ល្បែងឈូងជាល្បែងប្រជាប្រិយរបស់ខ្មែរ ដែលមានប្រជាប្រិយភាពណាស់ ក្នុងចំណោមល្បែងប្រជាប្រិយរនស់ខ្មែរដែលគេនិយមលេង ក្នុងឪកាសបុណ្យចូលឆ្នំាថ្មី ។
ពេលនោះហើយដែលគេសង្កេតឃើញក្នុងស្រទាប់យុវវ័យពេញទៅដោយសម្រស់ធម្មជាតិ
ដូចជាផ្កាកំពុងរីក ពោរពេញដោយសម្លៀកបំពាក់ចម្រុះពណ៏ដែលគេបានផ្ចិតផ្ចង់ជម្រើស
សម្រាប់មកបង្អួតគ្នា។ ពាក្យសម្តីច្រៀងតាមបែបបទ ប្រកបដោយលក្ខណះទំយើ មានពាក្យ
កែវព្រលឹង មាសបង ប្រុសស្ងួន ដែលជាគន្លឹះទាក់ទាញចិត្តរវាងស្រី និង ប្រុសឪ្យស្ថិតក្នុង
ភាពផ្អែមត្រជាក់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុសមួយពួក និងស្រីមួយពួក ឬ ក៏ចម្រុះ
គ្នាក៏បាន។ ក្នុងមួយពួកៗ មានគ្នាពី ១០នាក់ ឬ ២០ នាក់ឡើងទៅ ដោយឈរជាជួរទល់មុខ
គ្នាឃ្លាតពីគ្នាប្រមាណ ៨ ឬ ១០ម៉ែត្រ។
ប្រភព
តាមរឿងនាលិនិកាជាតកនិទានថា
មានឥសីមួយមានម្តាយជាក្តាន់ញី ឪពុកជាព្រាហ្មណ៏។ ឥសីនោះមានមហិទិ្ធឬទិ្ធខ្លាំងណាស់
អាចធ្វើឪ្យនគរកាសីកើតគ្រោះរាំងស្ងួតបាន។ ទោះបីស្តេចនៃនគរនោះខំបួងសួងយ៉ាងណាក៏ដោយ ក៏គ្មានភ្លៀងធ្លាក់ដែរ។ ពេលមួយនោះ
សក្កទេវរាជ (ព្រះឥន្ទ) បានមកសណិ្ធតប្រាប់សេ្តចនោះថា បើចង់មាន ភ្លៀងត្រូវ ធ្វើឪ្យ ឥសីនោះអស់មហិទិ្ធឬទិ្ធ ដោយបញ្ជូនក្សត្រីព្រះអង្គព្រនាមនាលិនិកាទៅលួងលោម។ ពេលដែលក្សត្រី ទៅដល់អាស្រមនោះ ព្រះនាងបានយកឈូងលេងកម្សាន្តជាមួយភី
លៀង។ ពេលត្រឡប់មកដល់អាស្រម ឥសីបានប្រទះឃើញក៏ ចាប់ចិត្តសេ្នហា ក្រោយមក
ក៏មានភ្លៀងធ្លាក់ធម្មតាវិញដល់ព្រះនគររបស់ព្រះនាង។
ល្បែងឈូងនេះអាចធ្វើអោយមានសេចក្តីត្រេកត្រអាល និង ជារឿងស្រវឹងខាងផ្លូវ
តណ្ហារបស់ស្រី្ត ដែលអាចលួងលោមចិត្តបុរស។ នៅប្រទេសក្លឹងខាងត្បូង ជំនាន់ដើមមុន
នឹងរៀបការយកគ្នាជាប្តីប្រពន្ធ គេត្រូវនាំគ្នាលេងឈូងរៀងរាល់យប់ ហើយស្រីៗជាអ្នក
ច្រៀង។ ទំនៀមទំលាប់ នេះបានក្លាយទៅជាប្រពៃណីនៃការលេងកម្សាន្ត ដោយច្រៀង
ឆ្លងឆ្លើយគ្នារវាងប្រុស និង ស្រី ឬ ច្រៀងជាគូៗក្នុងពិធីផ្សេងៗតរៀងមក នេះប្រហែល
ជាត្រូវទទួលឥទិ្ធពលពីអារ្យធម៌ក្លឹងតរៀងមក។
របៀបលេង
ក . សម្ភារះ គេយកក្រមា ឬ កន្សែង ឬ ស្រទនចេកមកមូរឆ្នូលឪ្យមូល ចងរឹតឪ្យតឹង
ណែនល្មមមានទំហំប៉ុនលលាដ៏ដូង ហើយទុកកន្ទុយ បន្ទិច ហៅថា ឈូងសម្រាប់កាន់
បោះ ឬ ចោលទៅមករកគ្នា។
ខ . ប្រភេទឈូង : ឈូងមានពីរប្រភេទ គឺឈូងច្រៀងនិង ឈូងលោះ។
១ . ឈូង : មុនដំបូងពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពូកខាងស្រី
ប្រុងចាប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដីគេចាត់ទុកថាស្អុយ។ ហើយគេចាប់ផ្តើមបោះ
អោយខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់ឈូងកុំអោយធ្លាក់ដល់ដី។ កាលចាប់បាន
ហើយ គេក៏បានចោលសំដៅទៅពួកខាងស្រី ពិសេសនាងណាដែលខ្លួនពេញចិត្ត បើ
ចោលខុស គេចាត់ទុកថាស្អុយ រួចផ្តើមសារជាថ្មី បើចោលត្រូវស្រីណាហើយ ស្រីនោះ
ត្រូវច្រៀងរាំយកឈូងទៅជូនខាងប្រុស (ហៅថាច្រៀងរាំជូនឈូង) ។ របៀបច្រៀងរាំនេះ
មា្នក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា : (ប្អូនចាប់ឈូង
បាន ឈួងបែកជាបួន ព្រលឹងប្រុសស្ងួនទទួលឈួងទៅ) ពួកខាងស្រីៗទាំងអស់នោះ
បន្ទរថា :( ឪកែវណា កែវពិអា ឪណាកែវអើញ អឺអឺងអើយ ) ។រូចហើយហុចឈួងទៅឪ្យ
ពួកប្រុសៗទទួលហើយ ក៏ចាប់ផ្តើមបោះទៅអោយពួកស្រីៗវិញ។
Sunday, June 26, 2011
ល្បែងឈូង
1:10 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment