This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, December 10, 2011


Alimentos(2)
(Rotha)

Español ភាសាខ្មែរ
Aceite ប្រេង
Azúcar ស្ករ
Carne សាច់
Galleta ចំអិនអាហារ
Harina ហ្លុយអរ
Huevo ស៊ុត
Leche ទឹកដោះគោ
Lechuga សាឡត់ម្យ៉ាង
Mantequilla ប៊ឺរ
Mermelada ដំណាប់ផ្លែឈើ
Nata ក្រែម
Pan នំប៉័ង
Patata ដំឡូង
Pescado ត្រី
Pimiento ម្រេចម្ទេស
Queso ប្រហុក
Sal អំបិល
Salchicha សាច់ក្រក
Tomate ដំឡូងបារាំង
Tostada នំប៉័ងអាំង
Vinagre ទឹកខ្មេះ
Zanahoria ការ៉ុត
Animales (4)
(Rotha)
Español Inglés ភាសាខ្មែរ
abeja = bee សត្វឃុំ
águila = eagle សត្វឥន្រ្ទី
alce = moose សត្វរមាំង
antílope = antelope សត្វល្មាំងប្រើស
araña = spider សត្វពីងពាង
ardilla = squirrel សត្វកំប្រុក
asno, = burro ass សត្វលា
asno, = burro donkey សត្វលា
avestruz = ostrich អូទ្រីស
avispa = wasp សត្វឪម៉ាល
babosa = slug ខ្យងគោកម៉្យាងឥតស្នូក
ballena = whale ត្រីបាឡែន
ballenato = calf កូនគោ
bisonte = bison គោព្រៃ
buey = ox គោឈ្មោល
búfalo = buffalo សត្វក្របី
buitre = vulture សត្វត្មាត
caballo = horse សេះ
cabra = goat សត្វពពែ
cabrito = kid កូនពពែ
cachorro = cub កូន(តោខា្លឃ្មុំ )
cachorro = kitten កូនឆ្មា
cachorro = puppy កូនឆ្កែ
camaleón = chameleon សត្វម្យ៉ាងសន្តានបង្គួយ
camello = camel សត្វអូដ្ឋ
canario = canary សត្វស្លាប
cangrejo = crab ក្តាម
canguro = kangaroo សត្វកង់ហ្គូរូ
caracol = snail ខ្ចងក្តក់
cebra = zebra សេះបង្កង់
cerdo = pig សត្វជ្រូក
chacal = jackal ឆ្កែព្រែ
cheetah = cheetah ខ្លាម៉្យាងដូចខា្លរខិន
chimpancé = chimpanzee ស្វាឪ
ciempiés = centipede សត្វក្អែប
ciervo = deer សត្វក្តាន់
cisne = swan សត្វហង្ស
cobayo = guinea pig កណ្តុរសំពៅ
cochinillo = piglet កូនជ្រូក
cocodrilo = crocodile សត្វក្រពើ
comadreja = weasel សត្វស្កា
cóndor = condor សត្វត្មាតធំ
conejo = rabbit សត្វទន្សាយ
cordero = lamb សត្វចៀម
coyote = coyote coyote
cucaracha = cockroach កន្លាត
cuervo = crow រងាវដូចមាន់(សត្វមាន់)
delfín = dolphin សត្វផ្សោត
elefante = elephant សត្វដំរី
erizo = hedgehog សត្វកម្មប្រមា
escorpión = scorpion សត្វខ្ទួយខ្ញាដំរី
faisán = pheasant pheasant
foca = seal សត្វឆ្មាទឹក
gallina = hen មាន់មេ
gallo = cock មាន់ឈ្មោល
ganso = goose សត្វក្ងាន
gato = cat សត្វឆ្មា
gorila = gorilla សត្វស្វាធំ
gusano = worm ដង្កូវ
halcón = falcon សត្វស្ទាំង
hamster = hamster hamster
hiena = hyena សត្វស្វាន
hipopótamo = hippopotamus សត្វដំរីទឹក
hormiga = ant ស្រមោច
hurón = ferret សត្វសំពោចស្បូវ
iguana = iguana សត្វប្រកូតសត្វទន្សង
jabalí = wild boar សត្វជ្រូកឈ្មោលព្រៃ
jaguar = jaguar ខ្លារខិន
jirafa = giraffe សត្វហ្សីរ៉ាហ្វ
langosta = locust សត្វកណ្តូប
langosta de mar lobster សត្វបង្កងសមុទ្រ
lechuza = owl សត្វទីទុយ
león = lion សត្វតោ
león (lobo) marino = sea lion សត្វខ្លាទឹក
leopardo = leopard សត្វខា្លល្មុងខ្លាដំបង
libélula = dragonfly កន្ទុំរុយ
liebre = hare សត្វទន្សាយស្លឹក
lince = lynx ប្រទេសសត្វម៉្យាងនៅកាណាដា
lobezno = cub កូនតោខ្លាឃ្មុំ
lobo = wolf សត្វឆ្កែព្រៃ
loro = parrot សត្វសេក
mamut = mammoth ដំរីធំបុរាណ
mapache = raccoon សត្វរាគគូន
mariposa = butterfly សត្វមេអំបៅ
mono = monkey សត្វស្វា
morsa = walrus សត្វដំរីទឹក
mosca = fly សត្វរុយ
mosquito = mosquito សត្វមូស
mula = mule សត្វសេះទេសញី
murciélago = bat សត្វប្រជៀវ
nutria = otter សត្វភេ
orangután = orangutan សត្វស្វាធំ
osezno = cub កូនតោខ្លាឃ្មុំ
oso = bear សត្វឃ្មុំ
oso panda = panda សត្វខ្លាឃ្មុំម្យ៉ាង
ostra = oyster ខ្យងងាវសមុទ្រ
oveja = sheep សត្វចៀម
pájaro, ave = bird សត្វស្លាប
paloma pigeon, = dove សត្វព្រាប
pantera panther សត្វខ្លារខិន
pato = duck សត្វទា
pavo = turkey មាន់បារាំង
pavo real = peacock សត្វក្ងោកសត្វមយូរា
pelícano = pelican សត្វទុង
perezoso = sloth សត្វមានដោះម្យ៉ាងមានជើងបួន
periquito = parakeet សត្វសេកម៉្យាងតូចៗ
perro = dog សត្វឆ្កែ
pez = fish ត្រី
pez de colores = goldfish ត្រីមាស
pichón = duckling កូនទា
pollo = chicken សត្វមាន់
pony = pony សត្វសេះតូចៗ
potranca = filly សត្វសេះញី
potrillo = foal, colt សត្វកូនលា
puercoespín = porcupine សត្វកម្មប្រមា
pulpo = octopus ត្រីមឹកធំ
puma = cougar សត្វខ្លាម៉្យាង
puma = mountain lion សត្វតោភ្នំ
rana = frog សត្វកង្កែប
rata = rat សត្វកណ្តុរប្រែង
ratón = mouse សត្វកណ្តុរ
renacuajo = tadpole កូនក្អុត
reno = reindeer សត្វរមាំងមួយបែប
rinoceronte = rhinoceros សត្វរមាស
salamandra = salamander សត្វពពួកត្រកួតថ្លែង
sapo = toad សត្វគីង្គក់
serpiente = snake សត្វពស់
ternero = calf កូនគោ
tiburón = shark ត្រីឆ្លាម
tigre = tiger សត្វខ្លា
topo = mole សត្វកំពីងដូង
toro = bull សត្វគោដំរីឈ្មោល
tortuga de agua = turtle សត្វអណ្តើក
tortuga de tierra = tortoise សត្វអណ្តើករស់នៅលើគោក
vaca = cow សត្វមេគោ
víbora = viper ពស់វែក
visón = mink សត្វសំពោចម៉្យាង
yegua = mare សត្វសេះ
zorro = fox សត្វកញ្ជ្រោង
Baño (Rotha)
Español Inglés ភាសាខ្មែរ
afeitarse = to shave កោរ (សក់)

aguacaliente = hot water ទឹកក្តៅ
aguafría = cold water ទឹកត្រជាក់
alfombra de baño = bath mat កន្លែងងូតទឹក
artículos de tocador = toiletries គ្រឿងសំអិតសំអាងខ្លួនស្ត្រី
balanza = scale ស្រកា
bañera = tub អាងទឹក
baño = bath ងូតទឹក
baño = bathroom បន្ទាប់ងូតទឹក
baño = toilet បន្ទាប់ទឹក
bañopúblico = public conveniences (GB) ទីកន្លែងសាធារណះដ៏ស្រស់ស្អាត
bañopúblico = restroom (US) បន្ទាប់ទឹក (បង្គន់)

bañopúblico = toilets បន្ទាប់ទឹក
bañopúblico = washroom (US) បន្ទាប់បោកគក់
bidé = bidet ផើងជម្រះកាយ
canilla de aguacaliente = hot water tap ទឹកក្តៅតិចៗ
canilla de aguafría = cold water tap ទឹកត្រជាក់តិចៗ
cepillo de dientes = toothbrush ច្រាសដុសធ្មេញ
cepilloparacabello = hairbrush ស្និតសិតសក់
cepilloparauñas = nailbrush ច្រាសខាត់ក្រចក
champú = shampoo សាប៊ូសាពូ
desagüe = drain បង្ហូរទឹក
ducha = shower ទឹកផ្កាឈូក
espejo = mirror កញ្ចក់
esponja = sponge លាងជូត
grifo, = canilla faucet (US) ក្បាលម៉ាស៊ីនទឹក (រ៉ូប៊ីណេ)

grifo, = canilla tap (GB) ទះតិចៗ
inodoro = toilet បន្ទាប់ទឹក
jabón = soap សាប៊ូ
jabonera = soap tray ស្ពកដាក់សាប៊ូ
lavabo = lavatory (US) បន្ទាប់លុបលាងខ្លួន
pasta = dentífrica toothpaste ថ្នាំដុសធ្មេញ
peine = comb ក្រាសសិតសក់
toalla = towel កន្សែង
toalla de mano = hand towel កន្សែងដៃ
toallero = towel rack ធ្នើរដាក់កន្សែង
toallón = bath towel កន្សែងងូតទឹក
tomar un baño = to have a bath ងូតទឹក
tomarunaducha = to have a shower ងូតទឹកជាមួយផ្កាឈូក

Sunday, June 26, 2011

ភ្នំបាខែង(Bakheng)

ប្រវត្តិសាស្ត្រ
ភ្នំបាខែង គឺជាភ្នំមួយដែលមានកំពស់៧០ម៉ែត្រហើយមានប្រាសាទមួយនៅលើភ្នំនោះមានឈ្មោះដូចភ្នំ នោះគឺ មានឈ្មោះថា ភ្នំបាខែង។ នៅពាក់កណ្តាល ស្តេច យសោហារាភូរា ទីក្រុងមានភាពរុងរឿង ដែលជារាជធានីថ្មីរបស់ព្រះអង្គ យសោវរ្ម័នទី១ ដែលត្រូវបានរាជាភិសេក ក្នុងឆ្នំា ៨៨៩។ ព័ទ្ធជុំវិញ ដោយភ្ជាប់ជាមួយនឹងតាមជញ្ជាំងមាន ៤គីឡូម៉ែត្រ ក្នុងមួយផ្នែក និង ដោយស្មាមភ្លោះ មាន ២០០ ម៉ែត្រ មានទីធ្លាធំទូលាយរវាង ស្របទៅនឹងឃឿន (ទំនប់ការពារទឹក) ដែលបម្រើសម្រាប់ស្ថាបនា ផ្លូវដើរ ឬ ផ្លូវកាត់ទីមានភក់ ទឹក ហើយនឹង ជាមួយទ្វាចូលមានអ័ក្ខ៤ នេះគឺជាទីក្រុងមួយយ៉ាងធំបំផុត ក្នុងចំណោមទីក្រុងផ្សេងទៀតនៅក្នុងពិភពលោកក្នុងសម័យនោះ សូម្បីតែវាលរាបថ្មីរួមទាំងវាល ស្រែស្រូវ និង ការធ្វើកសិកម្ម។
ដើម្បីនឹងផ្តល់នូវទីក្រុងថ្មីនេះអោយមានទឹកគ្រប់គ្រាន់ ស្តេចបង្គាប់អោយជីកដី នៃយសោហារាតាតាកា បើតាមការដឹង ប្រសើរជាងបារាយខាងខាងកើត ដែលមានប្រវែងឆ្ងាយជា ៧០០ម៉ែត្រ នឹងមានផ្ទៃ ១៨០០ម៉ែត្រ ផ្តល់ទឹកដោយទន្លេសៀមរាប ដោយភាគខ្លះ កែប្រែធ្វើអោយក្លាយទៅជា ប្រឡាយ ក្លាយជា ស្នាមភ្លោះខាងកើតនៃទីក្រុង។
ប្រាសាទគឺ អាចចូលបានទៅតាមផ្លូវដើមទាំងពីរ ការកាំជណ្តើរត្រូវបានការពារដោយ សត្វសិង្ហ និង សោ យ៉ាងខំា្លងក្លា និង ដោយដែលយើងហៅថា ទីលានសត្វដំរី នៅផ្នែកខាងឆ្វេង (បើយើងដើរ ចំណាយរយះពេល ២០នាទី)។
ដំណើរកំសាន្ត
ទីធ្លាលេង សម្រាប់ឈរលេង ឬ ជាកន្លែងលំហែកាតស្រូបយកខ្យល់អាកាស មានខ្យល់បក់ មាន ១២០ x ១៨៥ ម៉ែត្រ ដែលផ្គត់ផ្គង់ដោយ មហាគ្រឹះ (ភវ័ន ផ្ទះធំ) ផ្លូវចូល ត្រង់ច្រកចូល គឺ រុក្ខវិថីធំ ជាមួយនឹង គង់នៅ នៃស្តម្ភ (សសរ គោល) បន្ទាប់ពីធ្វើ ដោយឥដ្ឋមានទ្រង់ទ្រាយកំពូលមានសណ្ឋានក្រឡួប កសាង ត្រ់ងទៅលើ ដូចជា ចេតិយស្ថានព្រះពុទ្ធសាសនា និង មានពន្លាតូចជាមួយ ស្នាមជើងរបស់ ព្រះពុទ្ធ ទាំងពីរនេះដែលជាពេលវេលាសម្រាប់ធ្វើសក្ការះក្នុងអំឡុងពេលដ៏ពិសេស ធ្វើដំបូងជាមួយថ្ម បាយក្រៀម នៅតាមជញ្ជាំង និង មួយផ្នែកផ្សេងទៀតមាន វិកិណ្ណដ្ឋាន (សំណល់បាក់បែក) នៃពន្លាទ្វាចូល ។ រួចពីនេះមាន “បណ្ណាល័យ “ ដែលកសាងដោយ ថ្មភក់ចំនួនពីរ គឺជាប្រាសាទមានរាងជា ពីរ៉ាមីត(រាងសាជីជ្រុង) មានប្រាំជាន់ដែល ទំហំតូចល្មម ពួកយើងធ្វើដំណើរទៅលើ ពួកគេ បានកាត់យកថ្មភ្នំមកធ្វើ និង ផ្នែកខាងមុខយកថ្មភក់មកធ្វើវិញ ហើយនឹង មានជណ្តើរបួន ជាមួយនឹង បង្កាន់ដៃជណ្តើរ បានការពារដោយ សត្វសឹង្ហនៅសងខាង។ នៅជុំវិញប្រាសាទពីរាមីតទាំងអស់ មាន ប៉មបញ្ឈរ ឬ បន្ទាយធ្វើពីឥដ្ឋចំនួន ៤៤ ដែលមានទ្វាចូលទៅទិសខាងកើត ហើយនឹង មានទ្វាភ្នែកខ្វាក់ បី ភាពប្លែងពីធម្មតានោះ នៃ ប៉មមួយចំនួននៅផ្នែកខាងកើត ដែលបើកចំហទូលាយ ឆ្ពោះទៅទិសកើត និង ឆ្ពោះទៅទិសខាងលិច និង ប៉មចំនួន ៨ ជាទីសម្រាប់កម្សាន្តលេង មានជណ្តើរ៤ មានទ្វា មួយ ឬ ពីរ។ប៉មដែលសំខាន់ជាងគេគឺសិ្ថតនៅទិសផ្នែកខាងលិច។
នៅពេលដែលចូលទៅជិតជណ្តើរខាងកើត អ្នកនឹងឃើញការអធិប្បាយខ្លីៗ នៅខាងឆ្វេងបាទដ្ឋាន (ជើងទ្រ) រូបបដិមាករដ៏ ដ៏ស្រស់ស្អាតនៅជិត មូលស្ថាបនា ដែលធ្វើពីថ្មជាមួយ រូង។ នៅមុខនីមួយៗនៃ ជណ្តើរគឺមាន ដំរីធំៗ អ្នកអាចមើលឃើញនៅខាងមុខទិសខាងលិច និង ខាងជើងជណ្តើរ រីឯទីតាំង ឬ មូលដ្ឋាននៃជណ្តើរខាងត្បូង មានពហុវណ្ណគឺមាន ប្រត្យាស្ថាបនាថ្មីៗ។
ប្រាសាទពីរ៉ាមីត(រាងសាជីជ្រុង) គឺមានប្រវែង ៧៦ម៉ែត្រ ទីតាំង (គ្រឹះ)និង កំពស់មានប្រវែង ៤៧ម៉ែត្រ ហើយនឹង ដំបូលមាន ចំនួន១២ជាព្រះស្ថូប (ចេតិយស្ថាន) ធ្វើពី ថ្មភក់ មានជ្រុងបួន និង នៅ ខាង ចំហៀងពីរនីមួយៗ មានកាំរជណ្តើរ ជាមួយគ្នានោះផងដែរមានទ្វាចូលមួយនៅទិសខាងកើត ចំពោរះរចនាសម្ព័ន្ធ មាន៤ ជាន់និងនៅជាន់ខាងលើគេត្រូវបានធ្វើជារាង ក្រពុំផ្កាឈូក។
ដំបូលមួយក្នុងដំបូល៥ ផ្នែកខាងលើនៃដំបូលមានទីធ្លា ប្រវែង ៣១ម៉ែត្រ ហើយនិង កពស់ខ្ពស់ ច្រើនជាង ១.៥ម៉ែត្រ ស្នាមចាក់ពុម្ព ដំណាក់ប្រាសាទមួយក្នុងដំណាក់ប្រាសាទ៥ មានការបង្កើតឡើង ដោយថ្មភក់ទាំងស្រុងផងដែរ។
នៅជ្រុងនៃប៉ម មានសំណល់ពីរគឺ មុខកេហដ្ឋាន(អាការះខាងក្រៅ) នៅទិសខាងកើត និងមានលិង្គ តាំងពីដែល ភ្នំបាខែងត្រូវបានឧទ្ទិសចំពោះព្រះស៊ីវា “ (គឺអំឡុងពេលនៃ៧ថ្ងៃ ដែលកាន់មរណទុក្ខនៅ ពេលមានមនុស្សស្លាប់ ភ្លាមៗនោះចាប់ផ្តើមធ្វើបុណ្យសព) “។
នៅត្រង់កណ្តាលនៃប្រាសាទ គឺមានទំហំធំណាស់ និង មានអលង្ក័រណ៏(សិល្បះលំអ គ្រឿងលំអ) ជាកំបោរស ស្ថាបនានៅលើដំកល់ផ្សេងទៀតមិនសូវធំប៉ុន្មានទេ ដែលមានឈ្មោះដូចទៅនឹង កំពូលប្រាសាទ។គួរអោយកត់សំគាល់ទៅទៀតនោះ គឺអាចពត់បាន បត់ កោងបាន(ទន់) ខាងវិជ្ជាខាង តុបតែងរុក្ខជាតិ ហើយនឹង មានទីតាំងនៅកន្លែងនៅផ្នែកខាងលិច និង ខាងជើងទ្វា ជាមួយគួរអោយ ស្រលាញ់ដែលស្លៀកពាក់ផ្នត់ៗគឺបានឆ្លាក់ដោយផ្ទាល់ នៅក្នុងថ្មភក់ និង បង្កើត ឬ ជាសញ្ញាទំហំមិនសូវធំនោះទេក្នុងកំបោរស។ នៅផ្នែកខាងកើតមានជន្ទល់ទប់នៃខាងជើងទ្វា សិលាចារឹក ពីសម័យកាលមុនប្រាសាទនេះក្នុងឆ្នាំ ៩០៧។ ទីនេះពីកំពូល ទៅទិស នីរតី (ទិសខាងត្បូង ឆៀងខាងលិច) អ្នកអាចទស្សនាបានយ៉ាងល្អនៃប្រាសាទអង្គរវត្ត និង បឹងប្រាសាទ ដែលមានទេសភាពស្អាតណាស់។
ភ្នំបាខែង គឺជាភ្នំមួយក្នុងចំណោមភ្នំល្បីល្បាញបំផុត ដែលជាអនុទស្សន៏ (រូបតំណាង)នៃ មឺរូ ។ សរុបចំនួននៃប្រាសាទនៅ ភ្នំបាខែង ដែលជានិមិត្តរូប នៅព័ទ្ធជុំវិញ ហើយនៅចំណ្តាលមួយ គឺ មាន១០៨ (៤៤ សំខាន់ជាមូលដ្ឋានគ្រឹះ និង ៦០ កំពួល និង ៤ទៀតជាកំពូលខ្ពស់បំផុត ចំនួននេះគឺ ដែលនិយាយតាមការមើលឃើញដើម្បី សរុបចំនួនទាំងអស់។
នៅពាក់កណ្តាលប្រាសាទ មានរាងជាសញ្ញាបូក ទាំងអស់ ហើយនឹង មានលឹង្គក្នុង បន្ទប់ក្រោមដី បញ្ឈរឡើងលើ នៅកណ្តាល ។ ប៊ិនឌូ គឺជាការបង្ហាញជាលើកដំបូងនៃគោលការណ៏សីលធម៏យ៉ាង ជាក់លាក់ និង លឹង្គ គឺតំណាងអោយ គោលការណ៏សីលធម៏នេះ ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញទាំងពីរនេះគឺដើម្បីទាញយកនូវជាក់ស្តែងនៅលើពិភពលោក ដែលទាញត្រលប់មកវិញ នៃ ដើមកំណើតរបស់វា ហើយនឹង ត្រូវបានលាតត្រដាង ក៏ដូចជាពន្យល់សព្វសារពើ។
កំពូលដែលខ្ពស់បំផុតនៃ មឺរូ គឺ ចាប់ផ្តើម និង បានបញ្ចប់ នៃការសាងសង់ រូបនិមិត្តល្អជាងគេនៃ ថាមពលក្នុងការគ្រប់គ្រងដែលបន្ថាបទៅដល់ ដី មានពន្លឺភ្លឺចែងចាំងចេញពី បន្ទប់ក្រោមដី និង ថែរក្សា ស្តេចដែលបានស្លាប់ត្រូវបានលើកជាអាទិទេព ហើយនឹង រស់នៅឯឋានសួគ៌។
ការធ្វើវិភាគនៃ របាយការណ៏ចំពោះប្រាសាទផ្សេងទៀត បង្ហាញអោយឃើញថា កំពូលនីមួយក្នុង
ចំណោមកំពូលទាំងប្រាំនៃ ប្រាសាទពីរ៉ាមីតមាន កំពូលចំនូណ១២ តូចៗ សរុបមាន ៦០។
ចំពោះប្រពៃណីទំនៀមទំលាប់របស់ ជនជាតិឥណ្ឌា មានសញ្ញា ១២នៃ ចក្ររាសី និង
មានសត្វពាហនះ ១២នៅក្នុង រយះវេលាហោរាភាសាចិន មកពីគូរការទូន្មាន ពីទំនាយ របស់ខ្មែរ។
លើសពី នេះទៅទៀត វា ជាផ្កាយព្រហស្សត៏ដែលតំណាងអោយឆ្នាំទាំង១២ដើម្បីធ្វើដំណើរជុំវិញ
ព្រះអាទិត្យ និង សម្រាប់ឆ្លងកាត់ចក្ររាសីទាំងស្រុង ដែលព្រះអាទិត្យធ្វើដំណើរក្នុងរយះពេលមួយ ឆ្នាំ។
ដូច្នេះកំពូលទាំងប្រាំ និង ប្រាសាទទាំង ៦០ បាខែង កសាងទីធ្លាកម្សាន្តសប្បាយ ដោយប្រើប្រាស់ ចំនួនទៅដល់ ១២ និង ៦០ប្រាសាទ។
ម៉្យាងនេះទៅទៀត ជាន់ទី៧នៃប្រាសាទបាខែង ដែលជាគ្រឹះ មាន ទីរាបស្មើ និង កន្លែងអង្គុយលេង សម្រាប់ការកម្សាន្ត ដែលមានរាងជាចតុរង្គ នេះយោងទៅតាមជាន់ទាំងពីរ នៃ មឺរូ និង សាបតាឡូកា ជា “ ឋានសួគ៌ជាន់ទី ៧ “ នៃព្រះអាទិទេព ហិណ្ឌូ។ សារជាថ្មីម្តងទៀត ប្រាសាទបាខែងហាក់បីដូចជា គឺជាពិសេសនោះត្រង់ថា មានប៉មទីធ្លាធំ នឹងមានទំហំខុសៗទៀត ដូចជា កន្លែងឈរមើលទេសភាព ទៅខាងក្រៅ នៅចំណ្តាលនីមួយៗ អញ្ចឹង នៅក្នុង ការទាក់ទងគ្នានូវចំណុចយ៉ាងសំខាន់ និង មាន៣៣ ប្រាសាទ និង ខាងមុខមាន ទេវភាព ព្រះហិណ្ឌូ (លក្ខណះជាអាទិទេព) សំខាន់បំផុតចំនួន ៣៣។ សិលាចារឹកផ្សេងៗទៀត បានដៅបញ្ជាក់នូវរឿងរាវទាំងនេះដោយ ប្រៀបធៀប រវាង ព្រះបាទ យសោវរ្ម័ន ទៅនឹង មឺរូ ព្រះឥន្ទ ជាស្តេចនៃព្រះអាទិទេព និង ប្រាមា វិស្ណុ និង ស៊ីវា ជាទេវភាពនៃ ព្រះទ្រីមឺទី។

ព្រះនាមព្រះមហាក្សត្រខ្មែរ

តាំងពីសម័យអតីតកាល រហូមមកដល់បច្ចុប្បន្ន
ព្រះនាម រជ្ឋកាល រាជធានី
ព្រះវិរោរាជ ១៩១ - ១៣៧
ព្រះឧទ័យ ១៣៧ - ៧៨
ព្រះសុវណ្ណបទុម ៧៨ - ២១
ស្តេចប្រទេសរាជ ២១ - ១
ព្រះទេវង្សអស្ចារ្យ ១ (គ.ស ៧៨)
ព្រះកេតុមាលា ៧៨ - ៤៦៧
ព្រះសហ័ស្សរាំង្សី ៤៦៧ - ៥១១
ព្រះជ័យវុទ្ធីវង្ស ៥១១ - ៥៦០
ព្រះបទុមវវង្ស ៥៦០ - ៦២១
ព្រះបទុមសុរិយវង្ស ៦២១ - ៧២៩
ព្រះធនញ្ជ័យគោរពរាជ ៧២៩ - ៧៩៤
ព្រះស្រីជ័យជេដ្ឋ ៧៩៤ - ៨៥៣
ព្រះជេដ្ឋាជ័យ ៨៥៣ - ៩១៦
ព្រះស័ង្ខចក្រ ៩១៦ - ៩៧១
ព្រះចក្រព័ត្រ ៩៧២ - ១០០០
ព្រះគោត្តមអមរទេវរាជ ១០០១ - ១០០៨
ព្រះសន្ធពអនុរាជ ១០០៨ - ១០២៧
ព្រះបាទបក្សីចាំក្រុង ១០២៧ - ១០៧១
ព្រះអឡស្សរាជ ១០៧១ - ១១១១
ព្រះវុឌ្ឃិយា ១១១១ - ១១៤៧
ព្រះសិង្ខក័ង្ខា ១១៤៧ - ១១៩៥
ព្រះសេណ្ណ័ក្ករាជ ១១៩៥ - ១២៣៨
ព្រះសីហនុរាជ ១២៣៨ - ១២៩០
ស្តេចត្រសក់ផ្អែម ១២៩០ - ១៣៤០
ព្រះបរមនិព្វានបាទ ១៣៤០ - ១៣៤៥
ព្រះសិទ្ទានរាជ ១៣៤៥ - ១៣៤៦
ព្រះលំពង្សរាជា ១៣៤៦ - ១៣៤៨
ព្រះស្រីសុរិយោទ័យ ១៣៤៩ - ១៣៦២
ព្រះបរមរាមា ១៣៦២ - ១៣៧២
ព្រះធម្មសោករាជ ១៣៧២ - ១៤០០
ព្រះស្រីសុរិយោវង្ស ១៤០០ - ១៤១៣
ព្រះបរមអសោករាជ ១៤១៣ - ១៤១៦
ព្រះចៅពញាយ៉ាត ១៤១៧ - ១៤៦៣
ព្រះបាទចៅពញានូ ១៦៣៥ -១៦៣៩ ឧដុង្គ
ព្រះបាទ បុទុមរាជាទី១(អង្គនន់) ១៦៣៩-១៩៤១ ឧដុង្គ
ព្រះបាទ ចៅពញាច័ន្ទ ១៦៤១-១៦៥៩ ឧដុង្គ
ព្រះបាទ បរមរាជាទី៩(អង្គសូរ) ១៦៥៩-១៦៧២ ឧដុង្គ
ព្រះបាទ ស្រីជ័យជេដ្ឋា ១៦៧២-១៦៧៣ ឧដុង្គ
ព្រះបាទ កែវហ្វាទី២(អង្គជី) ១៦៧៣-១៦៧៥ ឧដុង្គ
ព្រះបាទ ជ័យជេដ្ឋទី៣(អង្គសី) ១៦៧៥-១៦៨៨ ឧដុង្គ
អ្នកម្នាងទៃ ១៦៨៨-១៦៩៤ ឧដុង្គ
ព្រះបាទ ជ័យជេដ្ឋាទី៣ ១៦៨៨-១៦៩៥ ឧដុង្គ
ព្រះបាទ ឧទ័យរាជា (អង្គយ៉ង) ១៦៩៥-១៦៩៦ ឧដុង្គ
ព្រះបាទជ័យជេដ្ឋាទី៣ ១៦៩៦-១៦៩៩ ឧដុង្គ
ព្រះបាទកែវទី៣ ១៦៩៩-១៧០០ ពោធិសាត់
ព្រះបាទជ័យជេដ្ឋាទី៣ ១៧០៣-១៧០៦ ឧដុង្គ
ព្រះបាទធម្មរាជាទី៣ ១៧០៦-១៧០៩ ឧដុង្គ
ព្រះបាទកែវហ្វា(អង្គអឹម) ១៧១០-១៧២២ ពោធិសាត់
ព្រះបាទសត្ថាទី២ (អង្គជី) ១៧២២-១៧២៩ ឧដុង្គ
ព្រះបាទធម្មរាជាទី៣ ១៧២៩-៧ខែ ឧដុង្គ
ព្រះបាទសត្ថាទី២(អង្គជី) ១៧២៩-១៧៣៧ ឧដុង្គ
ព្រះបាទធម្មរាជាទី៣ ១៧៣៧-១៧៤៩ ឧដុង្គ
ព្រះបាទធម្មរាជាទី៤(អង្គអឹម) ១៧៤៧-១៧៤៨ ឧដុង្គ
ព្រះបាទរាមាធិបតីទី៣(អង្គទង) ១៧៤៧-១៧៤៨ ឧដុង្គ
ព្រះបាទសត្ថាទី២ ១៧៤៩ ឧដុង្គ
ព្រះបាទស្រីជ័យជេដ្ឋា(អង្គស្ងួន) ១៧៤៩-១៧៥៥ ឧដុង្គ
ព្រះបាទរាមាធិបតី ១៧៤៧-១៧៤៨ ឧដុង្គ
ព្រះបាទ នារារាជាទី២(អង្គតន់) ១៧៥៨-១៧៧៥ ឧដុង្គ
ព្រះបាទ រាមរាជា(អង្គនន) ១៧៧៥-១៧៧៩ ឧដុង្គ
ព្រះបាទ នារារាជាទី៣ (អង្គអេង) ១៧៧៩-១៧៩៦ ឧដុង្គ
ព្រះបាទ ចៅហ៊ា្វប៉ុក ១៧៩៦-១៨០៥ ឧដុង្គ
ព្រះបាទ ឧទ័យរាជា (អង្គច័ន្ទ) ១៨០៦-១៨៣៤ ឧដុង្គ
ម្ចាស់ក្សត្រីអង្គមី ១៨៣៤-១៨៤០ ឧដុង្គ
ព្រះបាទ អង្គឌួង ១៨៤០-១៨៥៩ ឧដុង្គ
ព្រះបាទនរោត្តម ១៩៥៩-១៩០៤ ឧដុង្គ
ព្រះបាទ ស៊ីសុវត្ថិ ១៩០៤-១៩៤៧ ភ្នំពេញ
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ១៩២៧-១៩៤១ ភ្នំពេញ
ព្រះបាទ នរោត្តម សីហនុ ១៩៤១-១៩៧០ ភ្នំពេញ
ព្រះបាទ សុរាម្រឹត ១៩៥៥-១៩៦០ ភ្នំពេញ
ព្រះបាទនរោត្តមសីហមុនី ១៤ តុលា ២០០៤ ភ្នំពេញ

ពន្យល់ពាក្យពិបាក

កតិកា : ការសន្មតគ្នា ខសន្យា សេចក្តីប្តេជ្ញា។
កត្តិកាសញ្ញា : កិច្ចព្រមព្រេងខសន្យា ឬការសន្មតគ្នារវាងរដ្ឋ និងរវាងឯជន។
កូដកម្ម : ការសម្តែងអាកប្បកិរិយា ប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយដែល
ខ្លួន មិនពេញចិត្ត។
កូរ៉ុម : ចំនួនវត្ថមានរបស់អ្នកត្រូវចូលរួម ដែលកំណត់សម្រាប់ អោយអង្គប្រជុំ
នៃក្រុមហ៊ុន ឬអង្គការណាមួយធ្វើការពិភាក្សាសម្រេចយកជាការ បាន។
កូនមានខាន់ស្លា : កូនដែលកើតពីឪពុកម្តាយ រៀបការតាមច្បាប់ និងតាមប្រពៃណីជាតិ
កាផា : ផាលមានរាងមូលប្រវែង រីកមាត់ មានខ្សែសម្រាប់ស៊ក ស្ពាយនឹងស្មា
ដាក់ពីក្រោយខ្នង ដែឡត្បាញដោយបន្លោះឬស្សី ផ្តៅ ជាដើម។
ចលនការ : ការធ្វើចលនារំពើក។
ច្បាប់ : វិធាន ជាលាយលក្ខណ៏អក្សរ ឬបទបញ្ញាតិដែលមានអានុភាពជាទូទៅ
និងជាអចិន្រ្តៃយ៏ ដែលរដ្ឋសភាព និងព្រឹទ្ធសភា បានអនុម័ត ហើយ ដាក់អោយប្រជាជនទាំងអស់ ប្រតិ្តបត្តិតាម។
ជនជាតិ : ក្រុមមនុស្សដែលមានដែនដី ភាសា ប្រវត្តិសាស្ត្រវប្បធម៌តែមួយ។
ជំទប់ : មន្ត្រីអ្នកកាន់ការក្នុងឃុំ ឬជំនួយមេឃុំ ឬអនុមេឃុំ។
ដែនដី : ទីតាំងភូមិសាស្ត្រ ដែលជារបស់សិ្ថតនៅក្រោមច្បាប់ នៃអជ្ញាធរដែនដី
ឋានន្តរស័ក្តិ : បណ្តាស័ក្តិ តូច ធំ តាមមុខងារ។
ថាមពល : កម្លាំងចិត្ត ឬកម្លាំងកាយស្វាហាប់ ក្នុងការបំពេញកិច្ចការអ្វីមួយ
ទស្សនវិស័យ : ការប្រមើលមើល ឬការយល់ឃើញ។
ទិន្នន័យ : បំរាប់ជាក់ស្តែង ទូទៅជាលេខ ជាពិសេសត្រូវរៀបចំឡើងសម្រាប់ធ្វើ
វិភាគ ឬប្រើប្រាស់សម្រាប់ធ្វើសេចក្តីសម្រេចនានា។
ទុរភិក្ស : ដំណើរអត់បាយ ការអត់ឃ្លាន។
ទេសរដ្ឋមន្ត្រី : មន្ត្រីដែលមានតូនាទីធំជាងរដ្ឋមន្ត្រី។
និន្នាការ : ទំនោរ អាការះដែលទោរទន់ ឬលំអៀងទៅរកខាងណាមួយ។
នីតិកាល : ថិវរវេលានៃអាណត្តិរដ្ឋសភា ឬថិរវេលាដែលរដ្ឋសភាព ព្រឹទ្ធសភា
ក្តាប់អំណាច។
នីតិបញ្ញាត្តិ : ការតែងតាំងច្បាប់។
បរិស្ថាន : មជ្ឈដ្ឋាន ដែលនៅជុំវិញខ្លួន យើងទាំងអស់គ្នាដែលមានឥទិ្ធពលលើ
ជីវិត និងការលូតលាស់របស់បណ្តាភាវះ ឬឯកតះ។
ប៊ីប : គម្ពីរគ្រឹស្តសាសនា។
បុព្វហេតុ : ហេតុដើម កំណើរដើម។
បេតិកភណ្ឌ : អ្វីៗដែលចាត់ទុកមរតករួម នៃសហគមន៏។
ប្រជាសាស្ត្រ : វិទ្យាសាស្ត្រ ដែលសិក្សាអំពីស្ថិតិប្រជាជន។
ប្រព័ន្ធឯកត្តនាម : ការបោះឆ្នោតដោយផ្ទាល់អោយបេក្ខជនដែឡមានចុះឈ្មោះអោយ ទៅគេបោះឆ្នោតអោយ។
ប្រព័ន្ធសមាមាត្រ : ការបោះឆ្នោតជ្រើសរើសបេក្ខជន តាមរយះគណបក្ស ចុះឈ្មោះ
ប្រលងប្រជែង។
ប្រសិទ្ធិភាព : ភាពដែលធ្វើអោយសម្រេចកិច្ចការអ្វីមួយ ដែលមានគុណភាពនិង
តម្លៃ។
ផលិតកម្ម : ផលដែលធ្វើបានសម្រាប់ហើយ។
ពិរុទ្ធជន : ជនជាប់ចោទដែលត្រូវគេពិនិត្យរកកំហុស ជនជាប់សង្កេត។
ព្យាការី : ទេវទូតនៅក្នុងគម្ពីរប៊ីប គឺបុរសដែលអាទិទេពទុកចិត្តអោយទំនោរ
ក្នុងនាមព្រះអង្គ មកប្រាប់ពួកគ្រឹស្តសាសនិកជន។
ព្រម្មទណ្ឌ : ច្បាប់បញ្ញតិ្តសម្រាប់ពិភាក្សាកាត់ទោសពិន័យមនុស្ស ដែលប្រព្រឹត្ត
ល្មើស និងបទបញ្ញាតិ្តសម្រាប់ប្រទេស។
ម៉ាក្រូសេដ្ឋកិច្ច : ផ្នែកមួយ នៃវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសិក្សាអំពីបរិមាណសរុបនានា
(ផលិតផលជាតិសរុប ការចំណាយថវិការជាតិ ការវិនិយោគ) ដែល ផ្សារភ្ជាប់គ្នា ក្នុងកម្រិតតំបន់ ប្រទេស និងទំនាក់ទំនងសេដ្ឋកិច្ច។
មាតុភូមិនិវត្តន៏ : ការវិលត្រលប់មកស្រុកកំណើតវិញ។
មុខវិជ្ជាជំវះ : តំនៃង ឬមុខរបរសម្រាប់ចិញ្ចឹមជីវិត។
មោទនភាព : អំណួត ការប្រកាន់ខ្លួនខ្ពស់ដោយសារ ចំនេះទ្រព្យសម្បត្តិ
ឬមុខដំណែង ភាពសង្ហា ភាពក្រអឺត។
យុទ្ធសាស្ត្រ : ក្បួនចំបាំង។
រដ្ឋលេខាធិការ : មន្ត្រីជាន់ខ្ពស់ បន្ទាប់ពីរដ្ឋមន្ត្រី(ឬអនុរដ្ឋមន្ត្រី)។
រាជានុសិទ្ធិ : អ្នកគ្រប់គ្រងជំនួសព្រះរាជា ដែលនៅក្នុងវ័យកុមារ ឬអ្នកជំនួសព្រះ
រាជាដែលទ្រង់អវត្តមាន ឬចូលទីវង្គត។
លទ្ធភាព : ការដែលអាចប្រព្រឹត្តទៅបាន។
លទិ្ធប្រជាធិបតេយ្យ : របបមួយដែលមានរាស្ត្រ ជាម្ចាស់អំនាច ប្រជារាស្ត្រជ្រើសរើស
តំណាងរបស់ខ្លួនតាមរយះការបោះឆ្នោត។
វាគ្មិន : អ្នកពូកែសំដី ឬប៉ិននិយាយ ឬអ្នកឡើងនិយាយ។
វិនិយោគិន : អ្នកវិនិយោគ អ្នករកស៊ីធ្វើការបណ្តាក់ទុក។
វិបល្លាស : ដំណើរប្រែប្រួល ការប្រែផ្លាស់។
វិសោទនកម្ម : កំនែលំអរខ្លឹមសារអត្ថបទច្បាប់ ឬលិខិតបទដ្ឋាន ទាំងក្នុងនីតិវិធីធ្វើ
ច្បាប់ ទាំងក្រោយដែលច្បាប់ចេញជាធរមាន។
ស័ក្តសិទ្ធិ : ដែលវិសេសវិសាល ពូកែឆុតឆាប់ ដែលសខ្លាំងពូកែ។
សក្តានុភាព : អានុភាព នៃកម្លាំងដែលអាចធ្វើអ្វីមួយបានអំណាចដែលធ្វើអ្វី
មួយបាន។
សន្ទស្សន៏ : ភស្តុតាង ឬសញ្ញាដែលប្រាប់អោយដឹង។
សន្និសិទ : ការថ្លែងសេចក្តីពន្យល់អំពីបញ្ហាផ្សេងៗ ដល់សាធារណជន។
សប្បទាន : ប្រគល់អោយ ការអោយដាច់។
សព្វវចនាធិប្បាយ : សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់។
សម្បជញ្ញះ : សេចក្តីដឹងខ្លួនការមិនភ្លេចខ្លួន។
សមភាព : ភាពស្មើគ្នា។
សមាហរណកម្ម : ការចូលរួមនៅក្នុងក្រុម ឬសង្គមដទៃទៀតដែលសំរបខ្លួនទៅតាមក្រុម
ឬសង្គមនោះ។
សមិទ្ធផល : ផលប្រយោជន៍ ដែលបានសម្រេចហើយ។
សរីរះ : រូបរាងកាយ ខ្លួនប្រាណ។
សិក្ខាបទ : ចំណែក មាត្រារបស់សីល ឬវិន័យ។
សិប្បនិម្មិត : អ្វីៗដែលកើតឡើងដោយមនុស្ស ច្នៃប្រឌិតមិនមែនកើតពីធម្មជាតិ។
សុខុមាលភាព : ភាពបរិបូរណ៍ដោយសេចក្តីសុខទំាងផ្លូវកាយ និងផ្លូវចិត្ត។
សំភាស : ការនិយាយបំភ្លឺ។
សំរាំងភេទ : ជម្រើសយកភេទណា ដែលគេពេញចិត្ត។
ហេដ្ឋារចនាសម្ព័ន្ធ : មធ្យោបាយ និងទំនាក់ទំនង ផលិតកម្មដែលជាមូលដ្ឋានសង្គមដូចជា
ផ្លូវ ស្ពាន ព្រលានយន្តហោះ កំពង់ផែ។
អគ្គសញ្ញាណ : គ្រឿងសំគាល់ខ្លួន ឬវត្ថុណាមួយ។
អនិយតកម្ម : ភាពមិនទៀងទាត់ ដំណើរប្រែប្រួល។
អនីតិជន : ជនពុំទាន់គ្រប់អាយដែលច្បាប់បានកំណត់ដើម្បីអោយពលរដ្ឋ
ប្រើសិទ្ធិ ស៊ីវិល ឬសិទ្ធិនយោបាយ។
អនុសញ្ញា : កិច្ចព្រះព្រៀងជាផ្លូវការ និងស្ថិតស្ថេរ ដែលធ្វើឡើងរវាងប្រទេស
ឬរវាងសង្គម ដើម្បីផលប្រយោជន៍រួម។
អភ័យឯកសិទ្ធិ : ការលើកលែងមិនអាចចោទប្រកាន់ ឬមិនអាចដាក់ទោសបានលើ
បុគ្គលម្នាក់ ដែលស្ថិតនៅក្នុងស្ថានភាពមួយ ដែលច្បាប់បាន ចែងទុក ជាមុនថា គេមានបុព្វសិទ្ធិ ឬុឯកសិទ្ធិ។
អាជីវកម្ម : ការប្រកបមុខរបរចិញ្ចិមជីវិត។
អាណត្តិ : នីតិកាលនៃរដ្ឋសភា (រយះពេលរបស់រដ្ឋសភា
ដែលប្រជាពលរដ្ឋបោះឆ្នោតអោយ)។
អាសនានុក្រម : សិទ្ធិដែលត្រូវដាក់ឬអង្គុយមុនគេ ឬខ្ពស់ជាងគេតាមលំដាប់កិត្តិយស
ក្នុងទីប្រជុំ ឬពិធីផ្សេងៗ។
អាសា : ជួយឈើឆ្អាលដោយស្ម័គ្រ ចិត្ត ជួយសង្គ្រោះ។
ឥរិយាបថ : អារម្មណ៍ ឬទឹកចិត្តចំពោះអ្នកណាម្នាក់ ឬអ្វីមួយគន្លងនៃឥរិយាទាំង៤
ដេក ដើរ ឈរ អង្គុយ។
ឥស្សរភាព : ភាពនៃអ្នកធំ។
ឧត្តមភាព : ភាពថ្លៃថ្នូរ ភាពប្រសើរ ភាពឧត្តុងឧត្តម។

ភាសាខ្មែរ

ភាសាខ្មែរ ឬ ខ្មែរ គឺជាភាសាមួយនៃជនជាតិខ្មែរ និង ជាភាសាជាផ្លូវការនៃប្រទេសកម្ពុជា។ ភាសាខ្មែរជាភាសាសំខាន់ទីពីរត្រូវបាននិយាយយ៉ាងទូលំទូលាយ (បន្ទាប់ពីភាសាវៀតណាម) ដែល អ្នកមាននិយាយជាភាសាខ្មែររហូតដល់ ១០លាននាក់។ ភាសាខ្មែរបានត្រូវបានមានឥទ្ធិពលយ៉ាងខ្លំាង ដោយសារ ភាសាបាលីសស្រ្កឹត និង ភាសាបាលី ជាពិសេសនោះ នៅក្នុងវង្សត្រកូលស្តេច និង នៅក្នុង បញ្ជីនៃសាសនា បើតាមយាននៃសាសនាហិណ្ឌូ និង ព្រះពុទ្ធសាសនា។ ផងដែរនោះភាសាខ្មែរ ត្រូវបាននិយាយឡើង ចងចាំ និង សសេរដោយពួកក្រុមគ្រួសារខ្មែរមន ។ ដូចជាលទ្ធផលនៃភូមិសាស្ត្រ ជាញ្ញាតិសន្តាន ភាសាខ្មែរ បានមានឥទ្ធិពល ហើយនឹង ផងដែរ បានមានឥទ្ធពលដោយ ភាសាមួយចំនួនដូចជា ថៃ ឡាវ វៀតណាម និង ចាម ដែលរួមបញ្ជូលទាំងអស់ នៅក្នុងឧបទ្វីប អាស៊ីខាងត្បូងភាគខាងកើត ដែលតាំងពីមានការផ្ទុកនូវគុណភាពខ្ពស់នៃភាសាសស្រ្កឹត និង បាលីអោយមានអនុភាពឡើង។
ខ្មែរជាអ្នកនិពន្ធសសេរអក្សរដោយផ្ទាល់ ត្រូវបានស្គាល់ថាខ្មែរ។ ភាសាខ្មែរខុសប្លែកពីភាសានៅជិតខាង ដូចជា ភាសាថៃ ឡាវ និង ភាសាវៀតណាម ព្រោះតែ វាមិនមែនជាសំនៀងភាសា។
គ្រាមភាសាសំខាន់ៗ អញ្ញមញ្ញអាចស្តាប់បាន ងាយយល់ គឺ
បាត់ដំបង និយាយជាភាសាភាគខាងជើងនៃប្រទេស។
ភ្នំពេញ ជារាជធានីគ្រាមភាសា និង គឹផងដែរ ត្រូវបាននិយាយនៅជុំវិញខេត្ត ។
ភាសាភាគខាងជើង ត្រូវបានស្គាល់ថា ជាភាសាខ្មែរសុរិន ត្រូវបាននិយាយដោយ ជាតិពន្ធភាសាដើម ខ្មែរទៅភាគខាងជើងទឹកដីថៃ។
ខ្មែរក្រុម ឬ ខ្មែរភាគខាងត្បូង ត្រូវបាននិយាយដោយ អន្តោគ្រាមខ្មែរ(ក្នុងស្រុក) ប្រជាជន នៃដែនដីសណ្តរទន្លេមេគង្គ។
ខ្មែរក្រវាញ ជាភាសាដែលគេលែងប្រើ ដោយសារតែមានមនុស្សនិយាយតិចតូចនៅក្នុងភ្នំក្រវាញ នៃភាគលិចនៃប្រទេសកម្ពុជា។
សិក្សានៃភាសាវិទ្យានៃភាសាខ្មែរ បែងចែកនៅក្នុងប្រវត្តិកាលប្រវត្តិសាស្ត្រ៤។ មុនខ្មែរអង្គរ ភាសា បន្ទាប់ មានការក្លាយពី បុរាណខ្មែរមន រហូតដល់ សតវត្សរ៏ទី ៩ គឺត្រូវបានស្គាល់តែមួយមកពីពាក្យជាច្រើន និង ឃ្លាជាច្រើន នៅក្នុងអក្សរសស្រ្កឹតនៃសករាជ។ ភាសាខែ្មរពីដើម (ឬ ខ្មែរសម័យអង្គរ) គឺជាភាសាដែលត្រូវបានគេនិយាយនៅក្នុងចក្រភពខ្មែរ ពី សតវត្សរ៏ទី ៩ រហូតដល់ សវត្សរ៏ទី ១៣ដែលជាពេលវេលាមានការអន់ថយនែចក្រភព។ ភាសាខ្មែរដើម គឺត្រូវបានពិសោធដោយប្រភពដើម និង ត្រូវបានសិក្សាយ៉ាងស៊ីជម្រៅដោយអ្នកប្រាជ្ញមួយចំនួន។ តាមរយះចុងបញ្ចប់នៃចក្រភពខ្មែរ ភាសាបានបាត់ធ្វើអោយមានអនុភាពបមាណីយកម្មនៃការបង្កើត ជាភាសារដ្ឋ និង ដូច្នោះទទួលក្នុងសម័យផ្លាស់ប្តូរជា រូបសាស្ត្រ សទ្ធវិទ្យា និង សន្ទានុក្រម។ ភាសានេះ ជាស្ពាននៃសម័យកាល ប្រហែលពីសតវត្សរ៏ទី ១៤ ទៅ សតវត្សរ៏ទី ១៨ ត្រូវបានសំដៅទៅលើ ខ្មែរពាក់កណ្តាល និង តាមការសង្ខេតឃើញដែលមានការខ្ចីមកពីប្រទេសថៃ ឡាវ និង អាណាខេត្តតិច តួច ប្រទេសវៀតណាម។ ការផ្លាស់ប្តូរអំឡុងពេលសម័យកាលនេះ គឺតាមច្បាប់គម្ពីរ នៃខ្មែរសម័យនេះ មិនអាចកំណត់ថាត្រឹមត្រូវយល់ ខ្មែរបុរាណ។ ភាសា បានមកពី ការទទួលស្គាល់ដូចខ្មែរសម័យនេះ ត្រូវបាននិយាយពីសតវត្សរ៏ទី ១៩ រហូតមកដល់បច្ចុប្បន្ន។
ខ្មែរត្រូវបានធ្វើជាវគ្គីករណ៏ ដូចជាសមាជិកនៃសាខាពីទិសខាងកើត នៃក្រុមពួកភាសាខ្មែរមន ពួកគេផ្ទាល់ បានបែងចែកជាផ្នែកតូចៗ នៃក្រុមភាសាធំៗ ដែលមានជាតំណាងជាតែភ្លែតប៉ុណ្ណោះ នៃទឹកដីពី ទិសខាងជើងភាគខាងកើតប្រទេសឥណ្ឌា តាមរយះទិសខាងត្បូងភាគខាងកើត អាស៊ី ទៅ ឧបទ្វីបមាឡេ និង កោះ។ ដូចជា សាច់ញ្ញាតិជិតៗ គឺភាសាត្រូវបាននិយាយដោយ ពួកកុលសម្ពន្ធ័នៅ តាមតំបន់ភ្នំ។
សទ្ធវិទ្យា
ប្រពន្ធ័សទ្ធវិទ្យា បានពិពណ៏នាទាំងនេះគឺ បញ្ជីសារពើភណ្ឌ័នៃសំឡេង នៃភាសានិយាយ មិនមែនពួកគេ ត្រូវបានសសេរជា ភាសាអក្សរក្រមខ្មែរ។
សម្លេង និង បន្លឺសទ្ធកម្ម
គ្រាមភាសាប្រជាជនកម្ពុជាគឺមិនជាសំនៀងទេ។ទោះបីជាយ៉ាងណាក៏ដោយ ការសន្ទនាគ្នាជាគ្រាម ភាសានៅភ្នំពេញ បានអភិវឍ្ឍន៏ សំនៀងខុសប្លែកពីគ្នា (កម្រិត គឺ សំនៀងក្នុងការនិយាយ) ដើម្បីទូទាត់ សម្រាប់ការកាត់សម្លេងចំពោះពាក្យខ្លះ ។
ពាក្យខ្មែរមួយមាន សទ្ធកម្ម សំគាល់ទៅលើ ជា ស្រះ ដែលត្រូវបានចង្អុលបង្ហាញនៅក្នុងការសសេរ ដោយការជ្រើសរើស រវាង ដាក់អត្ថបទពីរ ដោយយោងទៅលើ ប្រវត្តិសាស្ត្រ ប្រភពនៃ សទ្ធកម្ម។ ជាយ៉ាងណាក្តី សទ្ធកម្ម បានបាត់បង់ទាំងអស់ប៉ុន្តែ គ្រាមភាសាហួសសម័យនៃ ភាសាខ្មែរ។ សម្រាប់ជា ឧទាហរណ៏ ខ្មែរបុរាណ មានឈ្មោះបោះសម្លេង ល្បីឈ្មោះ និង មិនល្បីឈ្មោះ ដោយមានពាក្យមួយគូរ គឺ *kaa vs *qaa។ ស្រះជាច្រើន ដែលបន្ទាប់ពីបញ្ចេញសម្លេងព្យញ្ចានះ បានក្លាយជា សូរដង្ហើម និង បំបែកជាសំយុត្តស្រះ *kaa, *qea ។ នៅពេលដែលព្យញ្ចានះគ្មានសម្លេង សំគាល់ទៅលើសារះសំខាន់ ដោយស្រះ *kaa, *kea និង សទ្ធកម្មត្រូវបានមិនលេចចេញសម្លេងដូចគ្នានោះទេ ដូចជា [ka:] , [kiə]។
ខ្មែរ គឺជារឿយៗរៀបរាប់អំពីបំណងប្រាថ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រហែលជាការធ្វើ វិភាគដូច ព្យញ្ចានះ “ ភ ធ ឆ ខ “ ធ្វើអន្តរាបទដែលអាចកើតឡើងរវាង ពាក្យបញ្ចប់ និង ខ្យល់ចូល (phem , phem) ឬ មិនសំគាល់ទៅលើ សម្លេងអោយប្រាកដនៅក្នុងព្យញ្ចានះ ដ៏ទៃទៀត ដូចជា “ ខ “ ជា “ ខ្មែរ “។ “ ប “ និង “ ដ “ គឺ សូរសម្លេងនៃ ដូចគ្នា។
ក្នុងការបូកនូវ ព្យញ្ចានះ “ /f/, /ʃ/, /z/ និង/ɡ/ អាចជួន កើតឡើងនៅក្នុង ពាក្យកម្ចីថ្មីៗ ក្នុងការ និយាយនៃប្រជាជនកម្ពុជាដែលមានការស្និលស្នាលជាមួយ ភាសាបារំាង និង ភាសាដ៏ទៃទៀត។ សម្លេងមិនពីកំនើតគឺ មិនជាសញ្ញាក្នុងការនិពន្ធខ្មែរ ផងដែលនោះ បន្សំនៃ អក្សរផ្សេងពីនេះមិនអាចអានបាន មិនអាចថាបាន គឺធ្លាប់សំគាល់អក្សរនោះនៅពេលមាន សារះសំខាន់។ ក្នុងការនិយាយ គឺមិនទ្វិភាសា សម្លេងទាំងនេះត្រូវបានមានសម្លេងប្រហែលគ្នា ជាមួយនឹងពីកំណើតការកើតឡើងមូលសទ្ទ:
សម្លេងបរទេស អនុទស្សន៏ខ្មែរ ពាក្យប្រហែលស្រដៀងខ្មែរ
/ɡ/ ហ្គ ខ
/ʃ/ ហ្ស ស
/f/ ហ្វ ហ ឬ ភ
/z/ ហ្ស ស
ស្រះ
មានប្រតិស្រពណ៏តិចតួចដូចជាស្រះខ្មែរ។ ប្រហែលជាមួយផ្នែកដោយសារមជ្ឈការ នយោបាយដែលមិនបានបំពេញ ពាក្យត្រឹមត្រូវ គឺមិនផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ទាំងស្រុងនោះទេ។ដូចជាអ្នកនិយាយមួយចំនួន ដូចសង្គមអាចមានសូរសទ្ទវិទ្យាខុសៗគ្នាក្នុង បញ្ជីសារពើភណ្ឌ័។
វេយ្យាករណ៏
វេយ្យាករណ៏ខ្មែរ
ជាទូទៅ ភាសាខ្មែរគឺមាន ប្រធានបទ កិរិយាសព្ទ និង កម្មបទ ជាមួយអាយតនិបាត។ផងដែល នោះជាដំបូង ជាការបំបែកចេញជាភាសា នៃសទ្ទានុក្រម តទ្ធិតកម្ម(ការបំបែរ ការក្លាយមកពី) មានន័យថា ការដាក់បុព្វបទ(ការបន្ថែមដើម) និង អន្តរាបទ(ការបន្ថែមចុង) គឺជាសាធារណនាម។ គុណនាម និទស្សសព្ទ និង តូលេខ តាមរយះនាម : ដូចជា
ស្រីស្អាតនោះ “srəj sʔaːt nuh” ( girl pretty that ) មានន័យថា that pretty girl
នាមមិនមានភេទត្រឹមត្រូវតាមវេយ្យាករណ៏ ឬ ភាពខុសគ្នា ចំពោះឯកវចនះ និងពហុវចនះ។ ពហុវចនះអាចត្រូវបានកើតឡើងដោយសារ បរិវារសព្ទ តួលេខ ឬ ដោយគុណនាមទ្វេភាព ដែលអាចប្រើលក្ខណះគុណនាម :
ឧទាហរណ៏:
ឆ្កែធំ “cʰkae tʰom “ (dog large) = large dog
ឆ្កែធំធំ “cʰkae tʰom tʰom” (dog large large) = a very large dog and large dogs
ឆ្កែធំណាស់ “cʰkae tʰom nah” (dog large very) =very large dog
ឆ្កែពីរ “cʰkae piː” (dog two) = two dogs
ការចាត់ថ្នាក់បរិវារសព្ទ សម្រាប់ប្រើរវាងតួលេខនិងនាមមានសារះសំខាន់ តែជារឿយៗមិនជា កាតព្វកិច្ច ដូចនៅក្នុង ជាឧទាហរណ៏ ភាសាថៃ។ ដូចជាតួយ៉ាងនៃភាសាជនជាតិអាស៊ីខាង កើត កិរិយាមិនធ្វើមិនមានពាក្យបន្ថែមចុងទេទាំងអស់ កាលវេយ្យាករណ៏ និង ទ្រង់ទ្រាយ អាច ត្រូវបានបង្ហាញដោយបរិវារសព្ទ និង គុណកិរិយាឬ ត្រូវបានស្គាលដោយបរិបទ។ នៅក្នុងការ និយាយជាធម្មតាកិរិយាសព្ទអាចត្រូវបានបដិសេធដោយគ្មានត្រូវការបញ្ចប់បរិវារសព្ទ ដោយ ដាក់ពីមុខ។
ជាឧទាហរណ៍
ខ្ញុំជឿ
ខ្ញុំមិនជឿទេ
ខ្ញុំឥតជឿ
គ្រាភាសា
គ្រាភាសា គឺពេលខ្លះលិចចេញច្បាស់យ៉ាងពេញលេញ។ គួអោយកត់សំគាល់វិបរិណាម(ការ ផ្លាស់ប្តូរ) ត្រូវបានសំអាងទៅលើអ្នកនិយាយមកពី ទីក្រុងភ្នំពេញ(ដែលជាទីក្រុងរាជធានី) ទឹកដីជនបទខេត្តបាត់ដំបង តំបន់ខាងជើងភាគខាងកើតប្រទេសថៃ នៅជិតប្រទេសកម្ពុជា ដូចជាខេត្ត សូរិន ភ្នំក្រវាញ និង ភាគខាងត្បូងប្រទេសវៀតណាម។ គ្រាភាសាមកពីភាសា មានដំណើរការរដិបរដុបដែលមិនអាចវែកញែកអោយដាច់ចេញពីគ្នាបានពីខាងជើងទៅ ខាង ត្បូង។ ការនិយាយនៃ ប្រជាជននៅ ទីក្រុងភ្នំពេញ ជឿទុកចិត្តត្រឹមត្រូវ គឺជាអាចស្តាប់បាន អាចងាយបានទៅវិញទៅមក(អញ្ញមញ្ញ) ជាមួយភាសាដ៏ទៃ ប៉ុន្តែអ្នកនិយាយខ្មែរក្រុម មកពី វៀតណាម ឧបមាដូចជា អាចមានការពិបាកការទំនាក់ទំនងជាមួយខ្មែរដើម ទៅខេត្ត ស៊ីសាកេត នៅក្នុងប្រទេសថៃ។
ខ្មែរភាគខាងជើង គ្រាភាសាត្រូវបាននិយាយនៅក្នុងប្រទេសថៃ ត្រូវបានសំដៅទៅលើ ខ្មែរ ដូច ខ្មែរសូរីន និង ផងដែលនោះ ខ្មែរ ចាប់ផ្តើមឃ្លាតចេញពីគ្នាពី ពាក្យខ្មែរត្រឹមត្រូវនៅក្នុង ២០០ឆ្នាំមុន ត្រូវបានជឿជាក់ថាដោយអ្នកប្រាជ្ញខាងភាសា ដែលអាចជាភាសាផ្សេងៗ។ នេះដោយហេតុតែមានការសង្កត់សម្លេងផ្សេងៗគ្នាត្រូវបានមានអនុភាពដោយជុំវិញសំនៀង ភាសា ថៃ នៃសទ្ទានុក្រម មានលក្ខណះខុសគ្នា និង សូរសព្ទ ខុសគ្នានៅក្នុងស្រះទាំងពីរ និង ការចែកព្យញ្ចានះ។ពាក្យបញ្ចប់ដោយអក្សរ “ រ” ដែលក្លាយមកជាពាក្យគ្មានសម្លេង នៅក្នុងគ្រាភាសាដ៏ទៃនៃភាសាខ្មែរ ត្រូវបានអាននៅខ្មែររស់នៅតំបន់ភាគខាងជើង។
ខ្មែររស់នៅភាគខាងលិច យើងអាចហៅបានថា ខ្មែររស់នៅលើភ្នំក្រវាញ ត្រូវបាននិយាយ ដោយតិចតួចណាស់ ការបែងចែញប្រជាជននៅជួរភ្នំក្រវាញ ដោយពង្រីកពីប្រទេសកម្ពុជាទៅ ប្រទេសថៃ កម្រិតការអប់រំតិចតួច គឺមានតែមួយ ដែលត្រូវតែរក្សាទូក ត្រូវការពារប្រពន្ធ័អោយ បានច្បាស់លាស់នៃ ការបញ្ចេញសម្លេងដែលមានទាំងអស់ ប៉ុន្តែមិនអាចកើតមានឡើង នៅក្នុងគ្រាភាសាផ្សេងទៀត នៃអ្នកប្រាជ្ញខ្មែរ។
ការកំណត់សំគាល់ទៅលើចរិកលក្ខណះនៃជាធម្មតានិយាយគឺ លាយឡំ រួបបញ្ចូលគ្នា ឬ កាត់ សម្លេងចេញពាក្យខ្លះត្រូវបំពេញ នៃព្យាង្គ ដែលត្រូវបានត្រួតពិនិត្យដោយអ្នកនិយាយមកពី តំបន់ផ្សេងៗគ្នា ដូចការអានធូរ ឬ ស្រាក។ឧបមាដូចជា ទីក្រុងភ្នំពេញ ពេលខ្លះនិងអាច និយាយបានខ្លីទៅជា “ អ៊ំពេញ “ ។ ចរិកលក្ខណះផ្សេងទៀតនៃទីក្រុងភ្នំពេញនិយាយគឺ ត្រូវ បានប្រតិបត្តិតាមពាក្យជាច្រើនជាមួយ អក្សរ “ រ “ ថែមទាំងព្យញ្ចានះខាងដើម ដូចអង្គទីពីរនៃ ក្រុមព្យញ្ចានះ។ ព្យញ្ចានះ “ រ “ មានសូររលាក់ ឬ សូរទទះក្នុងគ្រាភាសាដ៏ទៃ គឺថែមទាំងការ បញេ្ចញសម្លេង ដូចសូររលាក់ដោយសូរបន្លឺឡើងដោយយកអណ្តាតទល់កន្លើត ឬ មិនបញេ្ចញសម្លេងទាំងអស់ទេ។ នេះជាការផ្លាស់ប្តូរគុណសម្បត្តិនៃព្យញ្ចានះនៅខាងដើម សង្កត់ពាក្យអាន។ លទ្ធផលមួយផេ្សងទៀតគឺ ព្យាង្គត្រូវបាននិយាយជាមួយ សម្លេងឡើង ចុះ ដូច សម្លេងជនជាតិវៀតណាម។ ជាឧទាហរណ៏ មនុស្សខ្លះនិយាយថា “ ថ្រី “ មានន័យថា “ត្រី” គឺដូច “ថី” ព្យញ្ចានះ “រ” មិនមានសម្លេង គឺត្រូវបានទម្លាក់សម្លេងនិងស្រះ មានសម្លេងតិចជាង នៅក្នុងសម្លេងនិយាយត្រឹមត្រូវ និង ខាំ្លងជាង ។ មួយផ្សេងទៀត គឺពាក្យ “ រៀន “ (សិក្សា និង រៀន)។ វាគឺមានសម្លេង “រៀន” បញ្ចេញសម្លេងអោយធំដោយយកអណ្តាតទល់កន្លើត “រ” និង សម្លេងនិយាយខាងលើ។
កំពស់នៃសូរសម្លេង
ខ្មែរប្រើប្រពន្ធ័លើកដាក់សម្លេង ដែលអ្នកនិយាយត្រូវតែមានមនសិការ មានស្មារតីនៅក្នុង សង្គមនៃសង្គមមនុស្សត្រូវនិយាយ។ ការលើកដាក់សម្លេងខុសគ្នាៗ ដែលរួមមានការប្រើ ប្រាស់សម្រាប់ការនិយាយជាធម្មតា ការនិយាយអោយមានគួរសម មានសុជីវធម៌ ការនិយាយ រៀបចំពាក្យពេច ឬ ការនិយាយជាមួយស្តេច ឬ ព្រះសង្ឃ ប្រើប្រាស់កិរិយាសព្ទ័ខុសគ្នា ឈ្មោះ នៃជាផ្នែកមួយនៃខ្លួនមនុស្ស និង សព្វនាម។ លទ្ធផលដែលមានឡើង ជនបរទេសអាចបំបែក ភាសា និង ព្រឹត្តន័យ អ្នកភូមិដែលរស់នៅឆ្ងាយៗ ជារឿយៗគឺមិនទុកចិត្តរបៀបការនិយាយជា មួយស្តេច និង មិនហ៊ាននិយាយជាមួយតែម្តងដោយខ្លាច និង មិនមានអារម្មណ៏ល្អនិយាយ ក្នុងការលើកដាក់សម្លេងជាធម្មតា។ លទ្ធផលផ្សេងទៀត គឺសព្វនាមគឺស្មុគស្មាញ និង ការផ្លាស់ប្តូរគោត្តនាមទាំងស្រុង។
ជាឧទាហរណ៏ សម្រាប់ពាក្យ “ ពិសា “ត្រូវបានប្រើរវាងភាពស្និតស្នាល ឬ ចំពោះសត្វសំអាង ទៅលើ គឺ ស៊ី។ ត្រូវបានប្រើជាលក្ខណះគួរសមបំផុត ទៅមនុស្សសាមញ្ញ ជានាម។ នៅពេល ដែលប្រើប្រាស់ជាមួយមនុស្សខ្ពង់ខ្ពស់ យើងប្រើពាក្យ ពិសា ឬ ទទួលទាន ។សម្រាប់ព្រះ សង្ឃប្រើពាក្យ ឆាន់ និង សម្រាប់ស្តេចប្រើពាក្យ សោយ។
ប្រពន្ធ័ការសសេរ
ខ្មែរត្រូវបានសសេរជាមួយអ្នកនិពន្ធខ្មែរ ។អ្នកនិពន្ធខ្មែរមានលក្ខណះស្រដៀងដែលធ្លាបបាន ប្រើទាំងពីរ គឺថៃ និង ឡាវ ដែលជាមួលដ្ឋាននៃប្រពន្ធ័ខ្មែរ និង មានទំនាក់ទំនងជាមួយអ្នក និពន្ធភូមា។តួលេខខ្មែរ។អ្នកនិពន្ធខ្មែរគឺ បានប្រើនៅក្នុងប្រទេសកម្ពុជាដើម្បីចម្លង ប្រែភាសា ពួកកុលសម្ពន្ធ័ដែលមិនមានប្រព័ន្ធការសសេរត្រឹមត្រូវ។
រៀនអានលេខ
0 ០ សូន្យ
1 ១ មួយ
2 ២ ពីរ
3 ៣ បី
4 ៤ បួន
5 ៥ ប្រាំ
6 ៦ ប្រាំមូយ
7 ៧ ប្រាំពីរ
8 ៨ ប្រាំបី
9 ៩ ប្រាំបួន
10 ១០ ដប់
100 ១០០ មួយរយ
1,000 ១០០០ មួយពាន់
10,000 ១០០០០ មួយម៉ឺន
100,000 ១០០០០០ មួយសែន
1,000,000 ១០០០០០០ មួយលាន

ភ្លេងជាតិ នគររាជ


1. សូមពូកទេត្តា រក្សា មហាក្សត្រយើង
ឱ្យ បានរុងរឿង ដោយជ័យមង្គល សិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះន របតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើនថ្កាន។

2. ប្រាសាទសីលា កំបំាងកណ្តាលព្រៃ
កូរឱ្យស្រមៃ នឹកដល់យសសក្តិ មហានគរ
ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងបឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។

3. គ្រប់វត្តងារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័ត្រ តាមបែបដូនតា
គង់តែទេវតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៏ឱ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ។


ភ្លេងជាតិ នគររាជ

1. សូមពូកទេត្តា រក្សា មហាក្សត្រយើង
ឱ្យ បានរុងរឿង ដោយជ័យមង្គល សិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះន របតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើនថ្កាន។

2. ប្រាសាទសីលា កំបំាងកណ្តាលព្រៃ
កូរឱ្យស្រមៃ នឹកដល់យសសក្តិ មហានគរ
ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងបឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។

3. គ្រប់វត្តងារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័ត្រ តាមបែបដូនតា
គង់តែទេវតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៏ឱ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ។


ភ្លេងពិណពាទ្យ

ភ្លេងពិណពាទ្យមានដើមកំណើតតាំងពីរជ្ឋកាលព្រះបាទហ្វាន់ស៊ីយុននាសតវត្សរ៏ទី ៣ មកម្លេះ
វង់ភ្លេងពិណពាទ្យកើតឡើងតាំងពីមុនអំឡុងសតវត្សរ៏ទី ៣មកម៉្លេះ។ នៅក្នុងសតវត្សរ៏ទី ៣នោះ រវាង ឆ្នាំ ២៤០ ដល់ ១៤៣ ក្នុងរាជព្រះបាទហ្វាន់ ស៊ីយុន (ព្រះបាទអស្យាជ័យ) មានក្រុមសិល្បះរបាំខ្មែរមួយ ក្រុម បានទៅសំម្តែងការរាំច្រៀងនៅប្រទេសចិនភាគខាងត្បូងនារាជធានី វូ រជ្ឋកាលព្រះបាទ ស៊ុន ជាន់។ តាមការពិនិត្យឃើញថា វង់ភ្លេងអារក្ស មានសារសំខាន់ខាងជំនឿអរូបិយ ពុំមែនសម្រាប់ប្រគំជូនការរាំច្រៀងជាក្រុមៗទេ។ រីឯវង់ភ្លេងការមាន សារសំខាន់តែពិធីអាពាហ៏ពិពាហ៏ប៉ុណ្ណោះ ក៏មិនមែនសម្រាប់ប្រគំជូនការរាំច្រៀងក្រុមៗដែរ។ ថ្វីបើពុំមានឯកសារណាបញ្ជាក់អោយបានគ្រប់គ្រាន់ ឬយើងស្រាវជ្រាវរកពុំទាន់ឃើញក៏ដោយ ក៏យើង អាចសន្ឋិដា្ឋនថា គឺជាវង់ភ្លេងពិណពាទ្យនេះឯង ដែលបានប្រគំជូនការរាំច្រៀងសម្តែងនៅប្រទេសចិន នោះពីព្រោះឧបករណ៏ពិណពិតជាមានតូនាទីសំខាន់ជាងឧបករណ៏ភ្លេងដ៏ទៃក្នុងការប្រគំជូនការរាំច្រៀងនាសម័យនោះ។ ភស្តុតាងជាក់ស្តែងនៅលើជញ្ជាំងប្រាសាទបាយ័ន មានឆ្លាក់រូបអប្សរា និង រូបឧបករណ៏ តន្រ្តីជាច្រើនពិសេសឧបករណីពិណមានលក្ខណះដូចជាកំពុងតែប្រគំជូនការរាំច្រៀង។ ការយករូបរបាំ និងឧបករណ៏ភ្លេងមកឆ្លាក់លើជញ្ជាំងប្រាសាទបែបនេះសបញ្ជាក់អោយឃើញថា របាំ និងតន្ត្រីទាំងនេះពិតជាកើតមានមិនសង់ប្រាសាទទៅទៀត។ របាំទេវះ និងតន្ត្រីពិណពាទ្យបានរីក លូតលាស់ដល់កំពូល ហើយផ្សារភា្ជប់ជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុតធ្វើសកម្មភាពជាមួយគ្នាយ៉ាង រស់រវើកក្នុងសង្គមតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។
ចាប់ពីសតវត្សរ៏ទី១ ដល់ទី ១៣ លទ្ធិព្រហ្មញ្ញសាសនាមានឥទិ្ធពលខ្លាំងណាស់មកលើវប្បធម៌ អរិយធម៌ខ្មែរ ដែលជាហេតុធ្វើអោយយើងត្រូវតែទទូលស្គាល់ថា សិល្បះខ្មែរទូទៅកើតចេញពីព្រញ្ញសាសនា ដើម្បីបូជាដល់ដាសនាដូចជាប្រាសាទ សិល្បះ រាំ ច្រៀង ភ្លេង ។ រីឯព្រះពុទ្ធសាសនាមហាយាន ក៏មានឥទិ្ធពលខ្លាំងណាស់ដែរទៅលើសិល្បះ និងអរិយធម៌ ជាពិសេសការផ្លាស់ប្តូរសំណង់និងរបៀបរស់នៅរបស់ខ្មែរអោយវិលទៅរកលក្ខណះ មនុស្សមិនមែន លក្ខណះអាទិទេព ដូចក្នុងព្រហ្មញ្ញសាសនា ឡើយ ជាពិសេសភ្លេងពិណពាទ្យដែលធ្លាប់តែបម្រើអោយរឿងអាទិទេព ក្នុងព្រហ្មញ្ញសាសនាន៏បង្វែរមកបម្រើអោយរឿងមនុស្សក្នុងព្រះពុទ្ធសាសនា បន្ថែមទៀតផងដែរ។ វង់ ភ្លេងពិណពាទ្យជាវង់ភ្លេងសក្ការះសម្រាប់បម្រើអោយជំនឿខាងសាសនា។ វង់ភ្លេងនេះមានកំណើត មួយសារះពីរ។ សារះមួយ បម្រើអោយគតិបណ្ឌិតព្រះហ្មញ្ញសាសនា និងសារះមួយទៀតបម្រើអោយគតិបណ្ឌិតពុទ្ធសាសនា។ ជាដំបូងភ្លេងនេះបម្រើអោយតែគតិបណ្ឌិតព្រះហ្មញ្ញសាសនាទេ ប៉ុន្តែនៅពេលដែលលទ្ធិព្រហ្មញ្ញសាសនាអស់ឥទិ្ធពលនិងបាត់បង់តូនាទីក្នុងសង្គម វង់ភ្លេងនេះក៏បង្វែរ សារះរបស់ខ្លូន មកបម្រើអោយគតិបណ្ឌិត ពុទ្ធសាសនាថែមទៀត ដែលជសាសនាមានឥទិ្ធពល និងមានតូនាទីសង្គមបច្ចុប្បន្ន។ ថ្វីបើព្រហ្មញ្ញ សាសនា បាត់តួនាទីពីក្នុងសង្គមមែន ប៉ុន្តែមនសិការសង្គម នៅតែគោរពសព្វថ្ងៃនេះ។ ប៉ុន្តែក្នុងសង្គមខ្មែរសព្វថ្ងៃបានបន្ថែមសារះមួយទៀតគឺ គេប្រើប្រាស់ភ្លែង ពិណពាទ្យក្នុងពិធិបន់ស្រប់ក្រៅសាសនា ឬ ពិធីហែសព។ ពិណពាទ្យជាប្រភេទភ្លេងខ្លាំងបើប្រៀបធៀបទៅនឹងដទៃទៀត។ វង់ភ្លេងនេះមានសំនៀងខ្លាំងៗ ព្រោះ ជាវង់ភ្លេងប្រើសុទ្ធតែឧបករណ៏ភ្លេងគោះដំធ្ងន់ៗ ប្រគំតែបទខ្លំាងៗសម្រាប់បំពេញសេចក្តីត្រូវការ ក្នុង ត្រៃវេទ មានព្រះព្រហ្មព្រះសិវះ និង ព្រះវិស្ណុ (ត្រៃសរណះ) ដូចជាបទលើកទ័ព បទហោះហើរ បទប្រយុទ្ធ បទសម្តែងរិទ្ធ កាឡាខ្លួន បទផ្លែងសរ។ ក្រៅពីនេះវង់ភ្លេងពិណពាទ្យប្រគំតែបទវែងៗ ដែលមានលក្ខណះជាបទបរិយាយសាច់រឿង ប្រើមនោសញ្ចេតនាបម្រើអោយតួអង្គក្នុងរឿង ឧបករណ៏ បទជើតជឺន បទបារំាងវែង បទភូមាវែង បទខែកនុព្វរី៣ជាន់។ សុទ្ធតែជាបទធំៗ មានរយះ ពេលប្រគំជាង ៣០នាទី ក្នុងមួយបទៗ។ ទាក់ទងទៅនឹងពិធីផ្សេងៗក្នុងព្រហ្មញ្ញសាសនាវង់ភ្លេង ពិណពាទ្យនេះមានតួនាទីសំខាន់ណាស់ដូចជាពិធី ឧទ្ធិសបូងសូងពិធីសំពះគ្រូ ពិធីលាបំណន់ ពិធីសែនក្រុងពាលី ពិធីបញ្ជុះ បឋមសិលា សង់ប្រាសាទសង់ព្រះវិហារ ឬ សង់ផ្ទះ ពិធីរាំច្រៀងផ្សេងៗ ក្នុងទេវកថា ដូចជាក្នុងរឿងរាមកេរ្តិ៏ រឿងមហាភាតរយុទ្ធជាដើម មានពិធីរាំរបាំបុរាណ ឬ របាំព្រះរាជទ្រព្យ ពិធីសម្តែងល្ខោនពាក់មុខ (ល្ខោនខោល) ល្ខោនបើកបទ។ ទាក់ទងទៅនឹងពិធីផ្សេងៗ ក្នុងពុទ្ធសាសនា វង់ភ្លេងពិណពាទ្យនេះនឹងមានតួនាទីសំខាន់ដូចជា ក្នុងពិធីបុណ្យកឋិន ពិធីបុណ្យផ្កា ពិធីបុណ្យបំបូសនាគ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យ បច្ច័យបួន ។ នៅ ពេលមានភ្លេងពិណពាទ្យនេះដែរ។ ក្រៅពីពិធីសាសនាទាំងពីរវង់ភ្លេងពិណពាទ្យ បានជ្រៀតចូលទៅ បម្រើអោយពិធីប្រពៃណីខ្មែរជាបណ្តើរៗ មានពិធីតម្កល់សព ពិធីដង្ហែរសព ពិធីបូជាសព ឬ ពិធីបញ្ជុះ អដិ្ឋធាតុ។ តាមសំណុំលក្ខណះជារួមរបស់វង់ភ្លេងពិណពាទ្យនេះបញ្ជាក់អោយឃើញថា ភ្លេងពិណពាទ្យ សម្រាប់ឆ្លុះបញ្ជាំងជីវភាពមនុស្សខ្លាំងកំណត់ពុទ្ធិមនុស្សខាំ្លង កំណត់សតិអារម្មណ៏ជឿងលឿនខាំ្លង កំណត់រាល់ថាមពលខាំ្លងក្លារបស់មនុស្សខ្មែរក្នុងសង្គមខ្មែរ ជាពិសេសក្នុងសង្គមសម័យមហានគរ គឺខាំ្លងទាំងនយោបាយ ខាំ្លងទាំងសង្គម ខ្លាំងទាំងសេដ្ឋកិច្ច និង ខ្លាំងទាំងសាសនា និង វប្បធម៏។
អាស្រ័យដោយប្រជាពលរដ្ឋខ្មែរជាអ្នកគោរពសាសនាព្រះពុទ្ធសាសនាខ្ជាប់ខ្ជួនបំផុត នោះទើបខ្មែរបានចាត់ទុកថា ភ្លេងពិណពាទ្យជាភ្លេងវត្តសម្រាប់បម្រើអោយវត្តក្នុងពិធីផ្សេងៗ តាមព្រះពុទ្ធសាសនា។ វង់ភ្លេងពិណពាទ្យបានរីកចម្រើនដល់កម្រិតខ្ពស់បំផុតក្នុងសម័យសង្គមរាស្រ្តនិយម។ វត្តនីមួយៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានវង់ភ្លេងពិណពាទ្យ ១វង់ជាកម្មសិទ្ធរបស់វត្ត។ ដូចនេះហើយបានវង់ភ្លេង ពិណពាទ្យមានចំនួន ១៩៦៨ វង់ តាមចំនួនវត្តដែលមានក្នុងសម័យសង្គមរាស្ត្រនិយមនៅក្នុងឆ្នាំ ១៩៧០។

ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ ជាល្បែងកំសាន្តសប្បាយរបស់យុវជន យុវនារីយើងទាំងប្រុស
ទាំងស្រី។ គេលេងល្បែងនេះ ដោយប្រើកម្លាំងកាយជាសំខាន់ ហើយលេងនៅរដូវចូលឆ្នាំ
និង នៅពេលពិធីបុណ្យផ្សេងៗទៀត ដូចជា អកអំបុក សំពះព្រះខែជាដើម។ ទីកន្លែងគេ
និយមលែង នៅក្នុងវត្ត ព្រោះមានទីធ្លា ធំទូលាយ ងាយស្រួល ក្នុងការលេង តែគេក៏អាចលេង
តាមភូមិ បានដែរ អោយតែភូមិនោះមានមនុស្សផ្តុំគ្នាច្រើន ហើយល្មមមានទីវាលអាចលេង
បាន។ គេច្រើនលេងនៅពេលថ្ងៃ ឬ យប់ក្រោមពន្លឺព្រះចន្ទ័។
ប្រភព
តាមរឿងនិទី១
ល្បែងទាញព្រ័ត្រមានដើមកំណើតដំបូងមកពីពួកយក្ស និងពួកទេវតាប្រណាំងកម្លំាងត្មា។ មានកាលថ្ងៃមួយនោះ ពួកយក្សច្រណែននឹងពួកទេវតាថា ពួកនេះគ្មានមហិទ្ធិឬទ្ធីខ្លាំងពូកែ ជាងពួកយើងទេ ប៉ុន្តែបែរជាពួកនេះមានកម្លំាងខ្លំាងជាងពួកយើងជាយក្ស នេះដោយសាតែ ព្រះឥសូរទ្រង់ប្រោសប្រាណ តែបើល្បងកម្លាំងគ្នា មុខជាពួកនេះចាញ់យើងមិនខាន។ ពួកទេវ តា ឮក៏អៀនខ្មាស នាំគ្នានិយាយដាក់យក្សវិញថា “ យើងមិនខ្លាចទេមាឌប៉ុនយក្សនោះ បើចង់ ប្រកួតគ្នាយើងក៏មិនខ្លាំដែរ លើកលែងតែប្រើយុទ្ធវិធី” ។ ពួកយក្ស និងពួកទេវតាក៏ព្រមព្រៀង គ្នាយកវិធីទាញព្រ័ត្រនេះ ដើម្បីល្បងកម្លំាងគ្នាថា បើពួកយក្សឈ្នះពួកទេវតា ពួកយក្សត្រូវ បានឋានះខ្ពស់ជាង ទោះបីត្រូវ ចូលគាល់ព្រះឥសូរក្តី នៅទីប្រជុំដ៏ទៃក្តី ត្រូវពួកយក្សបានទីអង្គុយខ្ពស់ជាងទេវតាជាដរាប។ កាលបើព្រមព្រៀងគ្នាហើយ កំណត់ពេល វេលា និងទាញព្រ័ត្រក្នុងថ្ងៃស្អែក ពួកទេវតាចេះតែដើរស្រចុះស្រឡើង ជាពួកៗ នៅមុខព្រះ លានព្រះឥសូរ។ គាប់ជួនពេលនោះស្តេចពាលីបានទ្រង់ជា្របទ្រង់តា្រស់ប្រាប់ឧបាយថា “ឪ្យយកនាគធ្វើជាព្រ័ត្រ ហើយពួកទេវតាទាញខាងក្បាល ឯពួកយក្សទាញខាងកន្ទុយ ដល់ពេលទាញ ឪ្យទេវតាមួយអង្កយកម្រាមដៃចុចត្រង់ផ្ចិតនាគៗ នឹងរសើបហើយវាត់កន្ទុយ ឪ្យរបូតពីដៃយក្ស ស្ទុះទៅខាងទេវតា ទេវតាមុខនឹងជាឈ្នះមិនខាន” ។ ដល់ពេលទាញ ទេវតា សុំនៅខាងក្បាល យក្សក៏ព្រមលុះទាញទៅទេវតាឈ្នះពួកយក្សមែន។ ហើយមានភស្តុតាងជាក់ស្តែងរូបចម្លាក់នៅជញ្ជាំងប្រាសាទអង្គវត្តរូបនាគមួយសន្លឹងយ៉ាងវែង ខាងក្បាលសុទ្ធតែពួកទេវតា ឯខាងកន្ទុយសុទ្ធតែពួកយក្សប្រជែងគ្នាទាញរបៀបដូចទាញព្រ័ត្រសព្វថ្ងៃនេះសុទ្ធសាទ។
រឿងនិទានទី២
រឿងនេះដំណាលថា ពួកយក្សនិងពួកអាទិទេពបបួលគ្នាកូរសមុទ្រឪ្យខះ ដើម្បីយកទឹកអម្រឹត (អមតះ) ផឹកកុំឪ្យស្លាប់។ ដោយយកនាគ ឈ្មោះ វាសូគី ធ្វើជាខ្សែសម្រាប់ទាញបង្វិលភ្នំ ចំណែកព្រះនារាយណ៏ បានកាឡាខ្លូនធ្វើជាអណ្តើកកធ៌មះ ជួយធ្វើជាកំណល់ទ្រភ្នំឈ្មោះ មន្តរះ។ ហើយពួកអាទិទេញកាន់នៅក្បាលនាគ ចំណែកពួកអសុរះកាន់នៅកន្ទុយនាគ ។ នៅពេលបង្វិលបានធ្វើឪ្យនាគពុល ហើយកែរចេញ ចំហាយពីសពណ៏ខ្មៅផ្ទុកដោយអណ្តាត ភ្លើងពីក្នុងមាត់មក ពេលនោះក៏បង្គហេតុឪ្យកើតបានភ្លៀង នៅខាងពួកអាទេទេព។ នេះជាកណីដែលមានល្បែងទាញព្រ័ត្រមកដល់សព្វថ្ងៃយើងនេះ។

ល្បែងអង្គញ់

ល្បែងអង្គញ់ គឺអោយឈ្មោះទៅតាមវត្ថុគេលេង គឺផ្លែអង្គញ់ដែលក្រៀម
ស្ងួត។ ល្បែងនេះគឺលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅពេល
ថ្ងៃ ឬ ពេលយប់ខែភ្លែនារដូវចូលឆ្នាំ។ ល្បែងនេះគេលេងបានតាំងពីមានគ្នាពីរ
នាក់ឡើងទៅដល់ដប់នាក់។ បើគេគិតនិយមកោយកែងទេ គឺគេដាំ ៣ បោះ៣
តែបើគ្នាច្រើនគែដាំ៥ ប៉ុន្តែគេមិនអោយតិច ឬ ច្រើនជាងនេះទេ។ គេចែកគ្នា
ជាពីរពួកមានចំនួនស្មើគ្នា ស្រីមា្ខងប្រុសមា្ខង ឬ ចម្រុះគ្នាក៏បាន។
របៀបលេង
ប្រដាប់ប្រដាលេង
មាន (កោយ) ចែកជាពីរហៅថា (កោយដាំ) និង (កោយបោះ) ។ កោយមួយផ្នែក
មានចំនួន ៣ ឬ ៥ គឺថាបើដាំកោយ ៣បោះ ក៏៣ ដែរ បើដាំកោយ ៥ បោះក៏៥ដែរ
។ ដែលថាកោយដាំគឺជាកោយដែលគេដាំភ្ជាប់ទៅនឹងដីកន្លែងចេញពីកោយ
កណ្តាលមួយគេហៅថា (មេកោ្លង ឬ កន្លោង) មូយឬពីរខាងស្តាំ មួយឬពីរខាង
ឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរជាមេខ្យល់នាំមុខ (ត្រីកោណ)។ រីឯ កោយ
បោះគឺជាកោយទាំងឡាយដែលគេកាន់បោះ។ ត្រង់រណ្តៅតូចៗដែលគេឆ្លៀលដី
ដាំកោយ ហៅថា (រន្ធឬ រន្ធកោយ)។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណ ៣ ឬ ៤ ម៉ែត្រសន្មតហៅថា (ទី)
គឺជាកន្លែងដែលគេឈរបោះ។
ការលេង
អ្នកឡើងបោះមុនសម្រេចលើការព្រមព្រៀងគ្នា ជាធម្មតាគេតែងអោយអ្នក
ខ្សោយបោះមុន។ ឯការចាញ់ឈ្នះ អស្រ័យលើអ្នកណាបោះត្រូវកោយដាំចប់
សព្វគ្រប់មុនគេ គឺគ្រប់បែបថ្នាក់ ។ល្បែងនេះមានលក្ខខណ្ឌ បើធ្វើខុសបទ
វិន័យ និង ត្រូវទទួលពិន័យភ្លាមៗ។ លក្ខខណ្ឌទាំងនេះមាន បោះ
1. បោះ(កាន់បោះពីទីតម្រង់ទៅកោយ)
2. ស៊ីគោល(ដាក់លើក្បាលជង្គង់ យកមា្រមដៃបាញ់)
3. ស៊ីប៉ារ៉េត(ដាក់ផ្ទាល់នឹងដី យកម្រាមដៃបាញ់)
4. ត្រកង (ប្រមៀលអង្គញ់ពីទី)
5. ចាក់ខ្នែក ឬ ខ្ទាក់ខ្ទែក( ដាក់អង្គញ់លើខ្ទងជើង ឈានបីជំហាន)
6. បោះជោះ(បោះសម្រេចជាចុងក្រោយចំផុត)
របៀបលេងក្នុងសង្កាត់នីមួយៗ
ថា្នក់ទី១ បោះ
អ្នកដែលត្រូវឡើងបោះ គេបោះតម្រង់ទៅកោយដាំណាមួយ កាលបើបោះទៅ
ត្រូវកោយដំាហើយ កោយនោះខ្ទាតចេញពីរន្ធ ហើយកោយនោះទៅជំនួសក្នុង
រន្ធកោយដាំ អ្នកដាំទះកោយនោះកប់ថែមទៀត បែបនេះគេហៅថា(ស្អុយ)។
បើបោះត្រូវកោយណាមួយហើយដល់បោះកោយមួយទៀតទៅត្រូវកោយដដែល
គេហៅថា (ម៉ាយ)។
អ្នកបោះប្រព្រឹត្តខុសវិន័យទាំងនេះ អ្នកបោះត្រូវទៅដាំ អ្នកដាំត្រូវទៅបោះវិញ។
កាលបើបោះត្រូវកោយដែលដួលអស់ហើយ នោះគេត្រូវចាប់បន្តទៅធ្វើស៊ី
គោលទៀត។

ល្បែងឈូង

ល្បែងឈូងជាល្បែងប្រជាប្រិយរបស់ខ្មែរ ដែលមានប្រជាប្រិយភាពណាស់ ក្នុងចំណោមល្បែងប្រជាប្រិយរនស់ខ្មែរដែលគេនិយមលេង ក្នុងឪកាសបុណ្យចូលឆ្នំាថ្មី ។
ពេលនោះហើយដែលគេសង្កេតឃើញក្នុងស្រទាប់យុវវ័យពេញទៅដោយសម្រស់ធម្មជាតិ
ដូចជាផ្កាកំពុងរីក ពោរពេញដោយសម្លៀកបំពាក់ចម្រុះពណ៏ដែលគេបានផ្ចិតផ្ចង់ជម្រើស
សម្រាប់មកបង្អួតគ្នា។ ពាក្យសម្តីច្រៀងតាមបែបបទ ប្រកបដោយលក្ខណះទំយើ មានពាក្យ
កែវព្រលឹង មាសបង ប្រុសស្ងួន ដែលជាគន្លឹះទាក់ទាញចិត្តរវាងស្រី និង ប្រុសឪ្យស្ថិតក្នុង
ភាពផ្អែមត្រជាក់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុសមួយពួក និងស្រីមួយពួក ឬ ក៏ចម្រុះ
គ្នាក៏បាន។ ក្នុងមួយពួកៗ មានគ្នាពី ១០នាក់ ឬ ២០ នាក់ឡើងទៅ ដោយឈរជាជួរទល់មុខ
គ្នាឃ្លាតពីគ្នាប្រមាណ ៨ ឬ ១០ម៉ែត្រ។
ប្រភព
តាមរឿងនាលិនិកាជាតកនិទានថា
មានឥសីមួយមានម្តាយជាក្តាន់ញី ឪពុកជាព្រាហ្មណ៏។ ឥសីនោះមានមហិទិ្ធឬទិ្ធខ្លាំងណាស់
អាចធ្វើឪ្យនគរកាសីកើតគ្រោះរាំងស្ងួតបាន។ ទោះបីស្តេចនៃនគរនោះខំបួងសួងយ៉ាងណាក៏ដោយ ក៏គ្មានភ្លៀងធ្លាក់ដែរ។ ពេលមួយនោះ
សក្កទេវរាជ (ព្រះឥន្ទ) បានមកសណិ្ធតប្រាប់សេ្តចនោះថា បើចង់មាន ភ្លៀងត្រូវ ធ្វើឪ្យ ឥសីនោះអស់មហិទិ្ធឬទិ្ធ ដោយបញ្ជូនក្សត្រីព្រះអង្គព្រនាមនាលិនិកាទៅលួងលោម។ ពេលដែលក្សត្រី ទៅដល់អាស្រមនោះ ព្រះនាងបានយកឈូងលេងកម្សាន្តជាមួយភី
លៀង។ ពេលត្រឡប់មកដល់អាស្រម ឥសីបានប្រទះឃើញក៏ ចាប់ចិត្តសេ្នហា ក្រោយមក
ក៏មានភ្លៀងធ្លាក់ធម្មតាវិញដល់ព្រះនគររបស់ព្រះនាង។
ល្បែងឈូងនេះអាចធ្វើអោយមានសេចក្តីត្រេកត្រអាល និង ជារឿងស្រវឹងខាងផ្លូវ
តណ្ហារបស់ស្រី្ត ដែលអាចលួងលោមចិត្តបុរស។ នៅប្រទេសក្លឹងខាងត្បូង ជំនាន់ដើមមុន
នឹងរៀបការយកគ្នាជាប្តីប្រពន្ធ គេត្រូវនាំគ្នាលេងឈូងរៀងរាល់យប់ ហើយស្រីៗជាអ្នក
ច្រៀង។ ទំនៀមទំលាប់ នេះបានក្លាយទៅជាប្រពៃណីនៃការលេងកម្សាន្ត ដោយច្រៀង
ឆ្លងឆ្លើយគ្នារវាងប្រុស និង ស្រី ឬ ច្រៀងជាគូៗក្នុងពិធីផ្សេងៗតរៀងមក នេះប្រហែល
ជាត្រូវទទួលឥទិ្ធពលពីអារ្យធម៌ក្លឹងតរៀងមក។
របៀបលេង
ក . សម្ភារះ គេយកក្រមា ឬ កន្សែង ឬ ស្រទនចេកមកមូរឆ្នូលឪ្យមូល ចងរឹតឪ្យតឹង
ណែនល្មមមានទំហំប៉ុនលលាដ៏ដូង ហើយទុកកន្ទុយ បន្ទិច ហៅថា ឈូងសម្រាប់កាន់
បោះ ឬ ចោលទៅមករកគ្នា។
ខ . ប្រភេទឈូង : ឈូងមានពីរប្រភេទ គឺឈូងច្រៀងនិង ឈូងលោះ។
១ . ឈូង : មុនដំបូងពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពូកខាងស្រី
ប្រុងចាប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដីគេចាត់ទុកថាស្អុយ។ ហើយគេចាប់ផ្តើមបោះ
អោយខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់ឈូងកុំអោយធ្លាក់ដល់ដី។ កាលចាប់បាន
ហើយ គេក៏បានចោលសំដៅទៅពួកខាងស្រី ពិសេសនាងណាដែលខ្លួនពេញចិត្ត បើ
ចោលខុស គេចាត់ទុកថាស្អុយ រួចផ្តើមសារជាថ្មី បើចោលត្រូវស្រីណាហើយ ស្រីនោះ
ត្រូវច្រៀងរាំយកឈូងទៅជូនខាងប្រុស (ហៅថាច្រៀងរាំជូនឈូង) ។ របៀបច្រៀងរាំនេះ
មា្នក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា : (ប្អូនចាប់ឈូង
បាន ឈួងបែកជាបួន ព្រលឹងប្រុសស្ងួនទទួលឈួងទៅ) ពួកខាងស្រីៗទាំងអស់នោះ
បន្ទរថា :( ឪកែវណា កែវពិអា ឪណាកែវអើញ អឺអឺងអើយ ) ។រូចហើយហុចឈួងទៅឪ្យ
ពួកប្រុសៗទទួលហើយ ក៏ចាប់ផ្តើមបោះទៅអោយពួកស្រីៗវិញ។

ពិធីបុណ្យចូលឆ្នាំខែ្មរ

ខ្មែរនិយមចូលឆ្នាំថ្មីនៅខែចែត្រ តាមពិតខ្មែរចូលឆ្នាំជាពីរលើក ។ លើកទី ១ គិត
តាមដំណើរព្រះចន្ទ័ និង ការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ឈ្មោះសត្វប្រចាំឆ្នាំទាំង ១២ មាន
១ ឆ្នាំជូត នាមសត្វកណ្តុរ
២ ឆ្នាំឆ្លូវនាមសត្វគោ
៣ ឆ្នាំខាលនាមសត្វខ្លា
៤ ឆ្នាំថោះនាមសត្វទន្សាយ
៥ ឆ្នាំរោងនាមសត្វនាគ ឬ ពស់ធំ
៦ ឆ្នាំម្សាញ់នាមសត្វពស់ ឬពស់តូច
៧ ឆ្នំាមមីនាមសត្វសេះ
៨ ឆ្នាំវកនាមសត្វពពែ
៩ ឆ្នាំវកនាមសត្វស្វា
១០ ឆ្នំារកានាមសត្វមាន់
១១ ឆ្នាំចនាមសត្វឆ្កែ
១២ ឆ្នាំកុរនាមសត្វជ្រូក
ការចូលឆ្នាំត្រូវនៅក្នុងថ្ងៃទី១ ខែចែត្រ ។លើកទី២ គិតតាមដំណើរព្រះអាទិត្យ
ហើយដែល គេសម្គាល់ថាចូលឆ្នាំជាសាមញ្ញ ឬ របស់ពលរដ្ឋ។ ការចូលឆ្នាំនេះមិនសូវទៀងទាត់ ជួនកាលត្រូវលើថ្ងៃទី ១៣ ជួនកាលត្រូវលើថ្ងៃ
ខែមេសា ប៉ុន្តែច្រើនតែត្រូវលើថ្ងៃ ១៣ ជារឿយៗជាង។ នៅចន្លោះពេលពីរថ្ងៃ
ចូលឆ្នាំលើកទី១ នៅថ្ងៃចូលឆ្នាំលើលទី២ តែងតែមានពេលយូរ ឬ ឆាប់តាម
កាលះទេសះ។
សព្វថ្ងៃនេះ អ្នកស្រុកនិយមធ្វើបុណ្យចូលឆ្នាំជាឧឡារឹកតែនៅពេលចូលឆ្នំា គិត
តាមដំណើរព្រះអាទិត្យនេះ ហើយបុណ្យនេះត្រូវធ្វើចំនួន ៣ឬ ៤តាមការកំណត់
របស់ក្រុមហោរាសាស្ត្រ។
ប្រទេសខ្មែរយើងពីដដើម គឺពីត្រឹមសម័យក្រុងនគរធំឡើងទៅ ប្រើចន្ទគតិជាសំ
ខាន់ទើបបានដាក់លេខរៀងមិតសិរជាខែទី១ ហើយចូលឆ្នំាក្នុងខែនេះតាមដែល
មានកំណត់របស់បេសកជនចិនឈ្មោះជាវតាកួនដែលបានមកស្រុកខ្មែរក្នុង
គ្រិស្កសករាជ ១២៩៥ ដែលបានកត់ត្រាពីប្រវត្តិការណ៏ស្រុកខ្មែរមានសេចក្តីថា
ខ្មែរចូលឆ្នាំក្នុងទី១ ត្រូវនឹងខែទី១០ របស់ចិន។ ខែដែលថាត្រូវនឹងខែទី១០ របស់
ចិនគិតទៅឃើញត្រូវនឹងខែកតិ្តក (ទី១២) របស់ខ្មែរ បើថាត្រូវនឹងខែទី ១១ របស់
ចិននោះត្រូវចំជាង តែសេចក្តីពិតក៏មិនខុស ព្រោះពីដើមគេរាប់ពីថ្ងៃ១រោច ខែ
កត្តិកដល់ពេញបូណ៌មីខែមិគសិរ។ លុះពេលក្រោយមកប្រមាណពីពេលក្រោយ
ដែលផ្តើមប្រើចុល្លសករាជមក ទើបត្រឡប់ប្រើសុរិយគតិ ហើយកំណត់ចូលឆ្នាំ
ខែចែត្រ ។ ហើយកំណត់ព្រះអាទិត្យចូលកាន់មេសរាសី ដែលជាសាមញ្ញ
សង្រ្កាន គឺព្រះអាទិត្យដើរត្រង់ពីលើក្បាលសង្រ្កាន្តវិញ មិនយកតាមអាយន្ត
សង្រ្កាន្ត ដូចមុនកាលកំណត់តាមសាមញ្ញសង្រ្កាន្ត (សុរិយាគតិ)។
ឈ្មោះទេវធីតា មហាសង្រ្កាន្ត និង គ្រឿងអភរណះ ទំនាយតាមរម្រា ដូច
តទៅនេះ :
បើសង្រ្កានជាថ្ងៃអាទិត្យ ឈ្មោះ ទុង្សា សៀតផ្កាទទឹម គ្រឿងប្រចាប់ទុមរាគ
ភក្សាហារផ្លែឧទុម្តរ អាវុធស្តាំកងច័ក្រ ឆ្វេងសង្ខ័ពាហនះគ្រុឌ។
បើថ្ងៃច័ន្ទឈ្មោះ គោរាគ សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារ
ប្រេង អវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនះខ្លា។
បើថ្ងៃអង្គារ ឈ្មោះ គោរាក្សសា សៀតផ្កាឈូក គ្រឿងប្រដាបមោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៏ ឆ្វេងធ្នូ ពាហនះអស្សតរ។
បើថ្ងៃពុធ ឈ្មោះមណ្ឌា សៀតផ្កាចម្បា គ្រឿងប្រដាប់ពិទូរ្យ ភក្សហារទឹក
ដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនះលា។
បើថ្ងៃព្រហស្បត្តិ៏ ឈ្មោះ កិរិណី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សា
ហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនះ ដំរី។
បើថ្ងៃសុក្រ ឈ្មោះ កិមិរា សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សា
ហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ណាហនះ ក្របី។
បើថ្ងៃសៅរ៏ ឈ្មោះមហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៏
ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៏ពាហនះក្ងោក។
ក. ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២
ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំ
ចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់
នោះ គេអាចដឹងបានយ៉ាងទៀតទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្រ្តបែប
បុរាណគឺក្បួនមហាសង្ក្រាន្តនេះឯង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យក្រុង
នគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃ ព្រះចន្ទ) ទើបកំណត់យកខែមិត
សិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។
លុះក្រោយមកទើបគេនិយមប្រើសុរិតគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ
ហើយកំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូល
កាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែមេសា (ចែត្រ) រៀង
រាល់ឆ្នាំ ប៉ុន្តែយូរៗ ទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្រ្កាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា(សាមញ្ញសង្រ្កាន្ត) (ព្រះអាទិត្យដើរត្រង់លើក្បាលជាសង្រ្កាន្ត) ។មហាសង្រ្កាន
ដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា (អាយន្ត សង្រ្កាន្ត) (ពេលដែលព្រះ
អាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ)។
គេនៅប្រើចន្ទគតិអែបគ្នា និង សុរិតគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធ
ប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយ
ទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្ទើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែ
ក្នុងរវាង ១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ
ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀនចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូល
ឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង
រកអុសទុកកាត់សម្លៀកបំពាក់ថ្មីៗជាដើម។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការះបូជាសម្រាប់ទទួលទេវតាថ្មីមាន បាយ
សីមួយគូ សា្លធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ សា្ល៥ ម្លូ៥ បារី៥ ផ្កា លាជ ទឹកមួយ ផ្តិល និង ភេសជ្ជះ នំនែក ផ្លែឈើ គ្រប់មុខ។ ចំណែកផ្ទះ សម្បែង គេ
តុបតែងរំលេច ដោយអំពូលអគិ្គសនីខ្សែតូចៗចម្រុះពណ៏ ឬ ចង្កៀងគោម គ្រប់
ពណ៏សម្រាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែង
រៀបគ្រឿងសក្ការះនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាថ្មី។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមការយល់ដឹង ពិធីបុណ្យភ្ជុំបិណ្យប្រព្រឹត្តតាមទំនៀមពី គឺទំនៀម
ព្រះពុទ្ធសាសនា និងទំនៀមអ្នកស្រុក ហើយបានអោយដឹងទៀតថា នៅភារនោច នៃខែ (ភទ្របទ) ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញ ទៅដោយពពក ទឹកពេញអាកាស
បណ្តាលភាព ស្រអាប់ ក្នុងរាត្រីគ្មាន ពន្លឺព្រះចន្ទ័ដែលប្រកបដោយភ្លៀងរលឹម ជាប្រចាំនោះ គេមានជំនឿថា ស្តេចបច្ចុរាជ បានដោះលែងសត្វនរកប្រែត
អោយមករកញ្ញាត្តិមិត្ត និង កូនចៅ ដើម្បីទទួលកុសលផលបុណ្យដែលកូនចៅ
ដែលសត្វប្រែតនរកទាំងនោះឧទិ្ទសទៅអោយ ហើយបើថា សត្វប្រែតនរក
នោះបានស្វិតស្វាញខិតខំរក គ្រប់ប្រាំពីរវត្ថ មិនឃើញនោះទេ សត្វប្រែតទាំង
នោះនឹងទៅស្ថានរបស់ខ្លួនវិញ ដោយបានបន្សល់ទុកនូវបណ្តាសារ ដល់
កូនចៅដោយក្តីសមន្សសផង ។
បើយោងទៅតាមព្រះពុទ្ធសាសនា បានអោយដឹងថា ។មានព្រះពុទ្ធមួយព្រះ
អង្គ ព្រះនាម ហោសសក្ត័ បានត្រាស់ដឹងនៅក្នុងលោកនៅពេលនោះ ព្រះ
បិតាព្រះនាម មហិទ្ធរាជ មានបុត្រាបីអង្គ ផេ្សងទៀតក្រៅពី ហោសសក្ត័
ដោយបុត្រទាំងបីអង្គមានចិត្តជ្រះថា្លឃើញព្រះអង្គម្ចាស់បានត្រាស់ជាព្រះ
ពុទ្ធព្រះនាមហោសសក្ត័ ចង់ធើ្វទានម្ចាស់បងក៏ប៉ុន្តែ ព្រះមហាក្សត្រព្រះបិតា ព្រះនាមមហិទរាជធ្វើទានអស់ចិត្តយើងសិនចាំឯងធ្វើ តែថ្ងៃក្រោយស្រុកកើត កុលតិយុទ្ធ តាមជាយដែនត្រូវបញ្ជូនទាំងបីរូបទៅបង្រាបការបោះបោរតាម ជាយដែនបានប្រកបដោយជោគជ័យបានសម្រេច ត្រលប់មកវិញព្រះមាតា បិតាមានសេចក្តីត្រេកអរ ហើយអនុញ្ញាតបុត្រចង់បានអីទៀត ព្រះបិតាអោយទាំង អស់
ព្រះអង្គទាំងបីរូបគ្មានចង់អ្វីក្រៅពីធ្វើទាននៅក្នុងសណ្តាក់របស់ម្ចាស់បងទេ សុំធ្វើទានជានិច្ចកាល។ សុំ៦ឆ្នាំ រហូតមកដល់ ៣ខែ គឺម្នាក់ ១ ខែៗ ព្រះរាជ បុត្រនឹងមានទព័របស់ព្រះអង្គ១០០០ ព្រះរាជ្យនឹងធ្វើរាជ្យ
ទានស្លៀក ស ពាក់ស សម្រាប់សមារទានសីល ៣ខែ ។ ប្រគេនទានទៅ
ដល់ព្រះភិក្ខុសង្ឃ មាន ព្រះពុទ្ធម្ចាស់បង ព្រះនាម ហោសសក្ត័ជាអធិបតី ពេលដែលធ្វើទានក៏ចាត់អោយនាយ ស្មៀនចាត់ចែងប្រាក់ឃំា្លង គ្រប់ ៣ខែសម្រាប់ភិក្ខុសង្ឃ និង ព្រះពុទ្ធនៅក្នុងវត្តទាំងអស់ ទំាងព្រះរាជ្យបុត្រទាំង បី និង ទព័ ១០០០ទៀតព្រមទាំងភិក្ខុសង្ឃទាំងអស់ផង។ ការធ្វើយូរៗទៅក្រុមអ្នកចាត់ចែងទានមានសេចក្តីប្រមាថ បានឃើញម្ហូបចំណី ពិសារតែងតែលូកហូម ឬ ក៏សាកមុនហើយកូនយំទារខ្លះចេះតែហុច មុខ ហុចក្រោយមើលទៅពិបាក ក៏ទទួលទានពេញបទទៅ លែងគិតអ្វីទំាងអស់ លែងខា្លចបាប ទោះបីមុខព្រះពុទ្ធក៏ដោយ ក្រោយពីស្លាប់ទៅទើបក្រុមប្រមាថ សុំទានចាត់ចែង។ហើយបានព្រះពុទ្ធត្រាស់ព្រះពុទ្ធព្រះនាម បកុសង្ឃឃ ពួកប្រែតសួរទៅ ព្រះពុទ្ធបានមានពុទ្ធធិការថា ចាំសួរព្រះពុទ្ធជំនាន់ក្រោយ ហើយព្រះពុទ្ធ ព្រះកោរនាគត្រាស់ដឹងក៏សួរទៀត បានឆ្លើយដូចព្រះពុទ្ធមុនៗ រហូតមកដល់ព្រះពុទ្ធព្រះនាម សមណគោត្តម មរណគ្រូនៃយើង បានត្រាស់ដឹងក៏ សួរទៀតហើយព្រះពុទ្ធមានពុទ្ធធិការថា ចាំមើលក្រុមញ្ញាតិ របស់អ្នកធ្វើទាននៅក្នុង សម្នាក់របស់សន្ថាពុទ្ធ ចាំសន្ថាពុទ្ធនិងញាំងទាននោះ អោយសម្រេចនូវទានទាំងឡាយ។ នាយស្មៀនកាលនោះ ដែលបានចាត់ចែង ទានផ្សេងៗ ប្រគេនភិក្ខុសង្ឃ ពេលនោះមិនបានប្រមាណ បានបង្កើតស្តេច ពុទ្ធធិសាល។ដូចនេះឃើញថា មានបាបខ្លាំងណាស់ ដោយសារតែ លូក ឬ ហូប មុននឹងព្រះពុទ្ធនោះ សម្រាប់អ្នកធ្វើគឺមិនអីនោះទេ ទោះបីជាហេវ ឬ ឃ្លានយ៉ាងណា កុំហូបមុនព្រះពុទ្ធអោយសោះ។ចំនុចដែល ជាអំពើបាបនឹង ទាក់ទងទៅនឹង ការមើលស្រាលតួររបស់ព្រះអង្គ យករបស់គេដោយ
អត់បានប្រាប់ម្ចាស់គេ ។គោលការធំៗដែលមានអត្ថប្រយោជន៏ នៅក្នុងគម្ពីបុរាណមិនបានបញ្ជាក់អោយច្បាស់លាស់នោះទេ តែគោលធំនៃពីធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយះពេល ១៥ថ្ងៃនេះ ឃើញថាមានប្រយោជន៏ច្រើនណាស់សម្រាប់ពុទ្ធបរិស័ទ ប្រយោជន៏ទី១ នោះ យើធ្វើបុណ្យក្នុងលក្ខណះតបស្នងសងគុណទៅកាន់បុព្វការីជនដែលបានចែក ឋានទៅហើយ ។ទី២ នោះយើងបានធ្វើបុណ្យសម្រាប់ខ្លួនយើងម្នាក់ៗ ដឹងស្រាប់ហើយថា មនុស្សយើងកើតមកក្នុងលោកនេះមានទ្រព្យសម្បត្តិច្រើន មានយុសក្តិបរិវាខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ នូវមិនបានអប់រំចិត្ត គំនិតបានធ្វើ បុណ្យធ្វើទាន អោយច្រើនសម្រាប់ខ្លួនយើងនោះទេ គឺគ្មានប្រយោជន៏អ្វីទាំង អស់ បានកើតមកជាមនុស្សជាលាបដ៏ខ្ពង់ខ្ពស់ដ៏ក្រៃលែង កើតមកជាមនុស្ស ហើយរស់នៅដោយប្រាសចាកទោសប្រាស់ចារអកុសលជាការក្រ ហើយនៅ ពេលចូលរួចនូវស្តាប់ ព្រះធម៏បានអប់រំក្នុងខឹ្លមសារព្រះធម៏ ដូចជា ពេលភ្ជុំបិណ្ឌកាន់បិណ្ឌ គឺថាជាទូទៅលោកអ្នកប្រាជ្ញខាងធម្មសាស្រ្ត រៀបចំ អោយមាននមសការ ព្រះរតះត្រ័យ សមារទានសីល ដើម្បីនឹងផ្សព្វផ្សាយ នូវ មាគា៏ នៃព្រះពុទ្ធសាសនា អោយជ្រួតជា្រប ដែលសំខាន់ណាស់ ក្នុងការសម្តែងនេះ ព្រះជាម្ចាស់ត្រាស់ដឹងឡើងបាន ៤៥ព្រះវស្សា លោកមិនដែលចោលថ្ងៃណាសម្តែងព្រះធម៏ឡើយ ផ្សព្វផ្សាយ
នូវពន្លឺដ៏ត្រចះត្រចង់ ក្នុងនោះដែលដើរត្រូវធ្វើល្អទៅបានដោយមាន ការយល់ ត្រូវនេះឯជាគោល ការរស់ប្រាស់ចាកទោសជាកម្រ ហើយយើងបានធ្វើបុណ្យ ទៅដល់អ្នកមានគុណរបស់យើងផងក៏ដូចជាយើងបានចូលមកអប់រំខ្លួនយើង ក្នុងនាមជាពុទ្ធបរិស័ទ។ហើយម្យ៉ាងទៀតនៅក្នុងរដូវដាក់បិណ្ឌ នេះជាទិសោត ក៏ប្រទេសយើងក៏ជាប្រទេសកសិកម្ម មិនមែនជាប្រទេសឧស្សាហកម្មទេ លោកអ្នកប្រាជ្ញបានឃើញច្បាស់ថា ពេលទំនេររបស់កសិករយើងមានតែ ពេលនឹងហើយ ដែល សន្ទូងកំពុងតែបែកគុម្ភ រួចរាល់ពីការងារ ពីសែ្រចំការ មួយរយះ មេឃត្រជាក់ល្អផង ដែលជាឪកាសងាយស្រួលទៅដល់ពុទ្ធបរិស័ទមកធ្វើបុណ្យ សន្សំកុសលនៅក្នុងវត្តនីមួយៗ នៅពេលស្តាប់ធម៏ប៉ារ៉ាលោកសូត្រ លោកអប់រំអំពីធម៏ដែលអោយវិនាសក្នុងជីវិតរបស់យើងកាលណាយើងស្គាល់ផ្លូវអបាយភូមិបានហើយយើងដើរតាមផ្លូវល្អ និង ផ្លូវត្រឹម ផ្លូវប្រពៃមានសេរីសួស្តីនៅក្នុងជីវិតមានចម្រើនលូតលាស់ណាស់ ដូចជាលោកសូត្រប៉ារ៉ាបវ។ជនណាបានប្រព្រឹត្តិល្បែងទាំងបីប្រការ ល្បែង ស្រី ល្បែងស្រា និង ល្បែងភ្នាល់ផ្សេងៗធ្វើទ្រព្យខ្លួនអោយអន្តរាយ ការល្បែងទាំង ឡាយនាំអោយវិនាស លោកប្រដៅជាពាក្យសាមញ្ញៗ ហើយមនុស្សយើងស្តាប់គ្នាបាន ហើយអាចកែខ្លួនបាន។ ចំណង់ចំណូលចិត្តរបស់យើងតែងតែងាកទៅរកអំពើអបាយមុខទាំងអស់នោះ ។ ព្រះពុទ្ធសាសនានោះបានប្រាប់ផ្លូវមនុស្សអោយចាកចេញផុតពីអំពើនាំអោយវិនាសទាំងអស់នោះហើយ ងាកមករកផ្លូវដែលមានសេរីសួស្តី ជោគជ័យម័ង្គល។ ទី៣ដើម្បីបង្កើតសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា នឹង ពុទ្ធបទរិស័ទនៅទីជិតទីឆ្ងាយដែលពីមុនមិនធ្លាប់ស្គាល់គ្នាក្រោយមកក៏ យើងបានស្គាល់គ្នានៅតាមវត្តអារាមនីមួយៗ នឹងបានស្តាប់ធម៌ជាមួយគ្នា បានសមាទានសីល បានថ្វាយបង្គំព្រះរត័នត្រ័យ បានរាប់បាទ បានស្តាប់ព្រះធម៌ពន្យល់អប់រំគ្នា ពីដើមភូមិខាងលិចវត្តទាស់ជាមួយភូមិខាង កើតវត្ត ភូមិខាងជើងលួចភូមិខាងត្បូងវត្តជាដើម ។ក្រោយពីបានស្តាប់ធម៌សុទ្ធតែគ្នាឯង សុទ្ធតែជាមនុស្សចង់សុខហេតុត្រូវទៅ លួចគ្នា មិនត្រឹមតែឈប់លួចគ្នាប៉ុណ្ណោះទេ ថែមទាំងស្រលាញ់រាប់អាន ចងសម្ពាញ់ជាមិត្ត ជាភក្ត័ មានទុក្ខធុរះអ្នកណាមានជម្ងឺ ឈឺធ្ងន់អ្នកណាក្រ ខ្សត់ មនុស្សបួនដប់ភូមិទៅជួយគ្នា។ បើតាមការសិក្សាបុណ្យភ្ជុំបិណ្ឌមាន ពីបែបរបៀបខុសគ្នាគឺតាមបែប ព្រះពុទ្ធសាសនា និងសាសនាជីនៃខ្មែរបុរាណ និងផលប្រយោជន៏នៃពីធីនេះដូចជា បើបុណ្យភ្ជុំបិណ្ឌតាមព្រះ ពុទ្ធសាសនា គឺគេហៅភ្ជុំបិណ្ឌ បិណ្ឌលាក់គេភ្នូតបាយមួយដុំ ហើយនៅបុណ្យភ្ជុំនឹង គេប្រ មូលបាយនឹង ទៀន ធូម ស្បង់ជីពរ ចំណីអាហារជាដើម ស្ករ តែហើយយក ទៅប្រគេនព្រះសង្ឃ




នៅក្នុងវត្តភ្ជុំបិណ្យនឹងភ្ជុំបិណ្យនៅក្នុងវត្តជាមួយព្រះសង្ឃ។ ឯប្រភេទដែលជាប់នឹងឬសគល់ខ្មែរ ជាប់សាសនាជីនឹង ជាភ្ជុំទទេរទេ មានតែពាក្យថា ភ្ជុំមួយមាត់ ហើយយើងអាចថា ជាទំនៀមទំលាប់តាមបែប ខែ្មរសុទ្ធសាតនឹង ពីព្រោះតាមព្រះពុទ្ធសាសនា អត់ទទួលថាមានព្រលឹង នៅជាប់ជាអចិន្ត្រៃយ៏ទេ ជាអនិចាក់ទាំងអស់ ដូចនេះបើស្លាប់ទៅខណ្ឌនឹងបន្ត គ្នាទៅកើតជាអ្វីមួយទៀត លែងជាជីដូនជីតាយើង ជីដូនជីតាយើងនៅតែជីដូនជីតាយើង ឪពុកម្តាយយើងនៅតែឪពុក
ម្តាយយើង។ ដូច្នេះកាលណាយើងនៅតែធ្វើបុណ្យភ្ជុំនឹងយើងនឹងជួបអ្នករស់ ជាមួយនឹងខ្មោច ជីដូនជីតា បងប្អូនរបស់យើងសព្វគ្រប់នឹង មានន័យថាយើង នឹងមិនមែនកាន់ព្រះពុទ្ធសាសនាពិតប្រាកដទេ មិនជាបព្ហាអីទេ តែយើងធ្វើតាមរបៀបតពីដូនតាយូរយាមកហើយ ។នេះជាប្រភេទធំមួយ គឺ ភ្ជុំភា្ជប់ ជួបជុំគ្នារវាងអ្នករស់នឹងអ្នកស្លាប់ ដែលមានន័យធំណាស់ បើយើងកាន់ របៀបនេះអោយជាប់ អោយពិតប្រាកដ វាជាប់ទៅនឹងអ្នកស្លាប់ ដែលជាវីរបុរស បានធ្វើការអោយជាតិ បម្រើជាតិ ធ្វើមេទ័ពយ៉ាងម៉េច ជាអ្នក ប្រាជ្ង ជាអ្នកអក្សរសាស្ត្រ ជាជាងចម្លាក់ មានផ្សេងៗទៀត នឹង ដែលមានរូប ចម្លាក់ រូបសម្គល់អី្វផ្សេងៗទៅ។ ហើយនៅក្នុងព្រះពុទ្ធសាសនាគ្មានអ្វីនោះទេ យើងសំពះតែព្រះពុទ្ធព្រះអង្គ តែមួយគត់ប៉ុណ្ណោះមិនជឿទៅអ្វីតាផ្តេរតាផ្តាសនោះទេ ដែលជាហេតុនាំអោយយើងនឹងខុស។ ហើយនឹងការធ្វើភ្ជុំជាមួយ មនុស្សរស់នឹងវិញ ប្រភេទធំមួយគឺ ភ្ជុំអោយធាតុមនុស្សស្រីប្រុស អោយស្គាល់គ្នា ស្រលាញ់គ្នា ជាមួយនឹងសត្វ នេះហើយជាលក្ខណះពិសេស មួយនៅក្នុងសាសនាជីនឹង។ អោយមនុស្សជួបជុំជាមួយនឹងសត្វ ត្រង់ថាថ្ងៃពិធីនឹង យើងមាន សត្វគោ សត្វក្របីគេដុសលាង គេជូត គេលាប ម្សៅ បាញ់ទឹកអប់ គ្រឿងសំអាង អោយចំណីអាហារឆា្ងញ់ៗ
សព្វគ្រប់ទៅដល់សត្វទាំងនោះ ។ហើយពួកអ្នកចាស់ទុំ មេផ្ទះ និយាយលួង
លោមសត្វ សុំទោសសត្វនឹងថា កាលពីមុនបានប្រើប្រាស់ធ្វើបាប វៃ ជេរ ខុសត្រូវ អីៗផ្សេងៗនឹង កុំអោយប្រកែប្រកាន់ យកទោសយកព័យ អោយសោះ ហើយសន្យាថា និងមិនធ្វើបាបបន្តទៀតទេ។ យកអំបោះស ដែលជាទង់ប្រលឹងយើងនឹង មកចងតាំងពីក្រឡោនផ្ទះគឺមេផ្ទះ ស្ត្រីស្រីមេម្តាយនឹង ជាព្រះមេដែលយើងគោរពជាប់ ពីមនុស្សទៅជាប់នឹងសត្វផងដែរ។ ពាក្យថាបុណ្យៗ បុណ្យភ្ជុំបើនិយាយតាមពាក្យខ្មែរសុទ្ធគឺ បូណនោះទេ គឺបូណភ្ជុំ គេមិនថាបុណ្យទេ មានន័យថា បុណ្យបាបរបៀប ឥណ្ឌា របៀបព្រះពុទ្ធសាសនា មាននរក មានឋានសួគ៌ ហើយបើបូណយើងពូន យើងធ្វើអោយលូតលាស់ឡើង។ មេដឹកនាំសាសនាជីរៀបចំពិធីភ្ជុំនឹងតាម របៀប ការធ្វើដែលជាតួធំ មិនមែនជាព្រះសង្ឃ លោកអាចារ្យនោះទេ គឺជាមេ ជាព្រះមេ ជាមេផ្ទះជាស្ត្រីដែលជាម្តាយ ដែលជាជីដូន ដែលគេចាត់ទុកជាមេក្រឡោង អោយតម្លៃធំជាងគេនោះ អ្នកនោះជាមេពិធី ធ្វើអ្វីសព្វគ្រប់ទាំងអស់។ អ្នកណាធ្វើនៅក្នុងវត្តក៏ធ្វើទៅ ហើយអ្នកទាំងអស់គ្នា មិនអាចទៅវត្តទាំងអស់បានទេ។គេធ្វើនៅក្នុងវាទ តាជី យាយជី ធ្វើនៅក្នុង ភូមិក្នុងស្រុក ដូចជាបុណ្យចូលឆ្នាំគេធ្វើនៅក្នុងវាទក៏ធ្វើ គេធ្វើនៅក្នុងផ្ទះ ក្នុងភូមិមួយៗ នឹងក៏ធ្វើ អោយតែជួបជុំគ្នា ។ការធ្វើនឹងចាំបាច់គឺ ត្រូវគោរព ឪពុក ម្តាយ គឺអញ្ជើញក្រុងពាលី ទៀនប្រាំ ធូបប្រាំ មានផ្ទិលទឹក មានអំបោះស ជាដរាប។ ពីព្រោះទឹកនឹង តំណាងអោយធាតុ បាក្រពើ អំបោះស ជាទង់ព្រលឹងរបស់យើង ហើយនឹងធាតុស្រីដែលជាម្តាយ
របស់យើង រូបនាងគងហីង ហើយនៅជាមួយនឹងសត្វទាំងអស់ ដូចជា ឆ្កែ ឆ្មា អ្វីៗជាដើម។ ពេលនឹង សត្វសប្បាយណាស់ ដោយបានម្ហូបអាហារ ចំណីស៊ី ស្រួលបួល។ ភ្ជុំជួបគ្នារវាង ម្ចាស់ផ្ទះ នឹង អ្នកបម្រើការនៅក្នុងផ្ទះ បើយើង និយាយពីដើមមានខ្ញុំកំដរហែរហប រស់នៅដូចក្រុមសាច់ញ្ញាតិ លែងអោយប្រកែប្រកាន់ ជេរប្រមាតប្រទិច អីទៀតហើយ គ្រប់ទំនាក់ទំនងរវាងមនុស្សនៅក្នុងសង្គម គឺគេជួបជុំគ្នាឡើងវិញដើម្បី សម្រួលទំនាក់ទំនងកុំអោយមានការរំលោភ គំហែងគំរាមគា្ន ដូច្នេះហើយទើប បានជាគេប្រើពាក្យថា ភ្ជុំ ប៉ុណ្ណឹង គេមិនថា ភ្ជុំបិណ្ឌទេ។
កាលបរិច្ឆេកការប្រារព្ធពិធី បុណ្យភ្ជុំគេកំណត់នៅពេលធំ គឺ នៅក្នុងមួយថ្ងៃនឹង ហើយរួចហើយគេចេះតែបន្ត បន្ថិចៗ រហូតទៅដល់ពេលបណ្តែតលយប្រទីត បណ្តែតភ្លើទៀនទៅតាមទឹក គឺថា គេជូនប្រលឹងខ្មោចដែលបានស្លាប់នឹង អោយទៅឋានអរូបិយនឹងវិញ អោយទៅតាមទឹក។ ដោយនៅជំនាន់អង្គរ នៅ ក្នុងទឹកបារាយ ក្នុងចង្អូរទឹក ជំវិញប្រាសាទ អ្នកស្រុកទៅបណ្តែតប្រទីត ។ អត្ថប្រយោជន៏ចំពោះមនុស្សរស់ត្រូវគិតទៅដល់មនុស្សសា្លប់ គឺប្រយោជន៏ធំ គឺអោយយើងស្គាល់ស្រុក ស្គាល់ទីជាតិកំណើត ស្គាលទឹកដីរបស់យើង ស្គាល់ ស្នាដៃទឹកដៃនៃជាតិយើងដែលបានធ្វើតគ្នារៀងមក គ្រប់គ្រាពេលមាន
ផលលំបាក ពេលមានគ្រោះថា្នក់ ឬពេលសប្បាយអោយយើងចាំ ប្រវត្តិសាស្ត្ររបស់យើងដែលជា កម្លាំងជាតិមួយធំណាស់ ។ បើយើងមិនចាំ នូវប្រវត្តិសាស្ត្ររបស់យើងទេ យើងនៅតែកាត់ដីទុកអោយគេ បរទេសមកយក មកបុក មកសង្កិនមករុករាន ។ សរុបមក ភ្ជុំ មានសកម្មភាព បីយ៉ាង គឺ ១ ភ្ជាប់បច្ចុប្បន្ន ទៅនឹង អតីតកាល គឺអោយមានសតិសម្បតិញ្ញះ ភ្ជាក់ អោយដឹងរឿងប្រវត្តិ កំណើត គឺយល់ប្រវត្តិសាស្ត្ររបស់យើង ដឹងកើតសា្លប់ ល្អចម្រើនយ៉ាងម៉េច បាត់ទឹកបាត់ដីយ៉ាងម៉េច ទម្លាប់អោយយើងមាន ខួរក្បាលនឹងជាប់ទៅនឹង រឿងប្រវត្តិសាស្ត្ររបស់យើង កុំអោយភ្លេចធាតុកំណើតរបស់យើង ។ ២ មនុស្សដែលនៅរស់នៅជាមួយគ្នា ជាឪ្យកាសបានជួបជុំគ្នា ចងជាតិកំណើតរបស់យើង តាមអំបោះស ថែមទាំងនៅក្នុងភូមិ ក្នុងស្រុក ក្នុងខេត្តទៀតផង។ ៣ ភ្ជុំមួយទៀត គឺថា អោយយើងភ្ជាប់ទៅនឹង សត្វ ទៅនឹង ធម្មជាតិ ទូទៅទាំងអស់ ដោយបញ្ជាក់ថា ការធ្វើរបៀបនឹងមិនមែនជាបុណ្យទេ តាមខ្មែរគេថា បូណ គឺជួយដាស់តឿន រំលឹក ការគ្រប់បែបយ៉ាងកុំអោយយើងភ្លេច អោយយើងកាន់ តែយល់ កាន់តែចម្រើតែចម្រើនឡើងទៀត។ កាលណាយើងហៅថា បុណ្យ ចាំថា យកផលនឹងទៅឡើងឋានសូគ៌ ។យើងកើតមកទៅជាអ្នកធំ អ្នកមានទ្រព្យសម្បត្តិ មានអំណាចតែប៉ុណ្ណឹង នេះហើយថា ការធ្វើ បុណ្យ។ ចំពោះបូណវិញ ជាការកសាងការបង្កបង្កើន អោយលូតលាស់អោយភា្ជក់ រលឹក អោយយល់ អោយមានប្រាជ្ញា អោយយល់ពិត អោយមនុស្សចម្រើន សប្បូរសប្បាយរុងរឿងទាំងអស់គ្នា ។កាលណាយើងចេះភ្ជុំ ជាតិកំណើត ជាតិសាស្ត្ររបស់យើង តាមអំបោះស តាមព្រលឹងរបស់យើងនឹង ហើយយើពួតដៃ ពួតកម្លាំងគ្នា រួមគំនិត អោយជាតិរបស់យើងអោយចេះការ ពារ ចេះស្រលាញ់ ទឹកដីអោយកាន់តែខ្លាំក្លាថែមទៀត។ ភ្ជុំបច្ចុប្បន្នកាលនេះ ទៅនឹង អតីតកាលនេះ អោយមានសតិសម្បត្តិញ្ញះ ផ្នែកប្រវត្តិសាស្ត្រ អោយយើងចាំជាតិកំណើត ការរស់ស្លាប់ ការពិបាក សប្បាយជាមួយគ្នា គឺយើងមិនធ្លាក់ខ្លួន នាំអោយអន្តរាយ ជៀសវាងសេចក្តីខូចខាតអន្តរាយជាតិ របស់យើង។ ប្រសិនបើយើងមិនរំលឹងអ្វីដែលបានស្លាប់ទៅហើយ បាត់ទៅហើយ ពីអតីតកាលនោះទេ គឺយើងគ្មានអ្វីជាតម្លៃដុំកុំភួននោះទេ។ ហើយកាលណាយើងមិនចេះភ្ជុំរវាងមនុស្សរស់ជាមួយសត្វ ធម្មជាតិនោះទេ ចិត្តសាហាវរបស់យើង រំលោភទៅលើសត្វ ដែលគ្នាមិនចេះនិយាយស្តីក៏ដោយ ក៏អាចមានគំនិតឃោរឃៅ ហើយចិត្តអាក្រក់ ចិត្តកាច នៅតែដុះដាល ហើយបើចេះអាណិតសត្វ ឈើព្រៃធម្មជាតិនឹង កសាងចិត្តគំនិត នេះហើយជាការបូណ ដើម្បីអោយក្លាយជាមនុស្សល្អ។

វិធិ៤យ៉ាងធ្វើអោយសុខយើងល្អ

តើអ្នកចង់មានពេលវេលាដ៏ល្អដើម្បីអោយកូនៗរបស់អ្នកញុំាបន្លែបៃតងឬទេ? អ្នកអាចមាន យល់ព្រមពីកូនៗរបស់លោកអ្នក ឬ ដើម្បីនឹងកូនៗរបស់អ្នកញុំាបន្លែបៃតង។ នេះគឺវិធី៥យ៉ាងដើម្បីអោយកូនៗរបស់លោកអ្នកញុំាបន្លែបៃតង
អ្នកញុំាអ្វីដែលមានពណ៌បៃតង កូនៗចូលចិត្តធ្វើតាមមនុស្សធំៗ ដូចជាការញុំាបន្លែបៃតង នៅពីមុខកូនៗរបស់អ្នក និងអួតទៅកូនៗរបស់អ្នកអំពីវាថាឆ្ងាញ់ខ្លាំណាស់ (ហើយវាល្អសម្រាប់កូន) ការញុំាបន្លែបៃតងអាចការពារសុខភាពរបស់អ្នកបាន និងជួយធ្វើអោយមានសុខភាពល្អ។ មកជំនួសផងដែរនោះគឺ ប្រសិនបើអ្នកមានស្ពៃមើមបៃតង នៅពេលនោះអាចប្រាប់អំពីរឿងរាវទាំងអស់ទៅដល់ជីដូនជីតារបស់អ្នកបន្លែស្ពៃមើមបៃតង។ នេះធ្វើអោយកូនៗរបស់អ្នកគិតអំពីអ្វីៗខ្លះក្នុងអំឡុងពេលកំពង់ញុំាបន្លែបៃតង និង ផ្លាស់ប្តូរចិត្តកូនៗរបស់អ្នកនឹងចូលចិត្តបន្លែបៃតង នេះជារឿងដ៏ល្អបំផុត។

ចែករំលែកជាមួយ Popeye អនុញ្ញាត្តិអៅយកូនៗរបស់អ្នកមើលរឿងតុកត្តា Pepeye និង បន្ទាប់មកកូនរបស់អ្នកនឹងធ្វើតាមPopeye Spinach។ កូនៗមួយចំនួននៅសព្វថ្ងៃនេះចង់ ក្លាយទៅជាមនុស្សខ្លាំខ្លា ហើយពូកែដែលពួកគេអាចងាយស្រួលដែលអាចស្វែងរកនៅក្នុង ហេតុការរន្ធត់ និងហេតុចម្លែកផ្សេងៗ។ ក្នុងអំឡុងពេលដឹងថាមនុស្សខ្លាំខ្លាមិនសូវមាន កូនៗរបស់លោកអ្នកអាចទទួលបានអាហារធ្វើអោយសុខភាពរឹងមាំមកពីការញុំា Spinach (ឬមកពីការញុំា បន្លែបៃតង) ដូច្នេះយក Spinach សម្រាប់កូនៗរបស់អ្នក និងសាច់ដុំមាន សក្តានុពលខ្លាំដែលអាចមានលទ្ធភាពបានគឺជាលទ្ធផលនៃការញុំា Spinach ។

ធ្វើម្ហូបសណ្តែកបៃតង កូនៗមួយចំនួនចូលចិត្តញុំាស៊ុបផ្សិត ដូច្នេះធ្វើ Green Bean Casserole ដោយប្រើក្នុងស៊ុបនេះ។ ដោយគ្រាន់តែធ្វើតាមការណែនាំពីខាងក្រៅ ជួនកាល អាចឆាខ្ទឹមបារាំង និងធ្វើអោយសុខភាពល្អ។ កូនរបស់លោកអ្នកនិងចូលចិត្តញុំាជាមិនខាន ដែលធ្វើអោយសុខភាពកាន់តែប្រសើរ។

ទឹកម្ទេស ប្រសិនបើកូនរបស់អ្នកចូលចិត្តចំណីអាហារស្រួយៗ បន្ទាប់មកយកគ្រប់ម្ទេស ចេញ ហើយនិង កាត់វាវែង ហើយពុះវាជាចម្រៀកៗ។ ពុះចម្រៀកអោយស្តើងៗ នៃម្ទេស ផ្លោក។

វិធិ៤យ៉ាងធ្វើអោយសុខយើងល្អ

តើអ្នកចង់មានពេលវេលាដ៏ល្អដើម្បីអោយកូនៗរបស់អ្នកញុំាបន្លែបៃតងឬទេ? អ្នកអាចមាន យល់ព្រមពីកូនៗរបស់លោកអ្នក ឬ ដើម្បីនឹងកូនៗរបស់អ្នកញុំាបន្លែបៃតង។ នេះគឺវិធី៥យ៉ាងដើម្បីអោយកូនៗរបស់លោកអ្នកញុំាបន្លែបៃតង
អ្នកញុំាអ្វីដែលមានពណ៌បៃតង កូនៗចូលចិត្តធ្វើតាមមនុស្សធំៗ ដូចជាការញុំាបន្លែបៃតង នៅពីមុខកូនៗរបស់អ្នក និងអួតទៅកូនៗរបស់អ្នកអំពីវាថាឆ្ងាញ់ខ្លាំណាស់ (ហើយវាល្អសម្រាប់កូន) ការញុំាបន្លែបៃតងអាចការពារសុខភាពរបស់អ្នកបាន និងជួយធ្វើអោយមានសុខភាពល្អ។ មកជំនួសផងដែរនោះគឺ ប្រសិនបើអ្នកមានស្ពៃមើមបៃតង នៅពេលនោះអាចប្រាប់អំពីរឿងរាវទាំងអស់ទៅដល់ជីដូនជីតារបស់អ្នកបន្លែស្ពៃមើមបៃតង។ នេះធ្វើអោយកូនៗរបស់អ្នកគិតអំពីអ្វីៗខ្លះក្នុងអំឡុងពេលកំពង់ញុំាបន្លែបៃតង និង ផ្លាស់ប្តូរចិត្តកូនៗរបស់អ្នកនឹងចូលចិត្តបន្លែបៃតង នេះជារឿងដ៏ល្អបំផុត។

ចែករំលែកជាមួយ Popeye អនុញ្ញាត្តិអៅយកូនៗរបស់អ្នកមើលរឿងតុកត្តា Pepeye និង បន្ទាប់មកកូនរបស់អ្នកនឹងធ្វើតាមPopeye Spinach។ កូនៗមួយចំនួននៅសព្វថ្ងៃនេះចង់ ក្លាយទៅជាមនុស្សខ្លាំខ្លា ហើយពូកែដែលពួកគេអាចងាយស្រួលដែលអាចស្វែងរកនៅក្នុង ហេតុការរន្ធត់ និងហេតុចម្លែកផ្សេងៗ។ ក្នុងអំឡុងពេលដឹងថាមនុស្សខ្លាំខ្លាមិនសូវមាន កូនៗរបស់លោកអ្នកអាចទទួលបានអាហារធ្វើអោយសុខភាពរឹងមាំមកពីការញុំា Spinach (ឬមកពីការញុំា បន្លែបៃតង) ដូច្នេះយក Spinach សម្រាប់កូនៗរបស់អ្នក និងសាច់ដុំមាន សក្តានុពលខ្លាំដែលអាចមានលទ្ធភាពបានគឺជាលទ្ធផលនៃការញុំា Spinach ។

ធ្វើម្ហូបសណ្តែកបៃតង កូនៗមួយចំនួនចូលចិត្តញុំាស៊ុបផ្សិត ដូច្នេះធ្វើ Green Bean Casserole ដោយប្រើក្នុងស៊ុបនេះ។ ដោយគ្រាន់តែធ្វើតាមការណែនាំពីខាងក្រៅ ជួនកាល អាចឆាខ្ទឹមបារាំង និងធ្វើអោយសុខភាពល្អ។ កូនរបស់លោកអ្នកនិងចូលចិត្តញុំាជាមិនខាន ដែលធ្វើអោយសុខភាពកាន់តែប្រសើរ។

ទឹកម្ទេស ប្រសិនបើកូនរបស់អ្នកចូលចិត្តចំណីអាហារស្រួយៗ បន្ទាប់មកយកគ្រប់ម្ទេស ចេញ ហើយនិង កាត់វាវែង ហើយពុះវាជាចម្រៀកៗ។ ពុះចម្រៀកអោយស្តើងៗ នៃម្ទេស ផ្លោក។

Saturday, June 25, 2011

ការរើសអើង និងការរំលោភបំពានពីរដ្ឋ

នៅពេលដែលមនុស្សស្រលាញ់ភេទដូចគ្នាជាទូទៅណាសស់ជួបប្រទះ ការរំ លោភបំពានពីគ្រួសារ និងសហគមន៍ ពួកគេនៅពេលខ្លះបានទទួលរង ការឈឺចាប់ ពីសង្គមជាតិ តាមរយះសកម្មភាពមួយចំនួនរបស់អាជ្ញធរ។ ឧទាហរណ៍ មាន របាយការណ៍ (ដែលថ្មីៗបំផុតគឺនៅខេត្តកំពង់ឆ្នាំងដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលឺ) ថាបុរសដែលរួមភេទដូចគ្នាគឺជាគោលដៅនៃការកេងប្រវ័ញ្ចរបស់ប៉ូលីសដើម្បី ទទួលបានលុយកាក់។ អ្នកដែលជាមុខសញ្ញាទាំងនោះបាននិយាយថា នៅកន្លែងសាធារណះ ពួកគេត្រូបានប៉ូលីសចាប់ខ្លួន ដោយសារបទចោទប្រកាន់មិនពិតប្រាកដ (ដែលតែងតែទាក់ទងទៅនឹងការជួញដូរមនុស្ស ប្រើប្រាស់គ្រឿងញៀន និងពេស្សាចារ) និងការប្រព្រឹត្តមិនត្រឹមត្រូវ។ ពួកគេបាននិយាយថា បើសិនជាពួកយើងមិនព្រមបង់ លុយពី១០ទៅ៣០ដុល្លារទេ ប៉ូលីសនឹងឃុំឃាំងពួកគេមួយយប់។ បុរសទាំងនេះមាន អារម្មណ៍ថាពួកគេមិនអាចធ្វើអ្វីបាន ដោយសារពារពេបជ្រាយទាក់ទង នឹងការស្រលាញ់ភេទដូចគ្នា។
បុរសភេទទីបីម្នាក់ខេត្តបាត់ដំបងបានសម្តែងកង្វល់របស់ខ្លួនថា សកម្មភាពរបស់បុរស ស្រលាញ់បុរសម្នាក់ ឬពីរបីនាក់អាចធ្វើអោយខូចមុខមាត់ដល់បុរសស្រលាញ់បុរសដូច គ្នាទាំងអស់នៅក្នុងចំណោមសាធារណះជន តាមវិធីម៉្យាងដែលមិនបានកើតឡើងជា មួយរួមភេទរវាងបុរស និងស្រ្តី។ គាត់បាននិយាយថា “ប្រសិនបើបុរសស្រលាញ់បុរស ម្នាក់មានកំហុស សាធារណះជននឹងគិតថាបុរសស្រលាញ់បុរសទាំងអស់គ្នាអាក្រក់ និងប្រឆាំងជាមួយធម្មជាតិ”។
អំពើហិង្សា ការពេបជ្រាយនិងការរើសអើងដែលអ្នកស្រលាញ់ភេទដូចគ្នាបានជួបប្រទះ គឺអាចត្រូវបនាពន្យល់ថាជាលទ្ធផលដោយសារការភាពភ័យខ្លាចនៃការស្រលាញ់ដូច គ្នានិងការស្រលាញ់ភេទផ្ទុយគ្នា (ការលំអៀង និងការរើសអើង ទៅរកការរួមភេទរវាង បុរស និងស្រ្តី)។ អាកប្បកិរិយាដែលបានចាក់ឬសនៅក្នុងគ្រួសារតែមួយជាប្រពៃណី។ គ្រួសារអាចមានការភ័យខ្លាចថាកូនដែលមិនបានគោរពតាមប្រពៃណីនៃយែនឌ័រ និងទំនៀមទម្លាប់នៃការរួមភេទអាចនឹងនាំមកនូវរឿងអាស្រូវដល់គ្រួសារ និងជឿថា ទំនាក់ទំនងអ្នកស្រលាញ់ភេទដូចគ្នាបានគំរាមកំហែងដល់រចនាសម្ព័ន្ធគ្រួសារជាប្រពៃ ណីដែលបានដូចជាបណ្តាញគាំទ្រផ្នែកសេដ្ឋកិច្ច។
អំពើហិង្សាលើអ្នកស្រលាញ់ភេទដូចគ្នាតែងតែបង្ហាញពីការពេបជ្រាយ និងការរើងអើង ដែលកើតចេញមកពីការដែលលបុគ្គលទាំងនេះមិនបានសម្រមខ្លួនទៅក្នុងលក្ខណះ សម្បត្តិយែនឌ័រប្រពៃណី។ អ្នកដែលមានសិទ្ធិអំណាចនៅក្នុងប្រទេសដែលជម្រុញ និង ត្រួតពិនិត្យការរើសអើង ឬអំពើហិង្សាលើអ្នកស្រលាញ់ភេទដូចគ្នាបានស្រមៃឃើញទាំង ដឹងខ្លួន និងមិនដឹងខ្លួនថា សកម្មភាពនេះជាទណ្ឌកម្មទៅលើអ្នកដែលមិនបានគោរពតាមទំនៀមទម្លាប់ដែលគេបានទទួលយក។ ជនល្មើសអាចមានអារម្មណ៍ថាមានសិទ្ធិ ដោយមើលឃើញខ្លួនឯងថាមានឋានះសង្គមខ្ពស់ជាង និងមានការគោរពផ្នែកសីលធម៌ ខ្ពស់ជាងអ្នកស្រលាញ់ភេទដូចគ្នាដែលត្រូវបានគេចាត់ទុកថាមិនស្អាតបាតផ្នែកសីលធម៌ និងជាពលរដ្ឋលំដាប់ថ្នាក់ទីពីរ។
អ្វីដែលបានរៀបរាប់ខាងលើគឺគ្រាន់តែជាឧទាហរណ៍មួយចំនួននៃការរើសអើង និងការរំលោភបំពាន ដែលអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាកំពុងទទួលរង។ ប៉ុន្តែការទទួលបានព័ត៌មានទាំងនេះមិនមែនជាការងាយស្រួលឡើយ។ អ្នកស្រលាញ់ភេទដូចគ្នាតិច តួចដែលធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាចង់ផ្តោតជាសំខាន់ទៅលើការ ផ្តល់នូវសេវាសុខភាព និងជម្ងឺអេដស៍មិនបានចងក្រងឯកសារ និងរបាយការណ៍អំពីការ រំលោភបំពាន និងការរើសអើងទេ។ ហេតុដូច្នេះហើយ ការផ្តល់អំណាចដល់ក្រុមអ្នក ស្រលាញ់ភេទដូចគ្នាក្នុងការចងក្រងឯកសារ និងរាយការណ៍ពីករណីរំលោភបំពាន និងការរើសងើងនឹងក្លាយជាផ្នែកសំខាន់មួយនៃគម្រោងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា នេះរយះពេលបីឆ្នាំខាងមុខនេះ។

Thursday, June 16, 2011

និរភ័យការងារ និងការសង្គ្រោះបន្ទាន់

.១ សេចក្តីផ្តើម

យើងដឹងហើយថាអគ្គិសនី គឺជាប្រភពមួយដើរតួយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់មនុស្ស។ តាម​រយៈ​​​អគ្គិស​នីធ្វើ ឱ្យមនុស្សទទួលបាននូវភាពសុខស្រួលជាច្រើន គឺមនុស្សប្រើ​អគ្គិសនីក្នុង​ចំនែក​មួយ​ជា​ប្រចាំ។ ហើយមនុស្សជាច្រើនប្រើ ប្រាស់នូវអគ្គិសនីដោយមិនបានគិតពីផលប៉ះពាល់របស់វា ដែលជា​ហេតុ​អាចបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ គ្រោះថ្នាក់ដល់អាយុជីវិតបាន។ ដូច្នេះយើង​ជា​អ្នក​បច្ចេកទេសអគ្គិសនីត្រូវតែយកចិត្តទុកដាក់ និងតាំងស្មារតីទទួលខុស ត្រូវឱ្យបានខ្ជាប់ខ្ជួន​ទៅលើ​គោល​កាណ៍​មួយចំនួនដែលទាក់ទងទៅនឹងនិរភ័យការងារ ដើម្បីធានាបាននូវសុវត្ថិភាពខ្លួនឯង និង​អ្នក​ប្រើ ប្រាស់។

.២ និរភ័យការងារ

និរភ័យការងារគឺជាក្បួនច្បាប់សំរាប់ពន្យល់បង្ហាញដល់អ្នកដែលបំពេញការងារ ដើម្បីឱ្យជៀស​ផុត​ពីគ្រោះថ្នាក់នានា ពេលអនុវត្តការងារនៅគ្រប់ទីកន្លែង។ ប្រសិនបើបុគ្គលម្នាក់ៗ​ធ្វើការដោយ​ធ្វេស​ប្រហែស ឬមិនបានយល់ច្បាស់អំពី សុវត្ថិភាពនៃការងារ នោះគ្រោះថ្នាក់អាច​កើតឡើងជាយ​ថាហេតុ​គ្រប់​ពេលវេលាដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ ជិវិតបាន។ នៅក្នុងផ្នែកនេះ​យើងលើក​យកតែ​និរភ័យ​សំខាន់ៗមួយចំនួនដែលទាក់ទងនឹងការជួសជុលមូទ័រ មានដូចតទៅៈ

​​​​ ..១ និរភ័យក្នុងរោងចក្រ

គឺសិក្សាអំពីនិរភ័យទូទៅ ទាក់ទងទៅនឹងបទបញ្ញាត្តក្នុងរោ​ងចក្រសហគ្រាស​ដើម្បីធានា​សុវត្ថិភាព​ចំពោះបុគ្គលិកក្នុង រោងចក្រ។ បុគ្គលិកកម្មករត្រវសិក្សា និងឆ្លងកាត់ផ្នែកនិរភ័យ​ការងារដោយ​មាន​លិខិត​បញ្ជាក់ត្រឹមត្រូវានៅក្នុងផ្នែកនីមួយៗ សិន។

..២ និរភ័យក្នុងការដ្ឋាន

និរភ័យកំរិតនេះត្រូវមានការណែនាំផ្ទាល់ និងទទួលខុសត្រូវផ្ទាល់ដោយប្រធានការដ្ឋាន។ នៅក្នុង​ករណី​ដែលមាន គ្រោះថ្នាក់ប្រធានកា​រដ្ឋានជា​អ្នក​ចេញថ្លៃព្យាបាលទាំងស្រុង និងផ្គត់ផ្គង់រាល់​សម្ភារ​និរភ័យ​ដែលចាំបាច់។

..៣ និរភ័យក្នុងរោងជាង

និរភ័យកំរិតទី ៣ នេះគឺប្រធានផ្នែករោងជាងជាអ្នកណែនាំជាប្រចាំរៀងរាល់ដើមសប្តាហ៍។ នៅ​ពេល​ដែលមាន បច្ចេកវិទ្យាថ្មីៗគេត្រូវធ្វើការហ្វឹកហាត់ និងបណ្តុះបណ្តាលបុគ្គលិកជាបន្ទាន់។ នៅក្នុង​ផ្នែក​នេះប្រធានរោងជាងបានបែង ចែកយ៉ាងជាក់លាក់តាមក្រុមនីមួយៗជាអ្នកទទួលខុសត្រវ។

..៤ និរភ័យតាមកន្លែងធ្វើការ

ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តន៍ការងារ បុគ្គលិកត្រូវទទួលការណែនាំ ឬរំលឹកនិរ​ភ័យ​ជា​ប្រចាំ​តាមរយៈប្រធាន ក្រុម ឬប្រធានផ្នែកនីមួយៗ។ ក្នុងករណីនេះប្រធានក្រុម ឬប្រធានផ្នែក​មាន​តួ​នាទីជាអ្នកត្រួតពិនិត្យជាប្រចាំរាល់ការ អនុវត្តន៍ និងប្រើប្រាស់សម្ភារនិរភ័យ និងបទបញ្ញត្ត​និរភ័យ​ការងារ។

.៣ ច្បាប់និរភ័យទូទៅសំរាប់អ្នកធ្វើការក្នុងរោងជាង

និរភ័យរបស់អ្នកគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ គ្រឿងម៉ាស៊ីន​ជាអ្នកបង្ករគ្រោះ​ថ្នាក់​ដល់​​យើង​​​ប៉ុន្តែយើង ជាអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យវាដើម្បីការពារជាមុនក្នុងការទប់ទល់នឹងគ្រោះថ្នាក់ទាំងនោះ។

វិធីការពារ និងទប់ទល់ដើម្បីជៀសវាងពីគ្រោះថ្នាក់ទាំងនោះមានដូចតទៅៈ

..១ សំរាប់ការងារទូទៅ

- ប្រើសំលៀកបំពាក់ធ្វើការក្នុងរោងជាង ឬ

សំលៀកបំពាក់ណាដែលត្រូវនឹងខ្លួនល្មម មិនធូរពេក

មិនរលុងពេក អាចឱ្យយើងធ្វើចលនាបានយ៉ាងស្រួល។

- ចុងដៃអាវដែលរលុងអាចនាំឱ្យមានគ្រោះថ្នាក់បាន ជាពិសេសពេលដែលអ្នកធ្វើការក្នុងរោងជាងជាមួយនឹងម៉ាស៊ីន កំពុងដំណើរការ។ ដូច្នេះត្រូវពាក់អាវដៃខ្លី បើអាវដៃវែងត្រូវមូរដៃអាវឱ្យលើកែងដៃពេលធ្វើការក្នុងរោងជាង។

- មិនត្រូវមូរជើងខោទេ វាអាចទាក់ជាមួយនឹង

គ្រឿងទាំងឡាយណាដែលលយចេញ។

- បិទឡេវអាវ ឬរូតបិទខ្សែរូតអាវដែលអ្នកពាក់នៅ

ក្នុងរោងជាង។ អាវមិនបិទឡេវមិនមែនគ្រាន់តែអាក្រក់មើល

ប៉ុណ្ណោះទេ បុន្តែអាចបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។

- ត្រូវប្រើប្រាស់សំលៀកបំពាក់ធ្វើការស្អាតជានិច្ច

- នៅក្នុងរោងជាងអ្នកត្រូវពាក់ស្បែកជើងដែល

មានបាតក្រាស់ៗ ដើម្បីការពារជើងរបស់អ្នកកុំឱ្យមាន

គ្រោះថ្នាក់។

- កាលណាអ្នកធ្វើការជាមួយសម្ភារគគ្រាត ឬសម្ភារ

ដែលមានគែមបណ្តាលឱ្យមុតត្រូវពាក់ស្រោមដៃដើម្បីការ

ពារដៃរបស់អ្នកទល់នឹងចំរាសឬមុតដោយសារគែមនោះ។

- ពាក់ក្បាំងមុខ ឬក្បាំងច្រមុះកាលណាអ្នក

ធ្វើការក្នុងកន្លែងដែលមានធូលីហុយចេញពីជញ្ជាំង

ឥដ្ឋដែលយើងបានកាត់ ឬចេញពីសារធាតុគីមីមួយ

ចំនួនដូចជា វែរនីខ្សែភ្លើង ជ័រកាវក្រដាស ថ្នាំលាប

និងផ្សែងដែលភាយចេញពីធូបផ្សារ។

-កាលណាអ្នកធ្វើការនៅក្នុងលក្ខ័ណដែល

មានសំលេងខ្លាំងត្រវពាក់ប្រដាប់ការពារត្រចៀក។

-ប្រើឧបករណ៏ដើរដោយចរន្តអគ្គិសនី អ្នកត្រវជូតដៃអ្នកឱ្យស្ងូត។

-នៅពេលធ្វើការទីខ្ពស់ចាប់ពី ២ម៉ែត្រឡើងទៅត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព

-មិនត្រូវបរិភោគនៅកន្លែងធ្វើការទេ ព្រោះសារធាតុគីមី

អាចចូលក្នុងអាហាររបស់អ្នកដែលនាំឱ្យមានគ្រោះថ្នាក់។

-នៅក្នុងរោងជាងមិនត្រវខាកស្តោះស្រេចតែចិត្តឡើយ។

ត្រូវស្តោះទឹកមាត់ដាក់ក្នុងប្រអប់សំរាប់ដាក់ទឹកមាត់

តែបើសិនជាគ្មានទេត្រូវបត់ក្រដាស់ជារាងសាជីហើយស្តោះដាក់

ក្នុងនោះ បន្ទាប់មកចោលវាក្នុងធុងសំរាមឬឺប្រសើរជាងនេះទៀត

ត្រូវបំបាត់ចោលនូវទំលាប់អាក្រក់នេះចេញ ដោយដេរាទៅបង្គន់

សិនទើបយើងស្តោះវាចេញ ព្រោះទឹកមាត់អាចបណ្តាលឱ្យឆ្លងជំងឺ

ផ្សេងៗដែលយើងមានទៅដល់អ្នកដទៃ។

-រៀចចំរោងជាងឱ្យទៅជាកន្លែងមួយគួរឱ្យ

ចូលចិត្ត និងជា កន្លែងធ្វើការប្រកបដោយនិរភ័យ។

ឧបករណ៍បរិក្ខារនៅក្នុងរោងជាងជាមិត្តរបស់អ្នក

ដូច្នេះត្រូវថែររក្សាវាឱ្យបានល្អ និងអនុវត្តតាម​ច្បាប់

និរភ័យចំពោះវត្ថុទាំងនោះ។

-ពេលដែលយើងឈឺ ឬនឿយហត់ខ្លាំងត្រូវឈប់សំរាក។

-មិនត្រូវប្រលែងគ្នាដាច់ខាតជាមួយ ឧបករណ៍ដែលប្រើប្រាស់ក្នុងរោងជាង។

-មិនត្រូវលើកសម្ភារធ្ងន់ៗហួសប្រមាណពេកទេ ចាំបាច់ត្រូវរកកម្លាំងមកជួយ។

-មុននឹងចាប់ផ្តើមដំណើរការត្រូវត្រួតពិនិត្យម៉ាស៊ីនជាមុន ថាតើការតំឡើងបានត្រឹមត្រូវហើយឬនៅ និងមើល ម៉ាស៊ីនថាតើវាអាចមានឧបសគ្គនៅ​ពេលបញ្ជា​ដោយ​ដៃដែរឬទេ។

-មុននឹងចាប់ផ្តើមធ្វើការងារ ត្រូវត្រួតពិនិត្យម៉ាស៊ីនជាប្រចាំ។

-ត្រវបិទកុងតាក់មុននឹងថែទាំ និងជូតសំអាតម៉ាស៊ីន។

-មិនត្រូវពាក់ខោអាវរលុង ក្រវាត់ក ជញ្ជៀន ឬខ្សែដៃដែលអាចជាប់នឹងម៉ាស៊ីនកំពុងដំណើរការ បរិធានបញ្ជូន ថាមពល ឬគ្រឿងចក្រកំពុងដើរទេ គឺត្រូវប្រាកដថាអ្នកជំនួយ​ការស្ថិតនៅ​ជិតម៉ាស៊ីន​មិន​ស្លៀក ឬពាក់វត្ថុដូចយើងដែរ។

-បញ្ឈប់គ្រឿងដែលមានចលនាទាំងអស់មុននឹងជូតសំអាតផ្នែកណាមួយនៃម៉ាស៊ីន។ បោស​សំអាត​ចំណាំង ឬកំទេច កំទីផ្សេងៗដោយប្រើច្រាស។ បើអ្នកប្រើឧបករណ៍ផ្លុំខ្យល់ត្រូវដាក់ឱ្យទាប ហើយមិនត្រូវផ្លុំកំទេចកំទីចេញពីខ្លួនយើង ឡើយ។

-នៅពេលសំលៀងវត្ថុអ្វីមួយត្រូវពាក់វែនតា ឬក្បាំងដើម្បីការពារភ្នែកកុំឱ្យកំទេចកំទីអ្វីចូលភ្នែកយើងបាន។

-ត្រូវដោះគ្រឿងអលង្ការដែលមានលើខ្លួនចេញ។

..២ សំរាប់ការជួសជុល ឬតបណ្តាញអគ្គិសនី

-ត្រូវបិទប្រភពអគ្គិសនីមុននឹងធ្វើការជួសជុល

-ឧបករណ៍ដែលត្រូវប្រើដូចជាញញួរត្រូវមានដងឈើ ឬជ័រ ដង្កាប់ ទួណឺវីស កាំបិត កន្ត្រៃត្រូវមានអ៊ីសូឡង់បិទជិត។

-ត្រូវប្រើឧបករណ៍តេស្តភ្លើង ( Test Pen Multi-Meter)

-នៅពេលធ្វើការជាមួយអគ្គិសនីត្រូវមានគ្នាយ៉ាងតិចចាប់ពី ២នាក់ឡើងទៅ

-ប្រើតុ ឬរន្ទាដែលមានអ៊ីសូឡង់ និងមានសភាពរឹងមាំ

-ពេលធ្វើការត្រូវយកខ្សែណឺតបុកចូលក្នុងដី

-ខ្សែអគ្គិសនីត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់មុននឹងយកទៅប្រើប្រាស់។

.៤ ផ្លាកសញ្ញានិរភ័យការងារសំខាន់ៗ

-ផ្លាកសញ្ញាហាមជក់បារី :មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម

ហើយនៅក្នុងផ្ទៃរង្វង់មានរូបបារី កាត់ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាហាមដើរកាត់ : មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម

ហើយនៅ ក្នុងផ្ទៃរង្វង់មានរូបមនុស្សឈរ ជើងបោះជំហានដើរ កាត់

ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាហាមប៉ះ ឬស្ទាប : មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម

ហើយនៅក្នុងផ្ទៃរង្វង់នោះមានរូបបាតដៃ កាត់ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាហាមប្រើគ្រឿងឆេះ : មានផ្ទៃពណ៌ខ្មៅ ឬស រង្វង់ព័ទ្ធជុំវិញពណ៌

ក្រហម ហើយនៅក្នុងផ្ទៃរង្វង់មានរូបឈើគូស កាត់ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាគ្រោះថ្នាក់តង់ស្យុងខ្ពស់

.៥ គ្រោះថ្នាក់ផ្សេងៗ

សព្វថ្ងៃនេះយើងឃើញមានគ្រោះថ្នាក់បានកើតឡើងជាច្រើន ដែលភាគច្រើនគឺគ្រោះថ្នាក់ចរាចរ ហើយបន្ទាប់មក នោះគឺគ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារ ដែលការងារទាំង នោះទាក់ ទង ទៅនឹងបច្ចេកទេស។ គ្រោះថ្នាក់ កើតឡើងក្នុងពេលបំពេញការងា រដែលទាក់ទងនឹង បច្ចេកទេស មានដូចខាងក្រោមៈ

..១ គ្រោះថ្នាក់បណ្តាលមកពីចលនាម៉ាស៊ីន

គ្រប់ចលនាម៉ាស៊ីនទាំងអស់សុទ្ធតែមានគ្រោះថ្នាក់។ គ្រោះថ្នាក់ទាំងនោះបណ្តាលមកពីចលនា នៃផ្នែកផ្សេងៗរបស់ ម៉ាស៊ីនមានដូចតទៅៈ

- គ្រឿងម៉ាស៊ីនដែលវិល

- ផ្លែកាត់សំរាប់កាត់តំរឹម

- គ្រឿងដែលកំពុងមានចលនា

- គ្រឿងដែលធ្វើចលនាទៅមក

- កង់យោង និងខ្សែពានកំពុងមានចលនា

- កង់ស្ពឺគ្រឿងចក្រ

- ចលនាខ្វះការត្រួតពិនិត្យនៃគ្រឿងដែលរលុង រឺបាតបង់ខ្ចៅ

- អ្នកបញ្ជារម៉ាស៊ីន និងអ្នកដទៃទៀតដែលស្ថិតនៅពីមុខគ្រឿងដែលកំពុងមានចលនាអាចរងគ្រោះដោយសំលៀកបំពាក់ ឬសក់ដែលនឹងឆក់ទាញយករាង្គកាយចូលក្នុងម៉ាស៊ីន។

..២ គ្រោះថ្នាក់ដែលបណ្តាលមកពីការដឹកជញ្ជូន និងការលើកដាក់

ការដឹកជញ្ជូន និងការលើកដាក់របស់ធ្ងន់នាំមកនូវគ្រោះថ្នាក់នៅពេលដែលអ្នកមិនបានគិតគូរ ឱ្យបានដិតដល់មានដូចជា

-ការលើករបស់ធ្ងន់ៗលើសកម្លាំងមនុស្សនាំឱ្យបាក់គ្រេចផ្នែកណាមួយនៃសិរីរាង្គកាយ និងធ្លាក់របស់នោះមកត្រូវ សមាជិក រឺបុគ្គលដែលនៅជិតនោះ។

-ការលើករបស់ធ្ងន់លើសកម្លាំងម៉ាស៊ីនបណ្តាលឱ្យខូចផ្នែកផ្សេងៗនៃមេកានិចរបស់ម៉ាស៊ីន និងខ្សែកាបដាច់ធ្វើឱ្យ ធ្លាក់ឧបករណ៍ ឬធ្វើឱ្យខ្សែកាបដែលដាច់នោះវាត់ត្រូវមនុស្ស។

-ការចងមិនបានណែនល្អ និងរៀបចំមិនបានត្រឹមត្រូវ អាចនាំឱ្យគ្រោះថ្នាក់ដល់មនុស្ស ឬសត្វបាន។

..៣ គ្រោះថ្នាក់ដែលបណ្តាលមកពីចរន្តអគ្គិសនី

គ្រប់ទីកន្លែងដែលប្រើប្រាស់ចរន្តអគ្គិសនី គ្រោះថ្នាក់អាចកើតមានឡើង បាននៅពេលណាដែល អ្នកមានការធ្វេស ប្រហែស។

-អគ្គីភ័យអាចកើតមានឡើងនៅពេលតំណខ្សែគ្មានស្រោមប៉ះគ្នា ឬខ្សែដែលរហែកស្រោមប៉ះគ្នា (ខ្សែហ្វា និងខ្សែ ណឺត ឬខ្សែហ្វាមួយ និងខ្សែហ្វាផ្សេងទៀត )

-អគ្គីភ័យអាចកើតមានឡើងនៅពេ លប្រើមុខកាត់ខ្សែតូចខុសពីបទដ្ឋានបច្ចេកទេស ធ្វើឱ្យកំដៅរបស់ខ្សែភ្លើងកើន ឡើងនៅពេលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីខ្ពស់។

-អគ្គីភ័យអាចកើតមានឡើងនៅពេលដែលដកឌុយចេញពីឆ្នាប់ចរន្ត ឬដោតឌុយចូលឆ្នាប់ចរន្ត ដោយមិនបានបិទ កុងតាក់របស់ឧបករណ៍ប្រើប្រាស់ ឬកុងតាក់ឆ្នាប់ចរន្តជាមុនដែលជាហេតុធ្វើឱ្យមានព្រាយផ្កាភ្លើងកើតឡើងនៅចន្លោះឆ្នាប់ ចរន្តនិងឌុយ ហើយនៅក្បែរៗនោះមានវត្ថុដែលងាយឆេះដូចជា ប្រេង សាំង និងហ្គាសជាដើម។ -អាចឆ្លងឆក់នៅពេលដែលអ្នកប៉ះពាល់តួម៉ាស៊ីនគ្មានប្រើខ្សែដី។

-ឆក់នៅពេលដែលអ្នកប្រើប្រាស់សម្ភារអគ្គិសនីគ្មានអ៊ីសូឡង់ស្រោបពីខាងក្រៅ។

-ឆ្លងឆក់នៅពេលដែលខ្លូនប្រាណរបស់អ្នកសើម ឬបែកញើសហើយប៉ះផ្ទាល់ទៅនឹងឧបករណ៍អគ្គិសនី។

-តមុខតំណខ្សែភ្លើង ឬជួសជុលគ្រឿងប្រើប្រាស់អគ្គិសនីដោយមិនបានផ្តាច់ចរន្តអគ្គិសនីចេញជាមុន។

-ប្រើប្រាស់អ៊ីសូឡង់ដែលគ្មានគុណភាពល្អតាមស្តង់ដាដែលបានកំណត់។

-ធ្វើការជាមួយតង់ស្យុងខ្ពស់ ប៉ុន្តែប្រើប្រាស់អ៊ីសូឡង់ដែលធន់នឹងតង់ស្យុងទាបជាងតង់ស្យុងកំពុងធ្វើ។

-តខ្សែកាបធំៗតាមបង្គោលដែលមានចម្ងាយវែង ខ្ពស់ៗដោយមិនបានភ្ជាប់ខ្សែកាបនោះទៅដីអាចបណ្តាលឱ្យឆក់ បានដោយសារខ្សែកាបនោះជាកុងដង់ធៀបជាមួយដី។

..៤ កត្តាមនុស្ស

-លទ្ធភាពនៃគ្រោះថ្នាក់អាចកើតឡើង កាលណាភាពនឿយហត់កើនឡើង ឬការធ្វើការងារបង្ខំឱ្យហើយក្នុងពេល ឆាប់ៗ នោះធ្វើឱ្យស្មារតីនៃភាពប្រុងប្រយ័ត្នរបស់យើងថយចុះ។

-អ្នកបច្ចេកទេស និងអ្នកជំនាញត្រូវមានជាចាំបាច់ដើម្បីតម្លើងបរិក្ខារឱ្យមានប្រសិទ្ធិភាព។ ដូច្នេះកម្មករគួរតែត្រូវ បានបណ្តុះបណ្តាលជាមុនដើម្បី ទទួលបាននូវ ចំនេះដឹងពេញលេញខាងផ្នែក និរភ័យ មុននឹងធ្វើការជាមួយបរិក្ខារ។

-អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យលើកម្មករត្រូវយល់ដឹងកត្តាមនុស្សនៅក្នុង បញ្ហនិរភ័យឱ្យបាន ច្បាស់លាស់ ដោយ ចាប់អារម្មណ៍លើបម្រុងប្រយ័ត្នរបស់កម្មករ ចាប់អារម្មណ៍ថាគេមានជំងឺ ឬអត់មិន ត្រូវបញ្ចោញកំហឹង លើកម្មករ និងមិនត្រូវ បញ្ចោញឥរិយាបថ ឬពាក្យសំដីមិនសមរម្យលើពួកគេ ឡើយ។ ទាំងនេះអាចបណ្តាលឱ្យមានការអាក់អន់ចិត្ត លទ្ធផលដែល ទទួលបានគឺរបួស។ ដូចនេះវិស្វករ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យត្រូវគិតគូរដល់ការចាត់តាំងបុគ្គលិកធ្វើការឱ្យសមស្រប ទៅតាមដំណើរការការងារ។

.៦ បម្រុងប្រយ័ត្ន និងការរៀបចំមុនពេលធ្វើការងារ

យើងអាចធ្វើការប្រកបដោយសុវត្ថិភាពជាមួយនឹងអគ្គិសនី ដោយយើងគ្រាន់ តែគោរពទៅតាម ច្បាប់ដ៏សាមញ្ញៃន អគ្គិសនីដូចបានបង្ងាញនៅក្នុងចំណុចនិរភ័យខាងលើ ដើម្បីជៀសវាងគ្រោះ ឬរបួស ដល់ខ្លួន និងខូចខាតឧបករណ៍ ឬបរិធាន ប្រើប្រាស់។ ការរៀបចំមុនពេលធ្វើ ការងារក៏ជា កត្តាមួយគួរ ឱ្យយកចិត្តទុកដាក់ដែរ គឺត្រូវរៀបចំឧបករណ៍ប្រើប្រាស់ឱ្យបាន គ្រប់គ្រាន់ និងត្រួតពិនិត្យវាឱ្យបាន ម៉ត់ ចត់ដើម្បីជៀសវាងការប្រើប្រាស់ឧបករណ៍ដែលខួចដោយមិនដឹងខ្លួន ជាពិសេសទៅ ទៀតនោះអ្នក បច្ចេកទេស អគ្គិសនីត្រួវតែរៀបចំឧបករណ៍មួយចំនួន សំរាប់ពន្លត់អគ្គីភ័យនៅកន្លែងធ្វើការងារ មាន ដួចជាៈ

-ដបឧស្ម័នពន្លត់អគ្គីភ័យត្រួវមានឧស្ម័ន និងអាចប្រើប្រាស់បាន

-ប៉ែល សំរាប់ចួកខ្សាច់ជះពន្លត់អគ្គីភ័យ

-ធុងដាក់ខ្សាច់ សំរាប់ជះពន្លត់អគ្គីភ័យ

-ពំនូកខ្សាច់

-ធុងទឹក ត្រួវមានទឹកជានិច្ច

-ទុយោទឹកដែលអាចបត់បែនបាន ហើយភ្ជាប់ទៅនឹងប្រភពទឹករួចជាស្រេច

-បាវ ឬក្រណាត់ក្រាស់ៗសំរាប់ជ្រលក់ទឹកគ្របពីលើគ្រឿងដែលឆេះ

-ទំពក់ សំរាប់ទាក់ទាញគ្រឿងឆេះចេញ។

.៧ ការសង្គ្រោះបន្ទាន់

ការសង្គ្រោះបន្ទាន់គឺជាការជួយដល់ជនរងគ្រោះ ឬអ្នកជំងឺកុំឱ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ និងឱ្យជៀស ផុតពីគ្រោះថ្នាក់ ឬឱ្យស្បើយពីជំងឺទាំងនោះ។ វាជួយឱ្យយើងដឹងថាពេលណាត្រូវធ្វើខ្លួនឯង ហើយ ពេលណាត្រូវហៅជំនួយពេទ្យ។ អ្នក សង្គ្រោះបន្ទាន់ត្រូវដឹងនូវអ្វីដែលត្រូវពិនិត្យរកមើល អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ហើយធ្វើរបៀបណា ចំណុចទាំង អស់នេះនឹងមានចែងជាបន្តបន្ទាប់ដូចតទៅៈ

..១ សេចក្តីណែនាំទូទៅ

គ្រប់ការគ្រោះថ្នាក់ និងគ្រប់ជំងឺគឺភាគច្រើនខុសប្លែកពីគ្នា ប៉ុន្តែអ្នកជួយសង្គ្រោះ អាចដឹងនូវ សកម្មភាពទាំងឡាយ ដែលចាំបាច់គ្រប់ពេលវេលា។ អ្នកជួយសង្គ្រោះត្រូវទទួល ខុសត្រូវនៅចំពោះ មុខជនរងគ្រោះដូចខាងក្រោមៈ

-រក្សាភាពស្ងៀមស្ងាត់ និងរកមនុស្សផ្សេងទៀតមកជួយយើង ដោយធ្វើតាមបញ្ជាឱ្យបាន ច្បាស់លាស់

-បើចាំបាច់ត្រូវហៅប៉ូលីស និងហៅជំនួយពេទ្យ

-ត្រូវឱ្យអ្នកឈរមើលឈរឱ្យឆ្ងាយ ព្រោះអ្នកត្រូវការកន្លែងដើម្បីជួយសង្គ្រោះ។

..២ ការការពារជនរងគ្រោះ

-អ្នកត្រូវស្គាល់អំពីគ្រោះថ្នាក់ដល់ជនរងគ្រោះ និងខ្លួនអ្នកផ្ទាល់។ តើគ្រោះថ្នាក់នោះជាគ្រោះ ថ្នាក់ដោយចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរ ឬដោយប្រការណាមួយ ? បើអ្នកត្រូវយកជនរងគ្រោះចេញ ពីកន្លែងដែលមានគ្រោះថ្នាក់ ត្រូវរកមនុស្ស ឱ្យជួយឃាត់ចរាចរ ឬរកជំរកដាក់ជនរងគ្រោះ។

-ដាក់ជនរងគ្រោះឱ្យដេក ហើយពិនិត្យមើលគាត់ មិនត្រូវផ្លាស់ប្តូរឥរិយាបថគាត់ដោយគ្មាន ហេតុផលសមរម្យ នោះទេ។

-ធ្វើឱ្យជនរងគ្រោះមានទំនុកចិត្តដោយនិយាយរកគាត់ឱ្យគាត់នៅស្ងៀមស្ងាត់ និងបង្ហាញឱ្យគាត់ ឃើញពីការថែរក្សា របស់អ្នកចំពោះគាត់។

-បើគាត់មិនដឹងខ្លួន ដាក់គាត់ក្នុងឥរិយាបថសុខស្រួលដោយគ្មានគ្រោះថ្នាក់។

-ទុកគាត់នៅកន្លែងដែលកក់ក្តៅ កុំឱ្យគាត់ត្រូវភ្លៀង ត្រូវខ្យល់ ឬត្រូវអាកាសធាតុមិនល្អ។

-បើខំជួយហើយទៅជាធ្វើឱ្យ មានគ្រោះថ្នាក់ថែមទៀតនោះ ត្រូវគិតថាប្រហែលជាមានរបួស ខាងក្នុង។

-សំរេចថាត្រូវផ្លាស់ប្តួរកន្លែងគាត់បែបណា បើសិនអ្នកត្រូវផ្លាស់ប្តូរកន្លែងគាត់នោះ។

-ប្រសិនបើចាំបាច់ត្រូវហៅជំនួយពេទ្យ។

..៣ ការពិនិត្យជនរងគ្រោះ

មុននឹងអ្នកសំរេចចិត្តថាអ្វីដែលត្រូវធ្វើ អ្នកត្រូវការដឹងអ្វីដែលខុសជាមុនសិន។ អ្នកត្រូវពិនិត្យជន រងគ្រោះភ្លាមៗក្នុង វិធីមួយដែលត្រឹមត្រូវ។ រឿងដែលត្រូវពិនិត្យមានដូចខាងក្រោមៈ

-ពិនិត្យមើលថាតើគាត់ដកដង្ហើមឬទេ ? គាត់ដឹងខ្លួនឬទេ ? គាត់ហូរឈាមច្រើនឬទេ ?

-សួរជាសំណួរងាយៗទៅគាត់ច្រើនដងដើម្បីស្ទង់រកចម្លើយ បើគាត់ឆ្លើយខុសយើងសន្និដ្ឋាន បានថាគាត់មិនដឹងខ្លួន ។

-ពិនិត្យរកមើលរបួសរបស់គាត់។

-ត្រូវហៅជំនួយពេទ្យ ព្រោះការសង្គ្រោះបន្ទាន់មិនអាចសង្គោះជំនួសជំនួយពេទ្យបានឡើយ។ ត្រូវហៅជំនួយពេទ្យ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

-បន្ថយការឈឺចាប់ និងធ្វើឱ្យគាត់មានទំនុកចិត្ត។ ជនរងគ្រោះមិនអាច ដឹងគ្រោះថ្នាក់មុននោះ បានឡើយ គាត់មិន អាចត្រួតពិនិត្យអ្វីដែលកើតមានបាន មិនអាចដោះស្រាយគ្រោះថ្នាក់ដែល បណ្តាលមកពីឧបទ្ទហេតុ ឬជំងឺបាន គាត់ ប្រហែលមិនដឹងខ្លួនហើយនៅតែលតោលគ្មានទីពឹងផង ដូច្នេះគាត់ត្រូវការអ្នកជួយគាត់ និងយកចិត្តទុកដាក់ចំពោះគាត់។

..៤ ការសង្គ្រោះជនរងគ្រោះដោយចរន្តអគ្គិសនី

បើមានមនុស្សត្រូវខ្សែភ្លើងឆក់យើងជាអ្នកសង្គ្រោះបន្ទាន់ត្រូវអនុវត្តដូចខាងក្រោមៈ

+ត្រូវយកជនរងគ្រោះចេញពីប្រភពចរន្តអគ្គិសនីដោយៈ

-ផ្តាច់ចរន្ត (បើទីកន្លែងបិទបើកនៅជិត)

-យកដំបងដែលស្ថួត ឆ្កិះខ្សែភ្លើងចេញពីជនរងគ្រោះ

-កាប់ផ្តាច់ខ្សែភ្លើង

-យកក្រម៉ាស្ងួតទាក់ក ទាញជនរងគ្រោះចេញពីប្រភពចរន្ត

-ចាប់ទាញអាវ រឺខោស្ងួតរបស់ជនរងគ្រោះដោយកុំឱ្យប៉ះសាច់ផ្ទាល់ជាមួយជនរងគ្រោះ

+ធ្វើឱ្យជនរងគ្រោះដឹងខ្លួនដោយៈ

-ឈ្លី រឺសង្កត់ទ្រូងខាងឆ្វេងនៃជនរងគ្រោះដើម្បីឱ្យមានចលនាបេះដូងឡើងវិញ

-ធ្វើចលនាដកដង្ហើមសិប្បនិម្មិត

-ផ្លុំខ្យល់បញ្ចូលតាមមាត់ រឺ ច្រមុះរួចសង្កត់ទ្រូងតាមចលនា ២០ដងក្នុង ១នាទី

-បន្ទាប់ពីជនរងគ្រោះដឹងខ្លួនត្រួវបញ្ជូនទៅមន្ទីពេទ្យភ្លាម។


-ការដឹកជញ្ជូនត្រូវដាក់គាត់ក្នុងឥរិយាបថមិនមានគ្រោះថ្នាក់ ហើយត្រូវការពារស្ហុកដោយ ដាក់កន្លែងរបួសឱ្យ ខ្ពស់ជាងក្បាល ឬដាក់ក្បាលឱ្យទាបជាងដងខ្លួននិងអវយវៈ។