Sunday, June 26, 2011

ពិធីបុណ្យចូលឆ្នាំខែ្មរ

ខ្មែរនិយមចូលឆ្នាំថ្មីនៅខែចែត្រ តាមពិតខ្មែរចូលឆ្នាំជាពីរលើក ។ លើកទី ១ គិត
តាមដំណើរព្រះចន្ទ័ និង ការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ឈ្មោះសត្វប្រចាំឆ្នាំទាំង ១២ មាន
១ ឆ្នាំជូត នាមសត្វកណ្តុរ
២ ឆ្នាំឆ្លូវនាមសត្វគោ
៣ ឆ្នាំខាលនាមសត្វខ្លា
៤ ឆ្នាំថោះនាមសត្វទន្សាយ
៥ ឆ្នាំរោងនាមសត្វនាគ ឬ ពស់ធំ
៦ ឆ្នាំម្សាញ់នាមសត្វពស់ ឬពស់តូច
៧ ឆ្នំាមមីនាមសត្វសេះ
៨ ឆ្នាំវកនាមសត្វពពែ
៩ ឆ្នាំវកនាមសត្វស្វា
១០ ឆ្នំារកានាមសត្វមាន់
១១ ឆ្នាំចនាមសត្វឆ្កែ
១២ ឆ្នាំកុរនាមសត្វជ្រូក
ការចូលឆ្នាំត្រូវនៅក្នុងថ្ងៃទី១ ខែចែត្រ ។លើកទី២ គិតតាមដំណើរព្រះអាទិត្យ
ហើយដែល គេសម្គាល់ថាចូលឆ្នាំជាសាមញ្ញ ឬ របស់ពលរដ្ឋ។ ការចូលឆ្នាំនេះមិនសូវទៀងទាត់ ជួនកាលត្រូវលើថ្ងៃទី ១៣ ជួនកាលត្រូវលើថ្ងៃ
ខែមេសា ប៉ុន្តែច្រើនតែត្រូវលើថ្ងៃ ១៣ ជារឿយៗជាង។ នៅចន្លោះពេលពីរថ្ងៃ
ចូលឆ្នាំលើកទី១ នៅថ្ងៃចូលឆ្នាំលើលទី២ តែងតែមានពេលយូរ ឬ ឆាប់តាម
កាលះទេសះ។
សព្វថ្ងៃនេះ អ្នកស្រុកនិយមធ្វើបុណ្យចូលឆ្នាំជាឧឡារឹកតែនៅពេលចូលឆ្នំា គិត
តាមដំណើរព្រះអាទិត្យនេះ ហើយបុណ្យនេះត្រូវធ្វើចំនួន ៣ឬ ៤តាមការកំណត់
របស់ក្រុមហោរាសាស្ត្រ។
ប្រទេសខ្មែរយើងពីដដើម គឺពីត្រឹមសម័យក្រុងនគរធំឡើងទៅ ប្រើចន្ទគតិជាសំ
ខាន់ទើបបានដាក់លេខរៀងមិតសិរជាខែទី១ ហើយចូលឆ្នំាក្នុងខែនេះតាមដែល
មានកំណត់របស់បេសកជនចិនឈ្មោះជាវតាកួនដែលបានមកស្រុកខ្មែរក្នុង
គ្រិស្កសករាជ ១២៩៥ ដែលបានកត់ត្រាពីប្រវត្តិការណ៏ស្រុកខ្មែរមានសេចក្តីថា
ខ្មែរចូលឆ្នាំក្នុងទី១ ត្រូវនឹងខែទី១០ របស់ចិន។ ខែដែលថាត្រូវនឹងខែទី១០ របស់
ចិនគិតទៅឃើញត្រូវនឹងខែកតិ្តក (ទី១២) របស់ខ្មែរ បើថាត្រូវនឹងខែទី ១១ របស់
ចិននោះត្រូវចំជាង តែសេចក្តីពិតក៏មិនខុស ព្រោះពីដើមគេរាប់ពីថ្ងៃ១រោច ខែ
កត្តិកដល់ពេញបូណ៌មីខែមិគសិរ។ លុះពេលក្រោយមកប្រមាណពីពេលក្រោយ
ដែលផ្តើមប្រើចុល្លសករាជមក ទើបត្រឡប់ប្រើសុរិយគតិ ហើយកំណត់ចូលឆ្នាំ
ខែចែត្រ ។ ហើយកំណត់ព្រះអាទិត្យចូលកាន់មេសរាសី ដែលជាសាមញ្ញ
សង្រ្កាន គឺព្រះអាទិត្យដើរត្រង់ពីលើក្បាលសង្រ្កាន្តវិញ មិនយកតាមអាយន្ត
សង្រ្កាន្ត ដូចមុនកាលកំណត់តាមសាមញ្ញសង្រ្កាន្ត (សុរិយាគតិ)។
ឈ្មោះទេវធីតា មហាសង្រ្កាន្ត និង គ្រឿងអភរណះ ទំនាយតាមរម្រា ដូច
តទៅនេះ :
បើសង្រ្កានជាថ្ងៃអាទិត្យ ឈ្មោះ ទុង្សា សៀតផ្កាទទឹម គ្រឿងប្រចាប់ទុមរាគ
ភក្សាហារផ្លែឧទុម្តរ អាវុធស្តាំកងច័ក្រ ឆ្វេងសង្ខ័ពាហនះគ្រុឌ។
បើថ្ងៃច័ន្ទឈ្មោះ គោរាគ សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារ
ប្រេង អវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនះខ្លា។
បើថ្ងៃអង្គារ ឈ្មោះ គោរាក្សសា សៀតផ្កាឈូក គ្រឿងប្រដាបមោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៏ ឆ្វេងធ្នូ ពាហនះអស្សតរ។
បើថ្ងៃពុធ ឈ្មោះមណ្ឌា សៀតផ្កាចម្បា គ្រឿងប្រដាប់ពិទូរ្យ ភក្សហារទឹក
ដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនះលា។
បើថ្ងៃព្រហស្បត្តិ៏ ឈ្មោះ កិរិណី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សា
ហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនះ ដំរី។
បើថ្ងៃសុក្រ ឈ្មោះ កិមិរា សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សា
ហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ណាហនះ ក្របី។
បើថ្ងៃសៅរ៏ ឈ្មោះមហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៏
ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៏ពាហនះក្ងោក។
ក. ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២
ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំ
ចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់
នោះ គេអាចដឹងបានយ៉ាងទៀតទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្រ្តបែប
បុរាណគឺក្បួនមហាសង្ក្រាន្តនេះឯង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យក្រុង
នគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃ ព្រះចន្ទ) ទើបកំណត់យកខែមិត
សិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។
លុះក្រោយមកទើបគេនិយមប្រើសុរិតគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ
ហើយកំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូល
កាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែមេសា (ចែត្រ) រៀង
រាល់ឆ្នាំ ប៉ុន្តែយូរៗ ទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្រ្កាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា(សាមញ្ញសង្រ្កាន្ត) (ព្រះអាទិត្យដើរត្រង់លើក្បាលជាសង្រ្កាន្ត) ។មហាសង្រ្កាន
ដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា (អាយន្ត សង្រ្កាន្ត) (ពេលដែលព្រះ
អាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ)។
គេនៅប្រើចន្ទគតិអែបគ្នា និង សុរិតគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធ
ប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយ
ទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្ទើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែ
ក្នុងរវាង ១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ
ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀនចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូល
ឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង
រកអុសទុកកាត់សម្លៀកបំពាក់ថ្មីៗជាដើម។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការះបូជាសម្រាប់ទទួលទេវតាថ្មីមាន បាយ
សីមួយគូ សា្លធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ សា្ល៥ ម្លូ៥ បារី៥ ផ្កា លាជ ទឹកមួយ ផ្តិល និង ភេសជ្ជះ នំនែក ផ្លែឈើ គ្រប់មុខ។ ចំណែកផ្ទះ សម្បែង គេ
តុបតែងរំលេច ដោយអំពូលអគិ្គសនីខ្សែតូចៗចម្រុះពណ៏ ឬ ចង្កៀងគោម គ្រប់
ពណ៏សម្រាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែង
រៀបគ្រឿងសក្ការះនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាថ្មី។

0 comments:

Post a Comment