ្ជាប្រទេសជាតិ ហើយ យល់ថា ចម្បាំងរាំងជល់រវាង បងប្អូនឯងព្រោះតែអំណាច នឹង ប្រយោជន៏ផ្ទាល់ខ្លួន អាចនាំមកនូវទូក្ខទោសវេទនា គ្រប់បែបយ៉ាង ដល់ប្រជាជន និង ប្រទេសជាតិ។ ដូច្នេះ ហើយបានថា បក្សីចាំក្រុង មិនព្រមយកគំនុំគុំគួន ផ្ទាល់ខ្លួន ឬ ការសងសឹក មកធ្វើជាត្រីមុខជាធំ។ ព្រះអង្គមិនសុខចិត្តពឹងផ្អែក ឬ ប្រើកម្លាំងបាយ កម្លាំងអាវុញ ដើម្បី ដោះស្រាយបញ្ជាផ្ទាល់ខ្លួន ហើយ ដណ្តើមយកអំណាច និង រាជបល្ល័ង្កទេ។
ឥរិយាបថបក្សីចាំក្រុង មិនធ្វើសង្រ្គាមបង្កបង្កើតចលាចល បានទុកឪកាសអោយស្តេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ រស់នៅសោយរាជ្យដោយសុខសប្បាយក្សេមក្សាន្ត រហូតដល់ថ្ងៃស្លាប់។ ពង្សាវតា ខ្មែរភាគច្រើនបានសរសេរកត់ត្រាប្រហាក់ប្រហែលគ្នាថា ព្រះបាទសន្ធពអនុរាជ គ្មានបុត្រា បុត្រីសម្រាប់បន្តព្រះរាជវង្សទេ។ ដែលជាហេតុធ្វើអោយព្រះអង្គមួរហ្មង ខឹងក្រេវក្រោធក្តៅក្រហាយ មិនសប្បាយចិត្ត។
យូរខែឆ្នំាកន្លងមក បើតាមពង្សាវតាវត្តទឹកវិល សេះរបស់ព្រះសន្ធពអនុរាជ ដែលតាព្រហ្មណ៏ចាស់ បានយកមកប្រគល់អោយ បានអស់ជីវិត ក្លាយទៅជាថ្ម នៅក្នុងឆ្នាំមមែ។ បញ្ចក្សត្រទាំងប៉ុន្មាន ប្រែក្លាយទៅជាផ្លែឈើ ផ្គុំផ្តុំជាប់គ្នា។ ចំណែកឯព្រះខ័នរាជ្យ និង រំពាត់ក៏ត្រឡប់ចូលទៅក្នុងស្រោម ធ្វើ អំពីសំពត់ហូលវិញដែរ។ នៅចំពោះមុខបាតុភូតខុសប្លែកអំពីធម្មជាតិនេះ ព្រះសន្ធអនុរាជ យល់ច្បាស់ ណាស់ថា ព្រះអង្គដល់ថ្ងៃអវសានអស់បុណ្យហើយ។ ព្រះអង្គរឹងរិតតែភ័យ ព្រួយបារម្ភ រន្ធត់តល់ស្លុក ខ្លាំងឡើងៗ រហូតដល់ធ្លាក់ខ្លួនមានជម្ងឺឈឺ មើលមិនជា។
ព្រះបាទសន្ធអនុរាជ ព្រះមហាក្សត្រខែ្មរទី ១៨ បានចូលទិវង្គតក្នុងឆ្នំាមមែ ក្នុងព្រះជន្ម ៣១វស្សា ក្រោយដែលបានសោយរាជ្យសម្បត្តិ អស់ចំនួន ២០ឆ្នំា ។
ព្រហអង្គមិនបានទុកនូវស្នាដៃ ឬ កេរ្តិដំណែលអ្វីដែលគួរអោយកត់សំគាល់បានឡើយ។
គ្រានោះដោយយល់ឃើញថាបក្សីចាំក្រុង ត្រូវជាបុត្ររបស់ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី ១៦ ហើយព្រះអង្គ ក៏ជាអ្នកមានបុណ្យបារមី មានសម្ថតភាពមានចិត្តសន្តោសមេត្តាធម៌ ស្រឡាញ់អាណិត អាសូរ គ្រប់គ្រងទំនុកបម្រុងប្រជារាស្ត្រ នាមឺនមន្ត្រីតូចធំទាំងអស់ក្នុងនគរបានមូលមតិគ្នា ទៅសុំយាង បក្សីចាំក្រុង ពីភ្នំរូង អោយមកសោយរាជ្យសម្បត្តិ នៅមហានគរ។
ពិធីអភិសេក បក្សីចាំក្រុង ជាព្រះមហាក្សត្រខ្មែរនៃប្រទេសកកម្ពុជា បានរៀបចំប្រារព្ធធ្វើឡើង នៅថ្ងៃជា ពេលាល្អ ដែលត្រូវជាថ្ងៃ ១១កើត ខែពិសាខ ឆ្នំារោង ព.ស១៥៧២ ម.ស៩៥០ ច.ស៣៩០ គ.ស១០២៨ ។ កាលនោះ ព្រះបាទបក្សីចាំក្រុង បានព្រះជន្ម ២៨វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរ ទី១៩។ ព្រះអង្គបានទទួលព្រះបរមនាម ព្រះបាទសម្តេចគម្តែង អញប្រជែង រាជបក្សីចាំក្រុង បំរុងរាស្ត្រ ។ រាជធានីខ្មែរ សិ្ថតនៅមហានគរដដែល។
ពង្សាវតាសម្តេចវាំងជួន បានសរសេរបន្តទៅទៀតថា ព្រះបាទបក្សីចាំក្រុង បានយាងព្រះមាតា អ្នកម្នាងកែវ អោយមកគង់ ក្នុងព្រះបរមរាជវាំងជាមួយ។ ព្រះអង្គបានប្រទានដល់ព្រះមាតាព្រះបរមនាម សម្តេចព្រះវរ រាជនី ទេវី លក្ខិណា មហាក្សត្រី។ តាគហេ និង យាយលក្ខណ៏ ត្រូវបានព្រះអង្គទុកដាក់ និង ប្រទានឋានះជាជីដូនជីតាចិញ្ចឹម។ មិនតែ ប៉ុណ្ណោះ តាគហេបានទទួលឋានន្តរសក្តិ ជាសម្តេចចៅហ្វា ដោយមានអំណាចគ្រប់គ្រាន់ពេញលេញ ក្នុងការចាត់ចែង រៀបចំសម្រេច កិច្ចការធំៗក្នុងនគរ។
ព្រះបាទបក្សីចាំក្រុង បានគ្រប់គ្រងប្រទេសជាតិ ដោយទសពិរាជធម៌ ជួយទំនុកបម្រុង ការពារ សង្រោ្គះ ប្រជានុរាស្ត្រ វត្តអារាម និង ព្រះពុទ្ធសាសនា គ្រប់ទិសទី គ្រប់ច្រកល្ហក ក្នុងព្រះរាជអាណាចក្រ។ ស្រុកខ្មែរមានទឹកដីធំទូលំទូលាយ ប្រទេសតូចធំជិតឆ្ងាយជាច្រើនរាប់អាន គោរពកោតខ្លាចស្ញប់ស្ញែង និង ចំណុះចុះចូល។ ប្រជានុរាស្ត្រខ្មែរទូទៅ រស់នៅក្នុងបរិយាកាសសម្បូរ សប្បាយ រីករាយ គ្មានសង្រ្គាម ស្គាល់តែសេចក្តីសុខក្សេមក្សាន្ត និងសន្តិភាព។
ចិត្ត ចរិយា និងលក្ខណះ ដ៏ល្អប្រសើរពិសេសមួយទៀត របស់បក្សីចាំក្រុង គឺព្រះអង្គជាមនុស្សម្នាក់ដែលអោយតម្លៃ និង គោរពទៅលើអ្វីដែលជាគុណ។ ព្រះអង្គបានទុកចាក់គុណ ជាធំជាងចាំបាច់ក្នុងដួងចិត្ត ក្នុងទស្សនះ និងមាគ៌ាប្រចាំជីវិតរបស់ព្រះអង្គ។ អ្នកណា ជនណា សត្វណា ឬ កន្លែងណាទឹកដីណា ដែលធ្លាប់មានគុណជួយទំនុកបម្រុងព្រះអង្គ ព្រះអង្គមិនភ្លេចគុណឡើយ ។ ដូច្នេះហើយ ក្រោយដែលព្រះអង្គបានឡើងសោយរាជ្យ ព្រះអង្គបាន ប្រទានងារបុណ្យសក្តិ ដល់អ្នកដែលធ្លាប់ជួយយកអាសារ ព្រះអង្គក្នុងគ្រាក្រ។ ព្រះអង្គបានកសាងវត្ត អារាម ព្រះពុទ្ធរូបជាច្រើនដើម្បីរំលឹក និងតបស្នងសងគុណបុណ្យបារមី វត្ថុសក្តិសិទ្ធ ទឹកន្លែងទឹកដី ដែលធ្លាប់បានជួយទទួលទំនុកបម្រុង បីបាច់ថែរក្សាព្រះអង្គ ក្នុងគ្រាកំសត់វេទនាខ្លោចផ្សា មានទុក្ខ ភ័យគ្រោះកាចដល់ជីវិត។
ព្រះបាទបក្សីចាំក្រុងបានកសាងប្រាសាទ មួយដាក់ឈ្មោះថាប្រាសាទលលៃ នៅកន្លែងដែលព្រះអង្គបានទតឃើញ ទង់ជ័យកងទ័ពស្តេចពញាក្រែក ដេញតាមចាប់ព្រះអង្គ នៅកន្លែងដែលតាគហេយកព្រះអង្គទៅលាក់ ហើយ ដែលពេលនោះ គាត់បានប្រសាសន៏ថា “ ចៅគង់នៅទីនេះសិនហើយ “។ ឯនៅត្រង់កន្លែងក្រោលគោរបស់តាគហេវិញ គឺប្រាសាទបាគោដែល ព្រះអង្គបានកសាង ហើយដែលក្នុងបច្ចុប្បន្ន បានក្លាយឈ្មោះទៅជា ប្រាសាទព្រះគោ។ ប្រាសាទទាំង នេះ សិ្ថតនៅក្នុងខេត្តសៀមរាប។
ដើម្បីរំលឹកឧបការគុណទឹកដីភ្នំអាសន្នទុក្ខ ភ្នំសន្ទុក និងគុណបុណ្យបារមីទាំងប៉ុន្មានដែលធ្លាប់បាន ជួយការពារទំនុកបម្រុងព្រះអង្គ ព្រះបាទបក្សីចាំក្រុង បានកសាងព្រះវិហារ និង ព្រះបាទព្រះមួយអង្គ យ៉ាងធំនៅទីនោះ ទុកជាសក្ការបូជា។ តាមឹង ដែលធ្លាប់ជួយយកអាសារ ផ្តល់ស្បៀង អាហារ និង ជួយ លាក់បំពួន ត្រូវបានតែងតាំងជាចៅខេត្តស្រុកអាសន្នទុក្ខ រៀងរហូតមក។
ចំណែកនៅឯ ទូលស្រួលទឹកមិនលិច ឬ ទូលសួគ៌លោក នៅខាងលិចដីទួល ដែលតាគហេ ធ្លាប់បាន យកមែកជ្រៃទៅដោត ព្រះបាទបក្សីចាំក្រុង ព្រះអង្គបានកសាងវត្ត ដោយមានព្រះវិហារដែរ នូវរូប សំណាកព្រះឥសូរ និង ព្រះនរាយណ៏ ដាក់តម្កល់ទូកសម្រាប់គោរពបូជា នៅលើដីទួលដែលមានដាំ មែកជ្រៃ។ មែកជ្រៃនោះ ដែលបានដុះឡើងធំធាត់ ហើយ ដែលព្រះអង្គបានទុកស្នាមជើងនៅលើ ត្រូវ ព្រះអង្គចាត់ទុកជាដើមជ្រៃប្រផ្នូល សម្រាប់មើលទស្សន៏ទាយ អោយយល់អោយដឹងអំពីជោគវេសនា អនាគតរបស់ប្រទេសជាតិ។ ជ្រៃនោះព្រះអង្គដាក់ឈ្មោះថា ជ្រៃព្រះផ្នូល។ ព្រះបាទបក្សីចាំក្រុង ដោយព្រះអង្គបានព្រះឪសទិព្វផង ព្រះអង្គបានធ្វើបុណ្យបួងសួង យ៉ាងនក្ខត្តឬក្ស សុំព្រះជាម្ចាស់ គុណបុណ្យបារមី និង វត្ថុសក្តិសិទ្ធទាំងឡាយ ធ្វើបណ្តាលបង្ហាញអោយកើតមាន ជាប្រផ្នូល ទៅលើដើមជ្រៃព្រះផ្នូល ឬ ជ្រៃសួគ៏ និង ទៅលើព្រះវិហារ ប្រសិនបើនឹងត្រូវកើតមាន និង ផ្ទុះ នូវព្រឹត្តិការណ៏ដ៏សំខាន់អ្វីមួយ ដែលទាក់ទងទៅនឹងអាយុជីវិត របស់ស្រុកខ្មែរ។ ព្រះអង្គបានកំណត់ ប្រផ្នូលទាំងងស់ ជា ១០ប្រការសម្រាប់នគរខ្មែរ ដូចជា
ប្រការទី ១ បើដើមជ្រៃ មានស្លឹកដុះល្អ នោះព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ នឹងបានទទួល
នូវសេចក្តីក្សេមក្សាន្ត ហើយប្រទេសជាតិក៏បានចម្រើន សម្បូរណ៏ រហូតទៅ
ប្រការទី ២ បើដើមជ្រៃមានស្លឹករិចរឹលរុះមិនល្អ នោះប្រទេសជាតិ មិនសូវមានភោគផលចំណូល
បានច្រើនល្អទេ។ ប្រជានុរាស្ត្រនឹងមានទុក្ខព្រួយ។
ប្រការទី ៣ បើដើមជ្រៃត្រូវបក្សាបក្សីទាំងហ្វូងៗ មករុករានទន្រ្ទានទីទុំលី នោះប្រទេសជាតិ នឹងត្រូវពួក
បរទេសនំាគ្នាមកឡោមព័ទ្ធព័ន្ធ ប្រវ័ញ្ជគៃបន្លំ ឆក់លួចប្លន់យកទឹកដី និង ភោគផើខ្មែរ ជាមិនខាន។
ប្រការទី ៤ បើមែកជ្រៃធំបាក់ នោះព្រះមហាក្សត្រ ឬ ប្រមុខរដ្ឋ ត្រូវអស់ជីវិត។
ប្រការទី ៥ បើមែកជ្រៃធំល្មមបាក់ នោះសមាជិកក្នុងព្រះរាជវង្សស្តេច ឬ សម្តេចចៅហ្វាងទល្ហះ ត្រូវ អស់បុណ្យ ឬ ត្រូវអស់ជីវិត។
ប្រការទី ៦ បើមានពស់ ចូលក្នុងព្រះវិហារ ហើយ វារកាត់លើព្រះភ្នេនព្រះបដិមាករលើធ្នឹមដំបូលព្រះ វិហារ នោះពួកជនជាតិបរទេសក្រៅស្រុក នឹងចូលមកលុកលុយឈ្លានពានលួចប្លន់ ប្រទេសជាតិខ្មែរ ជាមិនខាន។
ប្រការទី ៧ បើក្នុងស្រះមុខព្រះវិហារ មានក្រពើ ឬ ទន្សងហែលកាត់ចុះឡើង នោះនឹងមានសមាជិក ព្រះរាជវង្សស្តេច ឬ មន្ត្រីធំ ក្បត់ជាតិ ចង់បំផ្លាញនគរ ហើយ រត់ទៅរកពឹកពាក់ពពួកបរទេស ចូលមកជួយមកជួយដណ្តើមអំណាច។
ប្រការទី ៨ បើដើមជ្រៃងាប់មួយចំហៀង នោះព្រះមហាក្សត្រ ឬ អ្នកកាន់អំណាចដឹកនាំប្រទេសជាតិ ត្រូវអស់អំណាច។
ប្រការទី ៩ បើមែកជ្រៃងាប់បាត់ ហើយដុះចេញជាថ្មីវិញ នោះពូជត្រកូលថ្មីមួយទៀត នឹងត្រូវឡើងធ្វើ ជាព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ។
ប្រការទី ១០ បើសិនជាដើមជ្រៃត្រូវអស់ជីវិត ងាប់បាត់ ហើយមិនដុះឡើងវិញទេនោះព្រះបរមជ្រៃសួគ៌ នឹងត្រូវផុតពូជដែរ។ គ្រានោះ អ្នកមានបុណ្យបានចាប់ជាតិកើតហើយ។
ក្រោយដែលព្រះអង្គបានធ្វើពីធីបួងសួង ប្រការជាឧឡារឹក ប្រាប់អស់គ្រប់គុណ បុណ្យបារមី ព្រះឥន្រ្ទ ព្រះព្រហ្មណ៏ ម្ចាស់ទឹកម្ចាស់ដីព្រះអក្តី និង វត្ថុសក្តិសិទ្ធ ព្រមទាំងទេពតា អារុក្ខអារក្សអ្នកតាថែរក្សា ទឹកដីភូមិស្ថាន បក្សីចាំក្រុង ព្រះអង្គបានបញ្ជាអោយនាមឺនមុខមន្ត្រីកត់ត្រា ចារពាក្យពេជ្រ និង ប្រផ្នូល ទាំង ១០ប្រការនោះ លើស្លឹករឹតជ្រលក់មាស ធ្វើជាសាស្ត្រាពីរក្បាល មួយក្បាលយកទៅតម្កល់ទុក ក្នុង ព្រះបរមរាជវាំង ហើយ មួយក្បាលទៀតតម្កល់ទុកក្នុងវត្តព្រះវិហារសួគ៌។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន ផ្តាំផ្ញើ និង ចេញបញ្ជាប្រាប់អ្នកដែលថែរក្សាទឹកដីកន្លែងពិសិដ្ឋ អោយធ្វើសេចក្តីរាយការណ៏ ទៅចូល ថ្វាយព្រះអង្គភ្លាម ក្នុងខណះណាដែលកើតមានភូតហេតុចម្លែកណាមួយ។
បន្ទាប់មក ដើម្បីគោរពបូជា និង រំលឹកគុណម្តាយ ព្រះបាទបក្សីចាំក្រុង បានយាងទៅភ្នំរូងកសាងព្រះ ពុទ្ធរូបព្រះអង្គចូលនិពាន្វមួយព្រះអង្គយ៉ាងធំ នៅត្រង់ចង្កោះភ្នំ និងរូបសំណាក់តំណាងព្រះមាតាព្រះ អង្គ ឬ ស្រីគ្រប់លក្ខណ៏ ដែលតម្កល់ដាក់ក្នុងប្រាសាទមួយនៅលើភ្នំនោះ។ ព្រះអង្គបានរៀបចំធ្វើបុណ្យ យ៉ាងអឹកធឹកអស្ចារ្យ និង និមន្តព្រះសង្ឃមកចម្រើនព្រះបរិតស្វាធ្យាយធម៌នៅភ្នំរូង អស់រយះពេលបីខែ។ ជាមួយគ្នានោះដែរ ព្រះអង្គបានប្រារព្ធធ្វើបុណ្យបញ្ជូនផលអានិសង្បកុសល ថ្វាយ ទៅស្តេចកណ្តុរស អ្នកសច្ចំ និង អារុក្ខអារ័ក្ស អ្នកតាទេវតាថែរក្សាទឹកដីកន្លែងទាំងប៉ុន្មាន នៅក្នុង តំបន់ភ្នំរូង ដែលព្រះអង្គធ្លាប់បានទៅនៅជ្រកកោន លាក់ខ្លួនពួកងាត្មា រស់រានមាន ជីវិតដោយក្តីសុខសាន្ត។ ចាប់តាំងតែពីថ្ងៃនោះមក ព្រះអង្គបានបង្គាប់អោយហៅភ្នំរូងថា ភ្នំព្រះប្រសិទ្ធិ។ សព្វថ្ងៃ ឈ្មោះនេះបានក្លាយបន្តិចម្តងៗ ទៅជាភ្នំបាសិទ្ធិ។
ចំពោះព្រះអគ្គមហេសី របស់ព្រះបាទបក្សីចាំក្រុងវិញ បើតាមពង្សាវតាវត្តកោកកាក គ្មាននរណាក្រៅ ពីនារីក្រមុំស្រុកស្រែដ៏សែនស្រស់ស្អាតល្អបវរ ដែលព្រះអង្គបានឃើញ និង ជួបជាគ្រាដំបូងនៅប្រទះនាង ឬ ប្រទះឡាង នោះឡើយ។ ព្រះនាមព្រះអគ្គមហេសីនេះ គេមិនបាន ស្គាល់ទេ។ ព្រះនាងបានប្រទានរាជបុត្របីព្រះអង្គ ដល់ព្រះស្វាមី គឺ ព្រះវត្តិរាជ្យ ព្រះអលស្សរាជ្យ និង ព្រះសេណ្ណ័រាជ្យ។
ចំណែកនៅក្នុងពង្សាវតា របស់សម្តេចវាំងជួន អ្នកនិពន្ធលើកយកឈ្មោះ ព្រះម្នាងស្វាយមកនិយាយ ដោយកំណត់ថាព្រះម្នាងជាព្រះអគ្គមហេសីរបស់បក្សីចាំក្រុង។ ជាមួយនឹងព្រះមហាក្សត្រ ព្រះម្នាងបានមានបុត្រមួយព្រះអង្គព្រះនាម អឡស្សរាជ្យ ដែឡប្រសូត្រនៅក្នុងឆ្នាំវក។
តែពង្សាវតាវត្តទឹកវិលបានបញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុង គឺព្រះនាងពៅពិសី ដែលជាបុត្រីរបស់ស្តេចចាបនៅ ស្រុកស្នោង ព្រះនាម សេន្ទ្រាទី២។
នៅថ្ងៃបុណ្យចុងបង្ហើយ មឺនបំរុងក្សត្រ និង មឺនប្រពៃប្រឹក្សា ដែលដើរមើលរកនារីស្រស់ស្អាតទុកថ្វាយ ព្រះរាជា បានទៅទូលព្រះបាទបក្សីចាំក្រុង ថាខ្លួនបានឃើញ នាងពៅពិសី កូនរបស់ស្តេចចាបសេន្ទ្រា។ ព្រះនាងមានរូបរាងស្រស់ល្អសស្អាតណាស់។ ក្សត្រី មីនុំមីនាង នៅក្នុង វាំងទាំងប៉ុន្មាន មិនអាចយកមកប្រៀបផ្ទឹមជាមួយបានឡើយ។ ព្រះនាងមានភីលៀងពីរនាក់ ដែលត្រូវជាសង្សាររបស់ពួកគេ។ ភិលៀងទាំងពីរ បានយល់ព្រមទៅបញ្ចុះបញ្ចូល ពន្យល់ ព្រះនាងពៅ ពិសីអោយយល់ព្រមសុខចិត្តស្រឡាញ់ រួមរ័ក្សមេត្រីជាមួយនឹងព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង។ កន្លែងដែលជំនិតទាំងពីរបានយល់ បានឃើញព្រះនាងពៅពិសី បានក្លាយទៅជាភូមិ នាងសល្ងាច ជាប់រៀងរហូត តមក។
ព្រះបាទបក្សីចាំក្រុង បានស្រឡាញ់ប្រត្តិព័ទ្ធព្រះនាងពៅពិសីស្មោះស្ម័គ្រអស់ពីដួងហឬទ័យ ឥតមានចិត្តក្បត់ ចង់បោកបញ្ជោត ឬ ចង់បានតែត្រឹមខ្លួន យកមកសប្បាយលេងសើចនោះឡើយ។ តែព្រះអង្គមិនចង់ចូលស្តីដណ្តឹងព្រះនាង តាមក្បួនខ្នាតទំនៀមទំលាប់ប្រពៃណីទេ។ ពីព្រោះព្រះអង្គ ខ្លាចក្រែងបិតាព្រះនាង ដែលជាស្តេចចាម តម្រូវ និង បង្ខំព្រះអង្គអោយចូលប្រកាន់យកសាសនា ចាម។
ថ្ងៃ ៤កើត ខែផល្គុន ឆ្នំាឆ្លូវ នាកណ្តាលអាថថថត្រាត ព្រះនាងពៅពិសី ដោយមានភិលៀងទាំងពីរ ជូនហែរហមអមដំណើរដង បានចាកចេញពីព្រះរាជវាំងមកជួបព្រះបាទបក្សីចាំក្រុង តាមការកំណត់។ បក្សីចាំក្រុង ក៏ចាប់ផ្តើមនិយាយរ៉ាយរ៉ាប់អធីប្បាយពន្យល់ អំពីទឹកចិត្តស្នេហ៏ស្នង ស្មោះស័្មគ្រ ឥតមាន ព្រះដែនរបស់ព្រះអង្គចំពោះព្រះនាង។ ព្រះអង្គបានអង្វរសុំអោយព្រះនាងយល់ព្រមសុខចិត្តរត់តាម ព្រះអង្គទៅនៅឯព្រះមហានគរ។ ព្រះនាងពៅពិសី ដែលបានចាប់ចិត្តស្រឡាញ់បក្សីចាំក្រុង មិនបង្អង់ យូរឡើយ ព្រះសុខចិត្ត យល់ព្រមទៅតាមព្រះអង្គ ដោយឥតរារែក។
ព្រឹកស្អែកឡើង ទើបព្រះសេន្ទ្រាទី ២ដឹងថា បុត្រីបានចុះចាកចេញពីដំណាក់ រត់ទៅតាមបក្សីចាំក្រុង។ ខឹងខ្ញាល់ អាក់អន់ស្រពន់តូចចិត្តខំា្លងណាស់ ព្រះអង្គក៏រៀបចំប្រមូលកងទ័ពយ៉ាងច្រើន ដើម្បីដេញតាមចាប់កូនស្រីយកមកវិញ។ កន្លែងប្រមូលប្រជុំពលរេហ៏នោះបានក្លាយទៅជា ភូមិហើយជាប់ឈ្មោះថា ភូមិជំរាល។ ដេញតាមមកដល់មាត់ ទន្លេសាប ស្តេចចាប់ក្រឡេក មើលទៅ ឆ្ងាយ ឃើញទូកព្រះមហាក្សត្រីខ្មែរនៅដាច់កន្ទុយភែ្នក ព្រះក៏អស់សេចក្តីសង្ឃឹម កើតក្តីមួហ្មង អាម៉ាស មុខ ឈឺចុកចាប់រហូតដល់អស់ជីវិត។
ចំណែកឯព្រះនាងពៅពិសីវិញ ក្រោយពីបានទទួលដំណឹងថាព្រះបិតាចូលទិវង្គត ដោយមានព្រះស្វាមី ព្រះបាទបក្សីចាំក្រុង ជូនដំណើរមកជាមួយផង ព្រះនាងក៏វិលត្រឡប់ មកប្រារព្ធធ្វើបុណ្យទានបញ្ជូន កុសលថ្វាយព្រះបិតាទៅតាមប្រពៃណី។ ព្រះនាងបានរៀបចំធ្វើផ្នូរមួយយ៉ាងធំល្អស្អាត សមរម្យ ខ្ពស់ ផុតពីទឹក។ កន្លែងនោះមានឈ្មោះថា កំពង់ពៅពិសី រហូតមកដល់បច្ចុប្បន្ន។ ព្រះនាងបានបង្គាប់ អោយយកធ្នូ និង សរ ទៅតម្កល់ទុកកន្លែងដើម។ ហើយព្រះនាងក៏បានបញ្ជាអោយកសាងអស្រមមួយ នៅក្នុងបរិវេនព្រះបរមរាជវាំង ដើម្បីទុកថ្វាយ រំលឹកដល់គុណបំណាច់ និង វិញ្ញាណក្ខន្ធរបស់ព្រះបិតា។
ចាប់តាំងបីថ្ងៃនោះមក ព្រះរាជវង្សានុវង្សស្តេចចាម នៅស្រុកស្នោង ក៏រលាយបាត់អស់ទៅដែរ ហើយ ស្រុកស្នោងក៏ត្រូវបញ្ជូលទៅក្នុងខេត្តអាសន្នទុក្ខ។
ចំណែកព្រះនាងពៅពិសី កាលបើយាង មកដល់ព្រះរាជធានី ព្រះមហានគរ ព្រះនាងត្រូវបានប្រហមហាក្សត្រ ព្រះបាទបក្សីចាំក្រុង តែងតែប្រទានឋានះ និង ផ្តល់កិត្តិយស ជាព្រះអគ្គមហេសី។ព្រះនាងទទួលព្រះបរមនាម ព្រះក្សត្រី ភគ្គវត្តី ពៅពិសី។
ក្នុងប្រវត្តិព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ពង្សាវតារបស់សម្តេចវាំងជួន បានកត់ត្រាបន្ត ទៅទៀតថា តាគហេ និង យាយលក្ខណ៏ បានមានអាយុជីវិតវែងយឺនយូរ ហើយ បានស្លាប់បន្តបន្ទាប់ ដោយសាជរាព្យាធិ។ ព្រះបាទបក្សីចាំក្រុងបានធ្វើបុណ្យ យ៉ាងធំធេងណាស់ បូជាសងបញ្ជូនកុសល ដល់អ្នកមានគុណទាំងពីរ។ ព្រះអង្គបានយកអដិ្ឋធាតុតាគហេ ទៅតម្កល់ទុកក្នុងស្កួបមួយធំស្អាត នៅ លើទួលជ្រៃ ជិតវត្តព្រះវិហារសួគ៌ ដែលជាកន្លែងព្រះអង្គធា្លប់បានប្រើពាក្យលេងសើច មិនសមរម្យ ចំពោះរូបលោកតាគហេ។ កន្លែងនោះ បានជាប់ឈ្មោះមកថា ទួលគហេ។ ធាតុយាយលក្ខណ៏ ព្រះអង្គ យកទៅតម្កល់ទុកក្នុងប្រាសាទបាគោ ដែលជាភូមិកំណើតរបស់គាត់។
ក៏ប៉ុន្តែ តាមការដំណាល ពីមាត់មួយទៅមាត់ បក្សីចាំក្រុង មិនដែលមានចិត្តព្រហើនកោងកាចចង់ សម្លាប់តាគហេ អ្នកមានគុណយកទៅធ្វើបុណ្យនោះទេ។ ពាក្យសម្តីដែលបក្សីចាំក្រុង បានពោលនោះជាពាក្យលេងសើចចំអន់កំប្លុកកប្លែងតែប៉ុណ្ណោះ។ ម៉្យាងទៀត បក្សីចាំក្រុងជាមនុស្ស យកគុណជាធំ។ បុព្វហេតុធំនោះ គឺ ព្រះអង្គជាព្រះមហាក្សត្រតម្កល់ជីវិតលើត្បូង ព្រះអង្គមានព្រះឪស ទិព្វ ព្រះអង្គត្រូវតែ ប្រកាន់នូវពាក្យសច្ចះ គោរពនូវគ្រប់ពាក្យសម្តី ដែលព្រះអង្គនិយាយចេញមក។ បានសេចក្តីថា មិនមែន អាងខ្លួនជាអ្នកមានបុណ្យបារមី ជាស្តេច ជាអ្នកមានអំណាច ត្រួតត្រាលើ មនុស្សប្រុសស្រីគ្រប់រូបឃើញនោះទេ។ ដូច្នេះហើយ បានជាទេវតាចុះមកនិមិត្តជាសុបិន អោយព្រះអង្គនឹងឃើញចងចាំ និង គោរពធ្វើតាមនូវអស់ពាក្យសម្តីទាំងប៉ុន្មាន ដែលព្រះអង្គធ្លាប់ពោល និយាយចេញមកក្រៅ។ បើព្រះអង្គមិនព្រមគោរពធ្វើតាមពាក្យសច្ចះទេ នោះគុណបុណ្យបារមី ទេវតា អារុក្ខអារ័ក្ស អ្នកតា ខ្មោចព្រាយបិសាចទាំងប៉ុន្មាន ធ្វើអោយប្រទេសជាតិអន្តរកប្ប ក្តៅក្រហល់ក្រហាយ កើតចលាចលច្របូកច្របល់ អន្តរាយ ជួបគ្រោះថា្នក់ គ្រោះភ័យកាចចង្រៃ ហើយ រាស្រ្តប្រជានឹងរងទុក្ខទោសវេទនាព្រាត់ប្រាសជាមិនខាន។
ព្រះអង្គអោយតាគហេដេកត្រង់លើគ្រែ ហើយ យកក្រណាត់សមកដាក់គ្របដណ្តប់ខ្លួន។ បន្ទាប់មក ព្រះអង្គយកចុងដាវមកអូសថ្នមៗ លើក្រណាត់ស ធ្វើដូចជាប្រហាជីវិត ដើម្បីធ្វើបង្ហាញបញ្ជាក់ជាការ គម្រប់កិច្ច។ ក្រណាត់នោះ ឥតមានដាច់ដោចរហែកអ្វីទាំងអស់។ តែគួរអោយអនិច្ចាខ្លាំងណាស់ តាគហេបានចែកស្ថានបាត់ទៅហើយ ខ្លួនគាត់ត្រូវមានរបួសស្លាកស្នាមដាច់ត្រង់តាមកន្លែង ដែលព្រះ បាទបក្សីចាំក្រុងបានអូសមុខដាវ។ យល់ឃើញខុសផ្ទុយពីការប៉ាន់ស្មាន និង ក្តីសង្ឃឹមរបស់ព្រះអង្គ បក្សីចំាក្រុងយំខ្សឹកខ្សួលបោកប្រាណ វេទនាទុក្ខព្រួយ ចំបែងវិបល្លាស ណែនចុកចាប់ក្នុងទ្រូង នឹកស្តាយ សែនស្រណោះ អ្នកដ៏មានគុណ ដែលធ្លាប់បីបាច់ចិញ្ចឹមថែរក្សាព្រះអង្គតាំងតែពីបានជើង ក្រហមរហូតដល់ធំ ហើយ ដែលធ្លាប់តែយកអាយុជីវិត មករារាំងការពារ ដោយគ្មានភ័យខ្លាច។
បក្សីចំាក្រុងបានបញ្ជាអោយរៀបចំធ្វើបុណ្យ យ៉ាងធំគគ្រឹងគគ្រេង ថ្វាយជួនទៅលោកតាគហេ ដែល ព្រះអង្គតែងតែចាត់ទុក នៅក្នុងគ្រប់កាលះទេសះ ជាជីតា។ ប្រជាពលរដ្ឋ ព្រមទាំងនាមឺនមុខមន្ត្រីតូចធំ ក្នុងនគរ បាននាំគ្នាកាន់ទុក្ខ ចូលរួមមរណសញ្ជា ទូទាំងប្រទេស។
រីឯព្រះមាតារបស់ព្រះអង្គ ព្រះនាងកែវ បើតាមពង្សាវតាសម្តេចវំាងជួន ព្រះអង្គបានមានព្រះជន្មវែង យឺនយូរ ហើយ ព្រះអង្គបានចូលទិវង្គត់ដោយជម្ងឺចាស់ជរា។ អដិ្ឋធាតុរបស់ព្រះអង្គព្រះបាទបក្សីចាំក្រុង ជាកូន បានយកទៅតម្កល់ទូកគោរពបូជា នៅឯក្នុងប្រាសាទលលៃ។
ព្រះបាទសម្តេច គម្តែងអញប្រដែង រាជបក្សីចាំក្រុង បំរុងរាស្ត្រ ព្រះមហាក្សត្រខ្មែរទី ១៩ បានចូល ទិវង្គត នៅឆ្នាំកុរ ក្នុងព្រះជន្ម ៧១វស្សា ។ព្រះអង្គសោយរាជសម្បត្តិប្រទេសកម្ពុជាបាន ៤៤ឆ្នាំ។
ដកស្រង់ពីសៀវភៅ
ប្រវត្តិសាស្ត្រខ្មែរ ដោយលោក រស់ ចន្ត្រានបុត្រ
Friday, May 20, 2011
រឿងបក្សីចាំក្រុង
7:54 PM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment