Sunday, June 26, 2011

ល្បែងអង្គញ់

ល្បែងអង្គញ់ គឺអោយឈ្មោះទៅតាមវត្ថុគេលេង គឺផ្លែអង្គញ់ដែលក្រៀម
ស្ងួត។ ល្បែងនេះគឺលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅពេល
ថ្ងៃ ឬ ពេលយប់ខែភ្លែនារដូវចូលឆ្នាំ។ ល្បែងនេះគេលេងបានតាំងពីមានគ្នាពីរ
នាក់ឡើងទៅដល់ដប់នាក់។ បើគេគិតនិយមកោយកែងទេ គឺគេដាំ ៣ បោះ៣
តែបើគ្នាច្រើនគែដាំ៥ ប៉ុន្តែគេមិនអោយតិច ឬ ច្រើនជាងនេះទេ។ គេចែកគ្នា
ជាពីរពួកមានចំនួនស្មើគ្នា ស្រីមា្ខងប្រុសមា្ខង ឬ ចម្រុះគ្នាក៏បាន។
របៀបលេង
ប្រដាប់ប្រដាលេង
មាន (កោយ) ចែកជាពីរហៅថា (កោយដាំ) និង (កោយបោះ) ។ កោយមួយផ្នែក
មានចំនួន ៣ ឬ ៥ គឺថាបើដាំកោយ ៣បោះ ក៏៣ ដែរ បើដាំកោយ ៥ បោះក៏៥ដែរ
។ ដែលថាកោយដាំគឺជាកោយដែលគេដាំភ្ជាប់ទៅនឹងដីកន្លែងចេញពីកោយ
កណ្តាលមួយគេហៅថា (មេកោ្លង ឬ កន្លោង) មូយឬពីរខាងស្តាំ មួយឬពីរខាង
ឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរជាមេខ្យល់នាំមុខ (ត្រីកោណ)។ រីឯ កោយ
បោះគឺជាកោយទាំងឡាយដែលគេកាន់បោះ។ ត្រង់រណ្តៅតូចៗដែលគេឆ្លៀលដី
ដាំកោយ ហៅថា (រន្ធឬ រន្ធកោយ)។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណ ៣ ឬ ៤ ម៉ែត្រសន្មតហៅថា (ទី)
គឺជាកន្លែងដែលគេឈរបោះ។
ការលេង
អ្នកឡើងបោះមុនសម្រេចលើការព្រមព្រៀងគ្នា ជាធម្មតាគេតែងអោយអ្នក
ខ្សោយបោះមុន។ ឯការចាញ់ឈ្នះ អស្រ័យលើអ្នកណាបោះត្រូវកោយដាំចប់
សព្វគ្រប់មុនគេ គឺគ្រប់បែបថ្នាក់ ។ល្បែងនេះមានលក្ខខណ្ឌ បើធ្វើខុសបទ
វិន័យ និង ត្រូវទទួលពិន័យភ្លាមៗ។ លក្ខខណ្ឌទាំងនេះមាន បោះ
1. បោះ(កាន់បោះពីទីតម្រង់ទៅកោយ)
2. ស៊ីគោល(ដាក់លើក្បាលជង្គង់ យកមា្រមដៃបាញ់)
3. ស៊ីប៉ារ៉េត(ដាក់ផ្ទាល់នឹងដី យកម្រាមដៃបាញ់)
4. ត្រកង (ប្រមៀលអង្គញ់ពីទី)
5. ចាក់ខ្នែក ឬ ខ្ទាក់ខ្ទែក( ដាក់អង្គញ់លើខ្ទងជើង ឈានបីជំហាន)
6. បោះជោះ(បោះសម្រេចជាចុងក្រោយចំផុត)
របៀបលេងក្នុងសង្កាត់នីមួយៗ
ថា្នក់ទី១ បោះ
អ្នកដែលត្រូវឡើងបោះ គេបោះតម្រង់ទៅកោយដាំណាមួយ កាលបើបោះទៅ
ត្រូវកោយដំាហើយ កោយនោះខ្ទាតចេញពីរន្ធ ហើយកោយនោះទៅជំនួសក្នុង
រន្ធកោយដាំ អ្នកដាំទះកោយនោះកប់ថែមទៀត បែបនេះគេហៅថា(ស្អុយ)។
បើបោះត្រូវកោយណាមួយហើយដល់បោះកោយមួយទៀតទៅត្រូវកោយដដែល
គេហៅថា (ម៉ាយ)។
អ្នកបោះប្រព្រឹត្តខុសវិន័យទាំងនេះ អ្នកបោះត្រូវទៅដាំ អ្នកដាំត្រូវទៅបោះវិញ។
កាលបើបោះត្រូវកោយដែលដួលអស់ហើយ នោះគេត្រូវចាប់បន្តទៅធ្វើស៊ី
គោលទៀត។

0 comments:

Post a Comment