សិទ្ធមនុស្ស និងសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា
មនុស្សស្រលាញ់ភេទដូចគ្នា មានសិទ្ធិគ្រប់យ៉ាងដូចមនុស្សឯទៀតដែរ។ ច្បាប់កម្ពុជានិងច្បាប់អន្តរជាតិបានហាមឃាត់ការរើសអើងលើបុគ្គលទាំង
អស់ ដោយសាផ្អែកលើបុគ្គលិកលក្ខណះផ្ទាល់ខ្លួនរបស់ពួកគេ និងធានា
បាននូវសិទ្ធិ និងសេរីភាពស្មើគញនា និងការអនុវត្តច្បាប់ស្មើគ្នាលើបុគ្គល
ទាំងអស់។ ទំនោរផ្លូវភេទ និងការកំនត់យែនឌ័រអាចត្រូវបានចាយ់ទុកថា
ជាមូលហេតុនៃការរើសអើងដែលត្រូវបានហាមឃាត់ ដោយយោងទៅ
លើ បញ្ញត្តិច្បាប់ស្តីពីការរើសអើងលើ “ ផ្លូវភេទ “ និង “ ពាក្យសម្តី
បណ្តោះអាសន្ន “ ឬ “ ស្ថានភាពផ្សេងទៀត “ ។ នេះមានន័យថា
មនុស្សស្រលាញ់ភេទដូចគ្នាមានសិទ្ធិគ្រប់យ៉ាង ដូចដែលបានចែងនៅ
ក្នុងច្បាប់កម្ពុជា និងបានកំនត់នៅក្នុងលិខិតតូបករណ៏សិទ្ធិមនុស្ស អន្តរ
ជាតិ់ ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស កតិកាសញ្ញា
អន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ និងកតិកាសញ្ញាអន្តរជាតិ
ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បើទោះបីជាមានការហាម
ឃាត់លើការរើសអើង ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មកដល់សព្វថ្ងៃនេះ
បានទទួលការបរាជ័យក្នុងការទទទួលស្គាល់អោយបានច្បាស់ពីសិទ្ធិ
ដោយយោងទៅលើទំនោរផ្លូវភេទ។ ផ្នែក ៤.៣ នឹងពិនិត្យមើលពី
ការវិវត្តន៏បច្ចុប្បន្ននៃបញ្ហា នេះ។
ច្បាប់ជាតិ
រដ្ឋធម្មនុញ្ញនៃព្រះជារាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ) គឺជាច្បាប់កំពូល
នៃព្រះរាជាណាចក្រ កម្ពុជា។ ច្បាប់ផ្សេងៗទៀតត្រូវតែស្រមតាមគោល
ការណ៏នៃរដ្ឋធម្មនុញ្ញ និងកំណត់អំពីការ ធានាអះអាង។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញដែលបានធានាអំពីសិទ្ធិស្មើគ្នាដោយមិនគិតអំពី ចរិត
លក្ខណះផ្ទាល់ខ្លួនចែងថា “ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះ
មុខច្បាប់ មានសិទ្ធិ សេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយ
ឥតប្រកាន់ពូជសាសន៏ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និង
ស្ថានភាពឯទៀតឡើយ "។មាត្រា៣៥បានធានាអំពីសិទ្ធិរបស់ប្រជា
ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតអំពីភេទ ក្នុងការ ចូលរួមយ៉ាងសកម្ម
ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស
ជាតិ។ បើទោះជាមិនមានការនិយាយអោយបានចំៗអំពីភេទនៅក្នុង
បញ្ញាត្តិទាំងនោះក៏ ដោយ នេះមានន័យថាវិសាលភាពនៃច្បាប់បាន
គ្របដណ្តប់ទៅដល់ទៅបុគ្គលដែល ស្រលាញ់ភេទដូចគ្នា ក្នុងគោល
បំណងដើម្បីធានាអំពីសមភាព ដោយមិនគិតអំពីចរិតលក្ខណះផ្ទាល់
ខ្លួន។ការស្រលាញ់ភេទដូចគ្នានៅកម្ពុជាមិនខុសច្បាប់ទេនៅក្នុងកម្ពុជា
ប៉ុន្តែអាពាហ៌ពិពាហ៌នៃ ភេទដូចគ្នាត្រូវបានហាមឃាត់។
មាត្រា៤៥នៃរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងច្បាស់លាស់ថាអាពាហ៌
ពិពាហ៌គឺជាការព្រមព្រៀងរវាងប្តី និងប្រពន្ធ ហើយទស្សនះប្រពៃណី
នៃអាពាហ៌ ពិពាហ៌គឺត្រូវបញ្ជាក់ឡើងវិញនៅក្នុងមាត្រា៣នៃច្បាប់អា
ពាហ៌ពិពាហ៌ និងគ្រួសារដែលបាន ចែងថា “ អាពាហ៌ពីពាហ៌គឺជាកិច្ច
សន្យាយ៉ាងឱឡារិករវាងបុរសម្នាក់ និងនារីម្នាក់ “ ហើយ មាត្រា៦
ចែងថា អាពាហ៌ពិពាហ៌មួយ ត្រូវបានហាមឃាត់រវាងបុគ្គលម្នាក់ដែល
មានភេទដូចគ្នានឹងបុគ្គលម្នាក់ទៀត។ បើទោះបីជាមានបញ្ញត្តិច្បាប់
យ៉ាងច្បាស់លាស់ក៏ដោយ យ៉ាងហោចណាស់ក៏មានអាពាហ៌ពិពាហ៌
នៃអ្នកដែលមានភេទដូចគ្នាបានកើតឡើងដោយមានការគាំទ្រ និង
ការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។នៅឆ្នាំ ១៩៩៦ សារព័ត៌
មាន ឌឺភ្នំពេញប៉ុស្តិ៏បានរាយការណ៏អំពីអាពាហ៌ពិពាហ៌រវាងស្រី្តពីរ
នាក់នៅខេត្តកណ្តាលនៅឆ្នាំ១៩៩៥។ អ្នកស្រី ខៅ សុខា ដែលបាន
រៀបការជាមួយដៃគូរ របស់គាត់ដែលជាស្រីម្នាក់ឈ្មោះ ពុំ អេត បាន
ប្រាប់សារព័ត៌មានថា “ អាជ្ញាធរគិតថានេះ ជារឿងចម្លែក តែពួកគេ
បានយល់ព្រមលើកលែងលើករណីនេះ ដោយសារខ្ញុំមានកូនបី នាក់
រួចមកហើយ (ដោយសារអាពាហ៌ពិពាហ៌លើកមុន)។ពួកគេនិយាយ
ថា ប្រសិនបើ យើងមិនអាចបង្កើតកូនបាន។ អាពាហ៌ពិពាហ៌នេះ
ហាក់ដូចជាទទួលបានការយល់ព្រមជា ផ្លូវការ និងត្រូវបានគេដឹង
ថាជាករណីមួយដែលមានការទាក់ទាញដោយមានអ្នកចូលរួម ចំនួន
២០០នាក់ រួមទាំងព្រះសង្ឃ និងមន្ត្រីថ្នាក់ខ្ពស់មកពិខេត្ត។
មាត្រា៣៦នៃរដ្ឋធម្មនុញ្ញបានធានាអំពីសិទិ្ធការងារ ដោយមិនគិតអំពី
យែនឌ័រ “ ប្រជាពលរដ្ឋ ទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសម
ស្រមតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវ ការរបស់សង្គម។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះ
ការងារដូចគ្នា។មាត្រា១២នៃច្បាប់ការងារឆ្នាំ ១៩៩៧ ក៏បានចែងថា
និយោជកមិនគួរមាន ការរើសអើង ដោយសារតែលក្ខណះសម្បត្តិនិង
ជំនឿនៃបុគ្គលម្នាក់ ដោយរួមបញ្ចូលទាំង ផ្លូវភេទឡើយ។ បុគ្គលស្រ
លាញ់ភេទដូចគ្នាមួយចំនួនបានកត់សម្គាល់ឃើញមានការរើស អើង
ដែលទាក់ទងនឹងភេទឡើយ។ បុគ្គលស្រលាញ់ភេទដូចគ្នាមួយចំនួន
បានកត់សម្គាល់ ឃើញមានការរើសអើងនឹងពួកគេនៅកន្លែងការងារ
និង ពីសំណាក់និយោជករបស់ពួគគេ។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញក៏បានទទួលស្គាល់អំពីការអនុវត្តន៏ច្បាប់សិទ្ធិ
មនុស្សអន្តរជាតិនៅ កម្ពុជា ដោយបានចែងថា “ ព្រះរាជាណាចក្រ
កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ
នៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស
និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិ
មនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ”។ សេចក្តីសម្រេចនៃក្រុមប្រឹក្សា
ធម្មនុញ្ញបានបញ្ញាក់អះអាងអំពីការលើឡើងនេះ ដោយបាននិយាយ
នៅក្នុងសេចក្តីសម្រេចថា នៅក្នុងចំណោមច្បាប់ដែលអាចអនុវត្តបាន ចៅក្រមកាត់ក្តីគួរពិចារណាអំពីអនុសញ្ញាអន្តរជាតិដែលកម្ពុជាបាន
ទទួលស្គាល់។
ឯសារយោងពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
(ចេញជាចំហរនៅព្រះរាជាណាចក្រកម្ពុជា
ពលរដ្ឋខ្មែរដែលស្រលាញ់ភេទដូចគ្នា)
Saturday, May 21, 2011
សិទ្ធមនុស្ស និងសិទ្ធអ្នក
1:16 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment