Wednesday, May 18, 2011

អត្ថប្រយោជន៏ដើមត្នោតនៅប្រទេសកម្ពុជាយើង
ពោរពេញទៅដោយសម្បត្តិជាតិជាច្រើនអណែក
ដែលរាប់មិនអស់។ប្រទេសកម្ពុជាយើងតូចមែន
តែគ្មានខ្វះអ្វីឡើយសំបូរគ្រប់បែបគ្រប់យ៉ាង។
ក្នុងនោះផងដែរ សម្បត្តិជាតិមួយក៏មានសារះ
ប្រយោជន៏ផងដែរ
គឺដើមត្នោត។ដើមត្នោតមានសារះសំខាន់ណាស់
សម្រាប់ប្រជាជនកម្ពុជាទាំងអស់នៅក្នុងប្រទេស
កម្ពុជា។ ត្រង់ថា ដើមត្នោត
អាចជួយ ដល់មនុស្សយើងដូចជា ផ្តល់ជាជម្រកគឺថា យើងក៏
អាចយកដើមរបស់វាមកធ្វើជាផ្ទះ ខ្នម និងរោងផ្សេងៗជាច្រើនទៀត។
គេអាចវាទៅធ្វើជាទូកអ៊ុំ ធ្វើជាអុស និងជាពិសេសទៅ ទៀតនោះ
គឺថា ប្រជាជនកម្ពុជាសព្វថ្ងៃនៅតាមជនបទភាគច្រើន សុទ្ធតែជាអ្នក
កសិករ ដូច្នេះនៅពេលខែប្រាំង ពួកប្រុសតែងតែប្រកបមុខរបរមួយ
គឺឡើងត្នោតដើម្បីយកកម្រៃមក ផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ។ គឺគេឡើងដើមត្នោតគៀបយកផ្កាសម្រាប់ដើមត្នោតឈ្មោល និងគៀប
ផ្លៃតូចសម្រាប់ដើមត្នោតញី។ សូម្បីតែត្នោតក៏មានញីនិងឈ្មោលដែរ។ ពួកគេឡើងគៀបយកទឹករបស់វាដោយយ៉ាងពិបាកណាស់ ដោយ
សារដើមត្នោតមានកម្ពស់ និងវាចេញទឹកមកតែមួយដំណក់ប៉ុណ្ណោះ
ដូច្នេះមានរយះពេលយូរដើម្បីបានមួយៗអំពង់។ សូមបញ្ជាក់ថា ក្នុង
មួយថ្ងៃគេឡើងពីរដង គឺពេលព្រឹក និងពេលរសៀល។ នៅពេល
ដែលគេបានទឹកវាហើយ គេយកវាមករម្ងោសវារហូតដល់អោយក្លាយ
ជាស្កត្នោត ដែលហៅថា ស្កខ្មែរ។ ស្កខ្មែរនេះ មានភាពល្បីល្បាញ
ណាស់ត្រ់ងថា វាកើតឡើងពីធម្មជាតិពិត ចេញពីស្នាដៃរបស់ខ្មែរ
យើង។ ហើយទឹកវាក៏អាចយកទៅធ្វើជាស្រាក៏បានដែរ ដែលហៅថា
ទឹកត្នោតជូរ វាមានរសជាតិឆ្ងាញ់ណាស់ ឆ្ងាញ់ហើយមានតម្លៃថោក
ទៀត ជាពិសេសនោះវាក៏ជាឪសថដ៏មានប្រសិទ្ធិភាពមួយផងដែរ
គឺអ្នកណាដែលមានបញ្ហាជាមួយទឹកនោម មានន័យថា ពិបាកនឹង
ប័តជើងតូច។ ពេលណាដែលលោកអ្នកញុំាវាត្រូវមានពេលកំណត់
ដូចជានៅពេលញុំាបាយថ្ងៃត្រង់ និងពេលល្ងាចនោះសុខភាពរបស់
លោកអ្នកនឹងល្អប្រសើរឡើង(សូមបញ្ជាក់ថា កុំហូបជាអាជីប)។
ផ្លែរបស់វាអាចយកទៅលក់បាន មានរស់ជាឆ្ងាញ់ពិសារ។ ស្លឹករបស់
វាអាចយកទៅកែច្នៃសម្រាប់យកប្រក់ដំបូងផ្សេងៗ។ ដើមត្នោតនេះ
ហើយតំណាងអោយប្រទេសកម្ពុជា គឺថានៅពាសពេញប្រទេសសុទ្ធ
តែដើមត្នោត។ មានអាយុកាលយូរលង់ណាសមក់ហើយតាំងពីជីដូន
ជីតារបស់យើងមក។ អត្ថប្រយោជន៏របស់ដើមត្នោតពិតជាមានសារះ
សំខាន់ណាស់ ដូចតែខ្ញុំបានរៀបរាប់ខាងលើអញ្ចឹង។ និងអត្ថ
ប្រយោជន៏របស់វាមានជាច្រើនទៀត។



0 comments:

Post a Comment